អត្ថបទពាណិជ្ជកម្ម
តោះ​ចូលរួម​កម្មវិធី​សប្បុរសធម៌ អេ​ស៊ី​អុី រត់​ដើម្បី​បរិស្ថាន ប្រចាំឆ្នាំ​លើក​ទី​៤ នៅ​ក្រុង​បាត់ដំបង​!
13, Dec 2019 , 4:22 pm        
រូបភាព
ដោយ: ថ្មីៗ
​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្ដុះបណ្ដាល (​សាលា​អេ​ស៊ី​អុី)  ដែលជា​សាលា​ភាសា​អង់គ្លេស​ឈានមុខ​គេ ដែលមាន ៥​ទីតាំងនៅ​កម្ពុជា នឹង​រៀបចំ កម្មវិធី អេ​ស៊ី​អុី រត់​ដើម្បី​បរិស្ថាន (ARE) ជា​លើក​ទី​៤ នៅ​ក្រុង​បាត់ដំបង ថ្ងៃអាទិត្យ ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ ដើម្បី​រៃអង្គាស​ថវិកា​សាងសង់​បង្គន់​អនាម័យ​នៅតាម​សាលា​រដ្ឋ​នៅតាម​ខេត្ត​នានា​។ ព្រឹត្តិការណ៍​នេះ​រៀបចំ​ដោយ​គណៈកម្មការ​សង្គម​របស់​សាលា អេ​ស៊ី​អុី និង​យុវជន​ស្ម័គ្រចិត្ត​ក្នុង​ខេត្តបាត់ដំបង​។​
 
​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី អេ​ស៊ី​អុី រត់​ដើម្បី​បរិស្ថាន ឆ្នាំនេះ​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់ ក្រសួងបរិស្ថាន​, ក្រសួង​អប់រំ យុវជន និង​កី​ទ្បា និង​រដ្ឋបាល​ខេត្តបាត់ដំបង​។​


 
​កម្មវិធី អេ​ស៊ី​អុី រត់​ដើម្បី​បរិស្ថាន នឹង​ក្លាយជា​ព្រឹត្តិការ​ណ៏​ដ៏​រំភើប​រីករាយ​មួយ សម្រាប់​អ្នកចូលរួម​បង្កើត​នូវ​ការចងចាំ​ល្អៗ ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​។ ហើយ​កម្មវិធី​នេះ​ក៏​នឹង​ផ្ដល់ឱកាស​ដល់​មនុស្ស​គ្រប់​វ័យ ដើម្បី​ចូលរួម​រត់​លេង​កម្សាន្ត​នៅ​ជុំវិញ​ដងស្ទឹង​សង្កែ ក្នុង​ក្រុង​បាត់ដំបង ដើម្បី​បង្កើត​នូវ​ទម្លាប់​ហាត់ប្រាណ បង្កើន​ចំណេះដឹង​ស្តីពី​បរិស្ថាន​, បង្កើត​អនុស្សាវរីយ៍ និង​មានឱកាស​ឈ្នះ មេដាយ និង​រង្វាន់​ជាច្រើន​ទៀតផង​។ 
 
​ដើម្បី​ជំរុញ​លើកទឹកចិត្ត និង​ជួយ​ពង្រឹង​ការយល់ដឹង​ពី​បញ្ហា​បរិស្ថាន និង​សុខភាព កម្មវិធី​ក៏​រួមបញ្ចូល​នូវ ការប្រណាំង​កង់​យឺត និង​សកម្មភាព​អប់រំ និង​កម្សាន្ត​សប្បាយ​ជាច្រើន​ទៀត បន្ទាប់ពី​ការរត់​។ លើសពីនេះទៅទៀត នឹងមាន​កន្លែង​តាំងពិព័រណ៍​និង​កន្លែង​ថតរូប ដែល​អ្នកចូលរួម​អាច​ទិញ​អាហារសម្រន់ និង​ភេសជ្ជៈ​នានា​ក៏ដូចជា​ថតរូប​អនុស្សា​វ​រី​យ៏​ជាមួយ​ក្រុមគ្រួសារ និង​មិត្ត​ភ​ក្កិ​ផងដែរ​។ 


 
​គួរ​រំលឹក​ផងដែរ​ថា ព្រឹត្តិការ​ណ៍​រត់​ដើម្បី​បរិស្ថាន​កាលពី​ឆ្នាំ​កន្លងទៅ មាន​អ្នកចូលរួម​ច្រើនជាង ២០០០ នាក់ ហើយ​ថវិកា​ដែល​ប្រមូលបាន ត្រូវបាន​ប្រើប្រាស់​ក្នុង​សកម្មភាព​សប្បុរសធម៌ និង​លើកស្ទួយ​បរិស្ថាន​។ ស្រដៀង​គ្នា​នេះដែរ ឆ្នាំនេះ​យើង​រំពឹងថា​នឹងមាន​អ្នកចូលរួម​ច្រើន​ដូច​ឆ្នាំ​កន្លងទៅ ពី​សំណាក់​សិស្សានុសិស្ស និស្សិត មាតាបិតា មន្ត្រីរាជការ និង​អ្នក​ដែល​ស្រលាញ់​ការហាត់​ប្រាណ និង​បរិស្ថាន​។​


 
​សំបុត្រ​ចូលរួម​មានតម្លៃ​តែ ១​ដុល្លារ​តែប៉ុណ្ណោះ​។ តម្លៃ​នេះ​រួមបញ្ចូល​នូវ​អាវយឺត​កី​ទ្បា​ដើម្បី​ពាក់​ចូលរួម​កម្មវិធី​ដ៏​ស្រស់ស្អាត​មួយ ដប​ទឹក​មួយ និង​អាហារសម្រន់​រួមទាំង​ភេសជ្ជៈ​ផងដែរ​។ 
 
​សំបុត្រ​ចូលរួម​មាន​លក់​នៅ​គ្រប់​ទីតាំង​សាលា អេ​ស៊ី​អុី​នៅ​ភ្នំពេញ និង​នៅ​ទីតាំង​ផ្សេងៗ​ក្នុង​ក្រុង​បាត់ដំបង រួមមានៈ​
១. វិទ្យាល័យ​ព្រះមុនីវង្ស ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០១៧ ២២៩ ៨២១
២. វិទ្យាល័យ​សម្តេចឪ ទំនាកទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០១០ ៦៨០ ១៧៤
៣. វិទ្យាល័យ​នេ​ត​យ៉ង់ ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៦៨៣ ៥៤៧
៤. សកល​វិទ្យាល័យ​បាត់ដំបង ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០៧៧ ២៤០ ៤០៥
 
​សំរាប់​ព័ត៌មាន​បន្ថែម សូម​ចូលកាន់​ទំព័រ Facebook: ACE Charity ឬ ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០៩៩ ៣៣១ ៧៩៣ ឬ ០៩៦ ៧៣០ ០៩២១​។​
​ចូលរួម​ទាំងអស់គ្នា នៅ​ព្រឹក ថ្ងៃអាទិត្យ ទី ២២ ខែធ្នូ ឆ្នាំ ២០១៩ នៅ​ក្រុង​បាត់ដំបង​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 IDP
© រក្សាសិទ្ធិដោយ thmeythmey.com