អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា​ប្រកាស​ជាថ្មី​ម្តង​ទៀតថា ក្រវិល​កំប៉ុង​ទាំងចាស់ និង​ថ្មី​ប្ដូរ​រង្វាន់ បាន​ដូច​ធម្មតា​ដដែល​
13, Dec 2019 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ៖ លោក​ឧកញ៉ា លាង ពៅ (​ភី​ធើរ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានប្រកាស​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ២០១៩ ថា  រាល់​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​ទាំង ចាស់ និង ថ្មី មិន​ថា រង្វាន់​តូច ឬ រង្វាន់​ធំ ក្រុមហ៊ុន​នៅតែ​បន្ត​ប្តូរ​ជូន​អតិថិជន​លក់​បន្ត ឬ​អ្នកប្រើប្រាស់​ផ្ទាល់ ដូច​ធម្មតា​ដដែល បើទោះបីជា​ស្រា​បៀរ​កម្ពុជា​បាន​ផ្លាស់ប្តូរ​រូបរាង​ថ្មី​ដ៏​ឡូយ​នេះ​ក៏ដោយ​។

ដូច្នេះ​សូម​អតិថិជន​ដែលមាន​ក្រវិល​រង្វាន់​កំប៉ុង​ចាស់​ក្នុង​ដៃ​កុំ​មានការ​ព្រួយបារម្ភ​។ 
 
​លោក​ក៏បាន​លើកទឹកចិត្ត​ដល់​អតិថិជន​លក់​បន្ត ក៏ដូចជា​អ្នកប្រើប្រាស់​ផ្ទាល់​ទូទាំងប្រទេស សូម​យក​ក្រវិល​កំប៉ុង​ទាំងអស់​ទៅ​ប្តូរ​ជាមួយ​ដៃគូ​ចែកចាយ​ផ្តាច់មុខ​ផលិតផល ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅតាម​ខេត្ត​ក្រុង​នានា ដែល​នៅ​ជិត​លោកអ្នក​តាមរយៈ​អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ ក្នុង​រូបភាព​ដែល​បាន​ភ្ជាប់​នៅក្នុង​អត្ថបទ​នេះ​។ 


 
​ដោយឡែក រង្វាន់​ក្រវិល​កំប៉ុង​ដែលមាន​តម្លៃ​ចាប់ពី ៤ លាន​រៀល​៥ លាន​រៀល ៤០ លាន​រៀល ៥០ លាន​រៀល និង ឡាន​ទំនើប Porsche 2020 លោកអ្នក​អាច​ទំនាក់ទំនង​ប្តូរ​រង្វាន់​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​លេខ 061/067/069 902 902​។ 
 
​ហើយ​លោក​ក៏បាន​ផ្តាំផ្ញើរ​ដល់​អតិថិជន​ទាំងអស់ សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​ភ្លាម​តាមរយៈ លេខ​ទូរស័ព្ទ 061/067/069 902 902 បើ​មាន​ចម្ងល់​ណាមួយ​ទាក់ទង​ជាមួយ​ការប្តូរ​រង្វាន់​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​ទាំងថ្មី និង ចាស់​។ 
 
​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​!






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com