អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Xiaomi សម្ពោធ​ជា​ផ្លូវការ​នូវ Mi Note 10 និង Mi Note 10 Pro ដែលជា​អធិរាជ​កាមេរ៉ា​ទំហំ 108 MP ដំបូង​គេ​បំផុត ក្នុងប្រទេស​កម្ពុជា​
13, Dec 2019 , 3:50 pm        
រូបភាព
ដោយ: ថ្មីៗ
Xiaomi ដែលជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក ឈាន មុខ​គេ​មួយ បានប្រកាស​នូវ​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន​ថ្មី​ត្រកូល Mi Note series របស់ខ្លួន​នោះ​គឺ Mi Note 10 និង Mi Note 10 Pro ដែលជា​ស្មា​ត​ហ្វូ​ន​ថ្នាក់​ប្រណិត​របស់ខ្លួន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ ។​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ គឺជា​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​នូវ​កាមេរ៉ា​មាន​ទំហំ​ធំ​ដល់​ទៅ 108MP និង​មានការ​ឌី​ស្សាញ​យ៉ាង​ល្អឥតខ្ចោះ​ថែម​ទៀតផង​។ ស្មា​ត​ហ្វូ​ន Mi Note 10 នេះ មានភ្ជាប់​ជាមួយ នឹង​ថាមពល​ថ្ម​ធំ​ទំហំ​ដល់​ទៅ 5260mAh និង​ផ្តល់នូវ​បទពិសោធន៍​នៃ​ការថត​រូបភាព​យ៉ាង​អស្ចារ្យ​ថែមទៀត ដែល​អ្នកប្រើប្រាស់​នឹកស្មាន​មិន​ដល់​នោះទេ​។​
 
​ព្រឹ​ត្ត​ការណ៍​នេះ ត្រូវបាន​ក្រុមហ៊ុន Xiaomi ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ ហួង សាន ដែលមាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​រដ្ឋសភា ជាមួយនឹង​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន រួម​នឹង​អ្នក​ចែកចាយ​បន្ត ហើយនឹង​ម្ចាស់​ហាង​លក់​ទូរស័ព្ទ ព្រមទាំង​អ្នកសារព័ត៌មាន​ជាច្រើនរូប​។ 
 
​សូម​ស្វាគមន៍​មកកាន់​សករាជ​ថ្មី​នៃ​កាមេរ៉ា Penta 
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី  Mi Note 10 របស់​ក្រុមហ៊ុន Xiaomi នេះ​មានភ្ជាប់​ជាមួយនឹង​កាមេរ៉ា ៥ គ្រាប់​ផ្សេងគ្នា ដែលមាន ទំហំ 108MP wide-angle lens, 5MP telephoto lens, 12MP telephoto lens, 20MP ultra wide-angle lens និង macro lens ។ កាមេរ៉ា​នេះ​ផ្តល់នូវ​បទពិសោធន៍​នៃ​ការ Zoom បាន​យ៉ាង​អស្ចារ្យ​គ្មាន​ដែន​កំណត់​ចាប់ពី 0.6x ទៅ 50x ដែល​រក្សា​នូវ​គុណភាព​រូបភាព​បាន​យ៉ាង​ល្អឥតខ្ចោះ​ជាទីបំផុត​ថែម​ទៀតផង​។ 


 
​កាមេរ៉ា​គោល​ដែលមាន​ទំហំ 108MP នេះ​អាច​ផ្តល់នូវ​ការថត​រូបភាព​យ៉ាង​អស្ចារ្យ​នៅក្នុង​កម្រិត​មួយ​ថ្មី​ទៀត​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​ឈានមុខ​គេ​នៅក្នុង​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​។ ជាមួយនឹង​សេន​ស័​រ Samsung ISOCELL Bright HMX 108MP នេះ ស្មា​ត ហ្វូ​ន​ស៊េរី​ថ្មី Mi Note 10 មានភ្ជាប់​ជាមួយនឹង​កម្រិត​ភាពច្បាស់​ខ្ពស់បំផុត​ដល់​ទៅ 12032 x 9024 ថែមទៀត​។ នេះ​គឺជា​លើកដំបូង​បំផុត​ដែល​កាមេរ៉ា 108MP នេះ​អាចធ្វើ​ការថត​រូបភាប​និង​អាច​ព្រី​ន​ដាក់​នៅលើ​ផ្ទាំង ប៉ាណូ​ដែល មាន​កម្ពស់​ដល់​ទៅ 4.24 m  បាន​។ កាមេរ៉ា​នេះ​មានភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា  4-in-1 pixel binning និង​សេន​ស័​រ រូបភាព​ដែលមាន​ទំហំ 1/1.33” ដែល​មានន័យថា ស្មា​ត​ហ្វូ​ន​នេះ​អាច​ថតរូប​ភាព​បាន​ច្បាស់​ស្រស់ស្អាត​នៅ​ទីកន្លែង ដែលមាន​ពន្លឺ​ទាប ខណៈពេលដែល​បច្ចេកវិទ្យា 4-axis OIS  ក៏​ជួយ​ឲ្យ​រូបភាព​ច្បាស់​ល្អ​គ្មាន​គូ​ប្រៀប​ផងដែរ​។​
 
​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ការថត​រូបភាព​ដែល​ចង់​ធ្វើ​ការថតរូប​ភាពច្បាស់​ដូច​ធម្មជាតិ​នៅលើ​ស្មា​ត​ហ្វូ​ន Mi Note 10 នេះ គឺអាច​មានភ្ជាប់​ជាមួយនឹង​កាមេរ៉ា 12MP 2x telephoto lens នៅក្នុង​កម្រិត  50mm focal length ដែល​នេះ​គឺជា focal lengths ដែលមាន​ការពេញនិយម​ប្រើប្រាស់​បំផុត​សម្រាប់​អ្នក​ថត​កាមេរ៉ា​អាជីព​នោះ​។ សម្រាប់​ការថត​នៅ​កន្លែង​ដែលមាន​ពន្លឺ​ទាប​នោះ វា​មានភ្ជាប់​ជាមួយនឹង  1.4μm  ភិ​ច​សែ​ល និង dual PD autofocus  ដែល​ធ្វើ​ឲ្យ​រូបភាព Portraits របស់​អ្នក​ស្រស់ស្អាត​មិនធម្មតា​នោះទេ​។​


 
​បើ​និយាយ​អំពី​កាមេរ៉ា 5MP 5x telephoto lens  នេះ​គឺមាន​សមត្ថភាព​នៃ​ការពង្រីក​រូបភាព​ដល់​ទៅ 10x hybrid  និង 50x digital zoom ដែល​ធ្វើ​ឲ្យ​ការ Zoom បាន​ច្បាស់​ស្រស់ស្អាត​គ្មាន​គូ​ប្រៀប​នោះទេ​។ បន្ថែម​ពីនេះ សម្រាប់ Lens នេះ​ក៏មាន​ភ្ជាប់​ជាមួយនឹង​មុខងារ OIS និង f/2.0 aperture ដែល​ធ្វើ​ឲ្យ​ការថត​រូបភាព នៅ​ទី​ងងឹត​បាន​ស្រស់ស្អាត​បំផុត​។ ជាមួយនឹង​កម្រិត​នៃ​ការបង្ហាញ​រូបភាព 117 degrees field of view កាមេរ៉ា  20MP ultra-wide angle នេះ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាចធ្វើ​ការថត​រូបភាព Landscapes និង​ការថត​រូបភាព ជា​ក្រុម​បាន​យ៉ាង​ទូលាយ​ថែមទៀត​ដោយ​មិនមាន​ដាច់​អ្នកណាម្នាក់​ចេញពី​រូបភាព​នេះ​ទេ ខណៈពេលដែល​កាមេរ៉ា macro lens នេះ​ផ្តល់នូវ​មុខងារ autofocus សម្រាប់​រូបភាព Closeups ថែម​ទៀតផង​។​
 
​កាមេរ៉ា​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ន Mi Note 10 នេះ​មានភ្ជាប់​ជាមួយនឹង​មុខងារ all-new Night Mode 2.0  ដែល​ទ្រទ្រង់​នូវ​ការថត​រូបភាព​បាន​យ៉ាង​ស្រស់ស្អាត ដោយសារតែ​វា​មាន​បច្ចេកវិទ្យា ដែល​បញ្ចូល​នូវ​ការថត​ច្រើន​បញ្ចូល​គ្នា ដើម្បី​ជ្រើសរើស​រូបភាព​ណា​ដែល​ច្បាស់ និង​ស្រស់ស្អាត​បំផុត​។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ការប្រគុំ​តន្ត្រី និង​ការថត​រូបភាព​នៅពេល​យប់នោះ គឺ​នឹង​ទទួលបាន​នូវ​រូបភាព​ដ៏​ច្បាស់​ជាមួយនឹង​កម្រិត RAW multi-frame ដែល​គ្មាន​ការរំខាន​ពី​គ្រាប់ Noise នោះទេ​។​
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Mi Note 10 នេះ ក៏មាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Shoot-Steady Video Technology សម្រាប់​ការថត​វីដេអូ​បាន​យ៉ាង​រលូន​ថែម​ទៀតផង​។ សមត្ថភាព​នៃ​ការថត​របស់​កាមេរ៉ា​នេះ​គឺមាន​កម្រិត 960 frames-per-Second Macro Slow-Motion និង​វីដេអូ​កម្រិត 4K ជាមួយនឹង​កាមេរ៉ា  ultra-wide angle ថែមទៀត​។ អ្នកប្រើប្រាស់​ជាច្រើន​អាច​ប្រើប្រាស់​នូវ Vlog mode  សម្រាប់​ការបន្ថែម​នូវ​ស្ទីល​ថ្មីៗ​ជាច្រើន​នៅ លើ​វីដេអូ​នេះ ថែមទៀត ហើយ​វា​ក៏មាន​ភ្ជាប់​ជាមួយនឹង  cinematic effects ចំនួន 7 ថែម​ទៀតផង​។​


 
​ក្រៅពី​មាន​កាមេរ៉ា​ដ៏​ខ្លាំងក្លា​ចំនួន 5  គ្រាប់​នៅ​ខាងក្រោយ​នេះ ស្មា​ត​ហ្វូ​ន Mi Note 10 នេះ ក៏មាន​កាមេរ៉ា​ខាងមុខ ដែលមាន​ទំហំ 32MP ដែល​ផ្តល់នូវ​មុខងារ​ជាច្រើន​ដូចជា AI beautify, AI portrait selfies, AI scene detection និង  AI face unlock, panorama selfie និង palm shutter ដែល​អាច​ធ្វើការ Selfies បាន​យ៉ាង​អស្ចារ្យ​ជាង​មុន​ថែមទៀត​។​សម្រាប់​អ្នក​ដែល​ចង់បាន​ការថត​វីដេអូ​បាន​យ៉ាង​អស្ចារ្យ​បំផុត​នោះ ក្រុមហ៊ុន​បច្ចេកវិទ្យា Xiaomi  ផ្តល់​ឲ្យ​ស្មា​ត​ហ្វូ​ន Mi Note 10 Pro នេះ​ជាមួយនឹង 8-piece lens  នៅលើ​កាមេរ៉ា​គោល និង​ម៉េ​មូ​រី​ទំហំ 8GB RAM + 256GB storage ថែមទៀត​។ ជាមួយនឹង  8-piece lens នេះ​នឹងធ្វើ​ឲ្យ​រូបភាព​កាន់តែច្បាស់ និង​ម៉ត់​ល្អ​ទៀតផង​។​
 
Style ថ្មី​នៃ​ការ​ឌី​ស្សាញ​ដ៏​អស្ចារ្យ​គ្មាន​គូ​ប្រៀប​
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Mi Note 10  នេះ មាន​អេក្រង់​ទំហំ  6.47” 3D curved AMOLED ។ ជាមួយនឹង​ការ​ឌី​ស្សាញ​នូវ គែម​កោង edge-to-edge​នេះ​នឹងធ្វើ​ឲ្យ​គែម Bezels របស់​វា​ស្តើង​មិន​ធ្លាប់មាន​ពីមុនមក​នោះទេ​ដែល​វា​ពិតជា​អស្ចារ្យ​បំផុត​ក្នុងការ​ប្រើប្រាស់​។ ស្មា​ត​ហ្វូ​ន​នេះ​មានភ្ជាប់​ជាមួយនឹង  400,000:1 contrast ratio  ដែល​ធ្វើ​ឲ្យ​ពណ៌​ខ្មៅ​កាន់តែ​ដិត​ច្បាស់​ល្អ​បំផុត​ក្នុងការ​ប្រើប្រាស់​ថែមទៀត​។ ស្មា​ត​ហ្វូ​ន Mi Note 10 នេះ​ក៏មាន​ភ្ជាប់​ជាមួយនឹង បច្ចេកវិទ្យា​ស្កេ​ន​ខ្ចៅដៃ​នៅលើ​អេក្រង់​ថែមទៀត ដែលមាន​ទំហំ​ធំ​ជាង​មុន​ដល់​ទៅ 10% ដែល​អាច​ប្រើប្រាស់​បាន នៅក្រោម​ពន្លឺ​ថ្ងៃ អាកាសធាតុ​ត្រជាក់ និង​ម្រាមដៃ​ស្ងួត​បាន​ថែម​ទៀតផង​។​
 
​សម្រាប់​ផ្នែក​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ន Mi Note 10 នេះ​គឺមាន​កញ្ចក់​កោង ដែល​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់ កាន់​ក្នុង​ដៃ​ជាទីបំផុត​។ សម្រាប់​ផ្នែក​ខាងមុខ និង​ខាងក្រោយ​របស់​វា​គឺជា​កញ្ចក់ Corning® Gorilla® Glass 5 សម្រាប់​ការពារ​ទៅលើ​ការ​កោស​ឆ្កូត​ថែម​ទៀតផង នៅក្នុង​កិច្ចការងារ​ប្រចាំ​ថ្ងៃនេះ​។ ស្មា​ត​ហ្វូ​ន​នេះ​មាន 3 ពណ៌ សម្រាប់ធ្វើ​ការជ្រើសរើស​គឺ Midnight Black, Aurora Green និង Glacier White ។​


 
​ថាមពល​ថ្ម​ខ្លាំង កម្លាំង​ម៉ាស៊ីន​ខ្លាំងក្លា​គ្មាន​ព្រំដែន រួមជាមួយ​នឹង MIUI 11
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Mi Note 10 នេះ មានភ្ជាប់​ជាមួយនឹង​សមត្ថភាព​ខ្លាំង និង​ថាមពល​ថ្ម​ខ្លាំង​ក្នុងការ​ប្រើប្រាស់ ថែមទៀត​។ វា​មាន​ថាមពល​ថ្ម​ដែលមាន​ទំហំ 5260mAh និង​បច្ចេកវិទ្យា 30W fast-charge ដែល​អាច​ប្រើប្រាស់ បាន 2 ថ្ងៃ​ថែមទៀត​។ ស្មា​ត​ហ្វូ​ន​នេះ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប Qualcomm SnapdragonTM 730G mobile platform ជាមួយនឹង​ដំណើរការ​នូវ​បច្ចេកវិទ្យា 8nm ថែមទៀត​។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Mi Note 10 នេះ​ដំណើរការ​នូវ MIUI 11 ដែល​នាំយក​នូវ​មុខងារ​ថ្មីៗ​ជាច្រើន​ដែល​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​ការបង្កើន​ទៅលើ​ប្រសិទ្ធិភាព​ការងារ​បាន​យ៉ាង​រលូន​ថែមទៀត​។ វា​នាំយក​នូវ​មុខងារ  Always-on Display ដែលជា Tool មួយ​ដ៏​ល្អ​សម្រាប់​ប្រើប្រាស់​ថែមទៀត​ផង​។​
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Mi Note 10 6GB+128GB  នេះ​នឹង​ដាក់លក់​នៅក្នុង​តម្លៃ $499 ខណៈពេលដែល​ស្មា​ត​ហ្វូ​ន Mi Note 10 Pro 8GB+256GB នេះ​គឺមាន​តម្លៃ $599​។ ការលក់​ស្មា​ត​ហ្វូ​ន​នេះ​ជា​ផ្លូវការ​គឺ​នៅ​ថ្ងៃទី 13 ខែធ្នូ​នេះ នៅក្នុង​ហាង​លក់​ចែកចាយ​ផ្លូវការ​របស់​ក្រុមហ៊ុន Xiaomi រួមមាន​ហាង Mi Home ទាំងបី​សាខា គឺ សាខា​ស្ទឹងមានជ័យ​, សាខា​ផ្សារ​ដើមថ្កូវ និង​សាខា​សន្ធរ​មុខ រួមជាមួយ​និង​ដៃគូ​ចែកចាយ​ជាច្រើន​ទៀត ហើយនឹង​ហាង​អន​ឡាញ​ដូចជា Smile Shop និង Dola Mall ផងដែរ​។​
 
​សូម​ជំរាប​ថា ក្រុមហ៊ុន Xiaomi គឺ​បាន​បង្កើតឡើង​ដំបូង​នៅក្នុង​ឆ្នាំ 2010 ន​ងិ​បាន​ហក់​ចូលទៅក្នុង​ទីផ្សារ ភាគហ៊ុន​នៅ​ក្រុង​ហុងកុង​ឆ្នាំ 2018 ។ ថ្មីៗ​នេះ ក្រុមហ៊ុន Xiaomi បាន​ឡើង​មកឈរ​នៅ​លេខ​រៀង​ទី 4 នៃចំ​ណាត​ថ្នាក់​ស្មា​ត​ហ្វូ​ន​របស់​ពិភពលោក ហើយនឹង​បាន​បង្កើត​នូវ​មាតិការ​ព័​ត៌ មាន​វិទ្យា​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក ជាមួយនឹង​ចំនួន​អ្នកប្រើប្រាស់​ច្រើន​រាប់លាន​នាក់​។​Xiaomi បាន​ពង្រីក​ទីផ្សារ​បាន​ចំនួន​ច្រើនជាង 80 ប្រទេស​ហើយ នៅ​ជុំវិញ​ព​ពិភពលោក​។ គិត​ត្រឹម​ខែកក្កដា​ឆ្នាំ 2019 នេះ ក្រុមហ៊ុន​នេះ បាន​បោះជំហាន​ចូលក្នុង​តារា Fortune Global 500 ដោយ​ឈរ​នៅ​លេខ​រៀង​ទី 468៕ 








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com