រូបត្លុក
សង្គមជាតិ
ឪពុក​ខ្លះ​ប្រដៅ​កូន​កុំឱ្យ​ផឹកស្រា តែ​ប្រើ​កូន​ឱ្យ​ទិញ​ស្រា​
20, Sep 2020 , 8:29 am        
រូបភាព
ដោយ:
​តើ​អ្នកណា​ធ្លាប់ធ្វើ​យ៉ាង​ដូច្នេះ​? ណែនាំ​កូន​កុំឱ្យ​ផឹកស្រា ប៉ុន្តែ​ខ្លួនឯង​មានកម្ម​វិធី​ផឹកស្រា​ស្ទើរ​រាល់​យប់​។ ពេលខ្លះ ប្រើ​កូន​ឱ្យ​ទិញ​គ្រឿង​ស្រវឹង​ទាំងនេះ​ថែមទៀត​ផង​។ សកម្មភាព​ឪពុកម្តាយ មាន​ឥទ្ធិពល​ខ្លាំង​បំផុត​មកលើ​កូនប្រុស​ស្រី​របស់​ពួកគេ​។ ការដែល​ប្រាប់ និង​ទូន្មាន​កូន​ថា ពុក​ជា​មនុស្ស​ចាស់ អាច​គ្រប់គ្រង​ការបរិភោគ​គ្រឿង​ស្រវឹង​បាន មិន​អាចជា​មូលហេតុ​ត្រឹមត្រូវ​ដើម្បី​ប្រដៅ​កូន​មិនឱ្យ​ក្រេប​ស្រា​បៀ​នោះឡើយ​។​


© រក្សាសិទ្ធិដោយ thmeythmey.com