អត្ថបទពាណិជ្ជកម្ម
ការបរិច្ចាគថវិកាសប្បុរសធម៌លើកទី៥ ជូនមូលនិធិគន្ធបុប្ផាកម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩
× លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាលរបស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសាលាអន្តរជាតិ លើននីងចាំងហ្គល ព្រមទាំងក្រុមការងារបាននាំយកថវិកាសប្បុរសធម៌ចំនួន ៩,០០០.០០ដុល្លា (ប្រាំបួនពាន់ដុលាអាមេរិក) ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ នេះ។ គួរបញ្ជាក់ថានេះគឺជាលើកទី៥ ហើយដែលសាលាអន្តរជាតិ លើននីង ចាំងហ្គល និងសាលាអន្តរជាតិ វេសវីយូ កម្ពុជាបានប្រមូលថវិកាសប្បុរសធម៌ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីបន្តជួយសង្គ្រោះជីវិតកុមារកម្ពុជា។
ការរៀបចំកម្មវិធីរៃអង្គាសថវិកាសប្បុរសធម៌នេះត្រូវបានផ្តួចផ្តើមឡើងដោយលោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាល របស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសាលាអន្តរជាតិ លើននីង ចាំងហ្គល ក្នុងគោលបំណងបណ្តុះសិស្សនូវវប្បធម៌ចេះចែករំលែក ជាពិសេសការជួយទៅអ្នកដែលទន់ខ្សោយជាង និងមានជីវភាពខ្វះខាត ដើម្បីឲ្យពួកគេទទួលបានការជួយសង្គ្រោះជីវិតដែលមានប្រសិទ្ធិភាព និងទាន់ពេលវេលា។ ការប្រមូលថវិកាសប្បុរសធម៌នេះធ្វើឡើងតាមរយៈការលក់សំបុត្រ ចូលរួមកម្មវិធីចែកសញ្ញាបត្រ និងការសម្តែងសិល្បៈរបស់សិស្សានុសិស្សជារៀងរាល់ឆ្នាំ។
ការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះក៏ទទួលបានការគាំទ្រពីសំណាក់មាតាបិតា និងអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលធ្វើឲ្យទំហំថវិកាសប្បុរសធម៌ប្រមូលបានមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់។
ក្នុងឆ្នាំនេះ ថវិកាដែលប្រមូលបានពីការលក់សំបុត្រទាំងអស់ ពីមាតាបិតា និងអាណាព្យាបាលរបស់សិស្ស ព្រមទាំងគណៈគ្រប់គ្រងសាលាសរុបចំនួន ៥,០០០.០០ដុល្លា (ប្រាំពាន់ដុល្លាអាមេរិក) និងថវិកាផ្ទាល់ខ្លួនរបស់លោក លី វីរៈ ចំនួន ៤,០០០.០០ ដុល្លារ (បួនពាន់ដុល្លាអាមេរិក)។ មកទល់នឹងពេលនេះ សាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសាលាអន្តរជាតិ លើននីង ចាំងហ្គល បានធ្វើការបរិច្ចាគថវិកាសរុបជាង ៣៤,០០០.០០ដុល្លារ (បីម៉ឺនបួនពាន់ដុល្លារអាមេរិក) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផារួចមកហើយ។ ហើយឆ្នាំក្រោយៗទៀតសាលាទាំង២នេះ នឹងបន្តជួយចូលរួមបរិច្ចាគថវិកាបន្ថែមទៀតដើម្បីចូលរួមចំណែកជួយទៅដល់កុមារកម្ពុជាមួយចំនួនដែលខ្វះខាតថវិកាក្នុងការជួយសង្គ្រោះជីវិតជាចាំបាច់។
សាលាអន្តរជាតិ វេសវីយូ កម្ពុជា គឺជាការពង្រីកដល់កម្រិតមធ្យមសិក្សា (ថ្នាក់ទី៧ ដល់ទី១២) បន្តពីសាលាអន្តរជាតិ លើននីង ចាំងហ្គលដែលផ្តល់ការអប់រំពីមត្តេយ្យ ទៅកម្រិតបឋមសិក្សាតែប៉ុណ្ណោះ។ យើងមានក្រុមគ្រូបង្រៀនសុទ្ធតែមានអាជ្ញាបណ្ណបង្រៀន និងបទពិសោធន៍បង្រៀនមធ្យមសិក្សាមកពីសហរដ្ឋអាមេរិក និងក្រៅប្រទេស និងក្រមសិក្សាធិការដែលសុទ្ធតែមានគុណវឌ្ឍខ្ពស់ទាំងក្នុង និងក្រៅប្រទេសដើម្បីធ្វើការតាមដានការសិក្សារបស់សិស្ស និងជួយការរៀនសូត្រពួកគាត់ឲ្យកាន់តែប្រសើរឡើង។ សាលាឈរលើស្តង់ដារការអប់រំប្រកបដោយគុណភាពពិត និងសម្រួចសិស្សានុសិស្ស ឲ្យមានសមត្ថភាពប្រកួតប្រជែងទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ៕
សម្រាប់ព័ត៌មានបន្ថែម របស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា សូមទំនាក់ទំនងមកលេខ៖
០៩៥ ២២២ ៩៩៣, ០៩៥ ៦៦៦ ៩៩៣
សាលាអន្តរជាតិ លើននីង ចាំងហ្គល សូមទំនាក់ទំនងមកលេខ៖
០៩៥ ២២២ ៥៥៧, ០៩៥ ២២២ ៥៥៨
Tag:
Learning Jungle International School
© រក្សាសិទ្ធិដោយ thmeythmey.com