ជាតិ
អត្ថបទពាណិជ្ជកម្ម
ឱកាសពិសេស ទៅឈ្វេងយល់ពីខ្សែចង្វាក់ផលិតកម្មចំណីអាហារនៅជប៉ុន នាខែមីនា២០២០
13, Dec 2019 , 7:58 pm        
រូបភាព
ដោយ:
ជប៉ុនជាប្រទេសមួយដែលមានការរីកចម្រើនខ្លាំងក្នុងតំបន់អាស៊ី។ រាល់ផលិតផល ឬសេវាកម្មដែលចេញមកពីប្រទេសជប៉ុនសុទ្ធសឹងទទួលស្គាល់ពីគុណភាព។ ជប៉ុនក៏ជាប្រទេស ដែលមានកិច្ចសហការជាមួយកម្ពុជាយ៉ាងជិតស្និទ្ធផងដែរ។ តាមរយៈទំនាក់ទំនងដ៏ល្អនេះ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នឹងរៀបចំកម្មវិធី «BUSINESS STUDY TOUR TO JAPAN» ក្នុងខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

កម្មវិធីទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនដែលមានរយៈពេល៨ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសឲ្យសហគ្រិនកម្ពុជាទាំងអស់ អាចឈ្វេងយល់ឲ្យកាន់តែច្បាស់នូវខ្សែចង្វាក់ផលិតកម្មចំណីអាហាររបស់ប្រទេសជប៉ុន ដើម្បីអាចជួយពង្រឹងនិងពង្រីកអាជីវកម្មរបស់សហគ្រិនកម្ពុជាឲ្យកាន់តែរីកចម្រើន។

សហគ្រិនទាំងអស់ដែលចូលរួមទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន នាថ្ងៃទី៨-១៥ ខែមីនា ឆ្នាំ ២០២០ ខាងមុខនេះ និងអាចមានឱកាសឈ្វេងយល់ពីខ្សែចង្វាក់ផលិតកម្មចំណីអាហារ រួមទាំងសិក្សាពីខ្សែចង្វាក់ផលិតកម្មចំណីអាហាររបស់ជប៉ុនផ្ទាល់តែម្ដង ដោយតាមរយៈការចុះទស្សនកិច្ច ទៅសិក្សាផ្ទាល់នៅតាមក្រុមហ៊ុនជំនាញធំៗ និងជំនាញនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

តាមរយៈទស្សនកិច្ចដ៏មានអត្ថប្រយោជន៍នេះ សហគ្រិនកម្ពុជាទាំងអស់អាចនាំយកផលិតកម្មចំណីអាហាររបស់ខ្លួនទៅពិភាក្សាជាមួយអ្នកជំនាញថា តើធ្វើយ៉ាងណាទើបអាចនាំយកផលិតផលនោះចូលទៅកាន់ទីផ្សារប្រទេសជប៉ុនបាន។ លើសពីនេះ សហគ្រិនទាំងអស់ក៏អាចណែនាំផលិតផលរបស់ខ្លួន និង ការបង្កើតទំនាក់ទំនងជាមួយសហគ្រិនប្រទេសជប៉ុនជុំវិញវិស័យចំណីអាហារ។ កាន់តែពិសេសទៀតនោះលោកអ្នកក៏អាចមានឱកាសទស្សនាកន្លែងល្បីៗ នៅទីក្រុងតូក្យូប្រទេសជប៉ុនផងដែរ។

គួររំលឹកថា ការទិញសំបុត្រនិងការចុះឈ្មោះទៅទស្សនកិច្ចសិក្សានៅទីក្រុងតូក្យូ គឺចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះទៅ។ សំបុត្រសម្រាប់មនុស្សម្នាក់ គឺតម្លៃ ២២០០ដុល្លារ ក្នុងនោះរួមមានសំបុត្រយន្តហោះ, ការស្នាក់នៅ, មធ្យោបាយការធ្វើដំណើរផ្សេងៗ, ការបកប្រែភាសាជប៉ុន-ខ្មែរ, អាហារ, ទទួលបានសំបុត្រចូលរួម Foodex Japan 2020 មួយសន្លឹក, ការទស្សនកិច្ចក្រុមហ៊ុននៅជប៉ុន, ជាពិសេសនឹងទទួលបានការពិសាអាហារពេលល្ងាចជាមួយអ្នកវិនិយោគជប៉ុន-ខ្មែរ។

ទិញសំបុត្រដំបូង (ត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ) នឹងមានការបញ្ចុះតម្លៃពិសេស ដោយម្នាក់មានតម្លៃត្រឹមតែ ២០០០ដុល្លារប៉ុណ្ណោះ។ សម្រាប់សមាជិក CJBI ដែលបានទិញសំបុត្រត្រឹមថ្ងៃកំណត់ខាងលើ នឹងទទួលបានការបញ្ចុះតម្លៃមកត្រឹមតែ ១៩០០ដុល្លារប៉ុណ្ណោះ។ ហើយសមាជិក CJBI ដែលទិញសំបុត្រ បន្ទាប់ពីថ្ងៃកំណត់ខាងលើ ក៏ទទួលបានតម្លៃពិសេស គឺត្រឹម២០០០ដុល្លារ។

លោកអ្នកអាចសាកសួរព៌តមាន អំពីការទិញសំបុត្រនិងចុះឈ្មោះ តាមរយៈលេខទូរសព្ទ៖ 012 771 676 / 098 998 908 / 017 266 674 / 092 764 742។ (អត្ថបទពាណិជ្ជកម្ម)

Tag:
 CJCC
© រក្សាសិទ្ធិដោយ thmeythmey.com