ជាតិ
កូនផ្សោតមួយក្បាលទៀត បានកើតនៅអន្លង់ផ្សោតកាំពី រូបភាពពីហ្វេសប៊ុក WWF
× ភ្នំពេញ៖ កូនផ្សោតដែលទើបកើតមួយក្បាលទៀត ត្រូវបានប្រទះឃើញកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះគឺជាកូនផ្សោតទី១៣ហើយដែលត្រូវបានកត់ត្រា ថាបានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០១៩។
អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានផ្សោត (WWF-Cambodia) បានឲ្យដឹងថា កូនផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញនៅពេលក្រុមស្រាវជ្រាវនៃអង្គការ WWF-កម្ពុជា រដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងមន្ទីរកសិកម្ម កំពុងត្រួតពិនិត្យសកម្មភាពនេសាទខុសច្បាប់ក្នុងតំបន់ការពារសត្វផ្សោតនោះ៕
រូបភាពពីហ្វេសប៊ុក WWF
© រក្សាសិទ្ធិដោយ thmeythmey.com