រថយន្ត
អត្ថបទពាណិជ្ជកម្ម
ជួបគ្នា​ថ្ងៃស្អែក​នេះ ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​សប្បុរសធម៌ សង្គ្រោះ​ជីវិត​មនុស្ស​ដោយ​មិន​រើសអើង នៅ​ក្រុមហ៊ុន ស្តារ អូ​តូ​!!!
13, Dec 2019 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា និង​ដៃគូ​សារព័ត៌មាន​ផ្លូវការ គឺ​សារព័ត៌​អេឡិចត្រូនិក​ថ្មីៗ ហ្វ្រេស​ញ៉ូ​វ និង​វិទ្យុ​ប្រជាជន​ដើម្បី​ប្រជាជន 91​មេ​ហ្គា​ហឺត សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​សមាគមន៍​អ្នកផ្តល់​ឈាម​កម្ពុជា​ទាំងអស់ បានរួម​គ្នា បង្កើត​កម្មវិធី​បរិច្ចាគ​ឈាម​សប្បុរសធម៌ នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ធ្នូ​នេះ​។ កម្មវិធី​នេះ រៀបចំឡើង​ក្រោម​ប្រធានបទ «​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់ និង​សង្គ្រោះ​ជីវិត​មនុស្ស​ដោយ​គ្មាន​ការរើសអើង​»​។​
 
​ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៣​រសៀល ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​អគារ​តាំង​បង្ហាញ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ដែល​ស្ថិតនៅ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នឹងមាន​រៀបចំ​កម្មវិធី កម្មវិធី​បរិច្ចាគ​ឈាម​សប្បុរសធម៌ ក្រោម​ប្រធានបទ «​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់ និង​សង្គ្រោះ​ជីវិត​មនុស្ស​ដោយ​គ្មាន​ការរើសអើង​»​។ 
 
​សប្បុរសជន​អាច​ចូលរួម​បរិច្ចាគ​ឈាម​ជាមួយ​បាន ដោយ​គ្រាន់តែ​អញ្ជើញ​មក​ចុះឈ្មោះ ជាមួយ ក្រុមហ៊ុន ស្តារ អូ​តូ ឬ​ចុះឈ្មោះ​ជាមួយ​សមាគមន៍​អ្នកផ្តល់​ឈាម​កម្ពុជា ឬក៏​អញ្ជើញ​មក​ក្រុមហ៊ុន ស្តារ អូ​តូ ដោយផ្ទាល់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩​។​
 
​ក្រុមហ៊ុន ស្តារ អូ​តូ ដែលជា​អ្នក​ផ្តួចផ្តើម​បង្កើត​កម្មវិធី​នេះ សូម​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ច្រើន ព្រោះ​ការផ្តល់​ឈាម គឺជា​ការផ្តល់​នូវ​ក្តី​ស្រឡាញ់​ដែល​មិនអាច​កាត់ថ្លៃ​បាន ហើយ​ថែមទាំង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​ទូទៅ​ដោយ​គ្មាន​ការរើសអើង​ថែមទៀត​ផង​។ គ្រប់​ដំណក់ឈាម​របស់លោក​អ្នក សង្គ្រោះ​ជីវិត​មនុស្ស​បាន​មួយ​នាក់ ឬ​ច្រើន​នាក់​។ ដំណក់ឈាម ដំណក់​ជីវិត​!​។ សូមបញ្ជាក់ថា អ្នកចូលរួម​បរិច្ចាគ​ឈាម ក៏​នឹង​ទទួលបាន​កាដូ​អនុស្សាវរីយ៍ អាហារសម្រន់ និង​ភេសជ្ជៈ​សម្រាប់​ទទួលទាន​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​
 
​ប្រការ​ត្រូវ​ដឹង​មុនពេល​បរិច្ចាគ​ឈាម​៖
 
១. គេង​ឲ្យ​បាន​៤​ម៉ោង​យ៉ាងតិច​។​
២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។​
៣. ញ៉ាំ​អាហារ​ធម្មតា​។​
៤. កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​។​
៥. មិនត្រូវ​ញ៉ាំ​ថ្នាំពេទ្យ​ជាពិសេស​ថ្នាំ​អាស្ពីរីន​(Aspirin)​។ 
 
​ប្រការ​ត្រូវ​ដឹង​ក្រោយពេល​បរិច្ចាគ​ឈាម​រួច​៖
 
១. ត្រូវ​គេង​ឲ្យ​បាន​៤​ម៉ោង​យ៉ាងតិច (​ពេលយប់​)​។ 
២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។​
៣. ញ៉ាំ​អាហារ​ធម្មតា​។​
៤. កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​។​
 
​អត្ថប្រយោជន៍​នៃ​ការបរិច្ចាគ​ឈាម​៖
 
១. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​នានា​។​
២.​កាត់បន្ថយ​កំហាប់​ឈាម និង​ការ​លើស​ជាតិ​ដែក ដែល​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ថ្លើម និង​លំពែង​។​
៣. ជួយ​ឲ្យ​ប្រសើរឡើង នូវ​សុខភាព​បេះដូង និង​បន្ថយ​ការឡើង​ទម្ងន់​។​
៤. ជំរុញ​ការបង្កើត​គ្រាប់​ឈាម​ថ្មី​។​
៥.​ទទួលបាន​ការពិនិត្យ​សុខភាព​មុន​បរិច្ចាគ​ឈាម​។​
៦. រីករាយ​ក្នុង​ការផ្តល់​អំណោយ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​។ 
 
​សូម​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ដោយ​គ្មាន​ការរើសអើង​ជាមួយ​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា​ទាំងអស់គ្នា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​សូម​ទំនាក់​លេខ ០១៧ ២៣១ ៤៨៨៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com