អត្ថបទពាណិជ្ជកម្ម
ហត្ថា​កសិករ បោះជំហាន​កាន់តែ​ធំ​ចាប់យក​ទីផ្សារ​កម្ចី​បង់​រំលស់​
14, Dec 2019 , 10:05 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃ​សុក្រ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩៖ ហត្ថា​កសិករ លីមីត​ធី​ត ដែល​គេ​ស្គាល់​ថា​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បានប្រកាស​ពី​ការពង្រីក​អាជីវកម្ម​របស់ខ្លួន​ចាប់យក​ទីផ្សារ សេវា​កម្ចី​បង់​រំលស់​និង​កម្ចី​ផ្ទាល់ខ្លួន​។ ការប្រកាស​នេះ បានធ្វើ​ឡើង​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន ក្រោម​ប្រធានបទ​«​កាន់តែ​សាមញ្ញ កាន់តែ​ឡូយ​»  ដែល​បាន​ប្រព្រឹត្តទៅ នៅ​បរិវេណ​រោងភាពយន្ត Major Cineplex នៃ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ភ្នំពេញ (​អ៊ី​អន​១) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​គណៈ​គ្រប់គ្រង​ហត្ថា​កសិករ លីមីត​ធី​ត ដៃគូ​អាជីវកម្ម ព្រមទាំង​អ្នកសារព័ត៌មាន ដែលមាន​គ្នា​សរុប​ប្រមាណ​ជាង ៧០​នាក់​។​
 
​ការដាក់​ឲ្យ​ប្រើប្រាស់ សេវា​កម្ចី​បង់​រំលស់​និង​កម្ចី​ផ្ទាល់ខ្លួន​នេះ សបញ្ជាក់​ឲ្យ​ឃើញ នូវ​ម​ហិ​ច្ច​តា​ដ៏​ធំ​មួយទៀត​របស់​ហត្ថា​កសិករ ក្នុងការ​បោះជំហាន​ក្តោប​យក​ទីផ្សារ ដែលមាន​បរិយាកាស​ប្រកួតប្រជែង​ខ្ពស់ ជាមួយនឹង​ការផ្តល់​ភាពងាយស្រួល ព្រមទាំង​ដំណោះស្រាយ​ល្អ និង​មាន​ប្រសិទ្ធភាព​ជូន​អតិថិជន​។​
 
 
 
​លោក Wanchairabin Jitwattanatam (Eddy) អនុប្រធាន​អគ្គនាយក នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​មានប្រសាសន៍ថា​៖«​ហត្ថា​កសិករ សម្លឹង​មើលឃើញ​ទីផ្សារ​ដែល​កំពុង​លូតលាស់​នេះ ហើយ​បង្កើត​ឲ្យ​មាន​សេវា​កម្ចី​បង់​រំលស់​និង​កម្ចី​ផ្ទាល់ខ្លួន​នេះ​ឡើង គឺ​ដើម្បី​បំពេញ​តាម​តម្រូវការ និង​ការចង់បាន​របស់​អតិថិជន ដែលមាន​ការផ្លាស់ប្តូរ​ទៅតាម​សម័យកាល និង​បច្ចេកវិទ្យា​»​។ លោក​បាន​បន្តថា​៖«​សេវា​កម្ចី​បង់​រំលស់​និង​កម្ចី​ផ្ទាល់ខ្លួន របស់​ហត្ថា​កសិករ នឹង​ជួយ​លើកកម្ពស់​ការរស់នៅរ​បស់​ប្រជាជន​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការផ្តល់​លទ្ធភាព​ឲ្យ​អតិថិជន ទទួលបាន​សម្ភារ​ប្រើប្រាស់​នានា ជាមួយនឹង​ការបង់ប្រាក់​រំលស់​ត្រឡប់មក​ហត្ថា​កសិករ​វិញ នូវ​ចំនួន​តិចតួច​ប្រចាំខែ ទៅតាម​លទ្ធភាព​របស់​អតិថិជន​ផ្ទាល់ និង​អាចឱ្យ​អតិថិជន យក​កម្ចី​ជា​សាច់ប្រាក់​ទៅប្រើ​ប្រាស់​ផ្ទាល់ខ្លួន ដោយ​មិនត្រូវ​ការយក​អចលនទ្រព្យ​មក​បញ្ចាំ​»​។ លោក​បាន​បន្ថែមថា​៖«​បច្ចុប្បន្ន​ហត្ថា​កសិករ បានដាក់​លក់​រួចមក​ហើយ​នូវ សេវា​កម្ចី​បង់​រំលស់​និង​កម្ចី​ផ្ទាល់ខ្លួន ចំនួន​២​ប្រភេទ គឺ​ផលិតផល​កាត​គ្រី និង​ផលិតផល​បង់​រំលស់ (Hattha First Choice) ហើយ​យើង​នឹងមាន​សេវា​កម្ចី​សម្រាប់​ទិញ​យានយន្ត​បង់​រំលស់ ចាប់ពី​ខែមករា ឆ្នាំ​២០២០​នេះ​តទៅ​»​។​

  
 
​លោក ឡេង វ៉ាន់ឌី នាយក​គ្រប់គ្រង​គម្រោង ទទួលបន្ទុក​ផ្នែក​អភិវឌ្ឍ​ផលិតផល​និង​បណ្តាញ​បានធ្វើ​បទ​បង្ហាញ​ពី សេវា​កម្ចី​បង់​រំលស់​និង​កម្ចី​ផ្ទាល់ខ្លួន ដោយបាន​លើកយក​ចំណុច​សំខាន់ៗ ដែល​លោក​ជឿជាក់ថា​ផលិតផល​នេះ នឹង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ពី​អតិថិជន​ដូចជា ដំណើរការ​ស្នើសុំ​ឥណទាន​មាន​ភាពសាមញ្ញ​ងាយស្រួល អត្រា​ការប្រាក់​សមរម្យ មាន​ភាព​ប្រកួតប្រជែង និង​មាន​តម្លាភាព មិន​តម្រូវ​ឲ្យ​មាន​ឯកសារ​ស្មុគស្មាញ ហើយ​ជាពិសេស​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​។ លោក​បានបញ្ជាក់​បន្ថែម​ថា​៖«​ផលិតផល​បង់​រំលស់ (Hattha First Choice) ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង រយៈពេល​៥​ខែ​រួចមកហើយ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ទទួលបាន​ពាក្យស្នើសុំ​ជាច្រើន ពី​អតិថិជន​នៅតាម​បណ្តា​ទីតាំង​អាជីវកម្ម និង​ក្រុមហ៊ុន​នានា​ដែលជា​ដៃគូ​សហការ​របស់​ហត្ថា​កសិករ ដែលមាន​ជិត​១០០ ដៃគូ​សហការ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​យើង​មាន​គម្រោង​ផ្តល់​សេវា​កម្ចី​បង់​រំលស់ និង​កម្ចី​ផ្ទាល់ខ្លួន ដូចជា ឥណទាន​កាត​គ្រី ឥណទាន​ហត្ថា First Choice និង​ឥណទាន​យានយន្ត​ហត្ថា ទៅកាន់​បណ្តា​ខេត្ត​ធំៗ ក្នុង​ឆ្នាំ​២០២០​នេះ​»​។​
 

 
​គួ​រម្លឹក​ផងដែរ​ថា ហត្ថា​កសិករ លីមីត​ធី​ត មានបទពិសោធន៍​ជាង​២៥​ឆ្នាំ ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​។ បច្ចុប្បន្ន ហត្ថា​កសិករ​មាន​ការិយាល័យ​សាខា​ចំនួន ១៧៦ ដើម្បី​បម្រើសេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​បើកប្រាក់​បៀរ​វត្ស និង​សេវា​ធនាគារ​ចល័ត​ជូន​អតិថិជន ព្រមទាំង​មាន​ទូ​អេ​ធី​អឹម​ចំនួន ១២៩ នៅ​ទូទាំង ២៥ ខេត្ត​/​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនាគារ​ក្រុង​ស្រ៊ី (Krungsri) ដែលជា​ធនាគារពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ និង​ជា​សមាជិក​របស់ MUFG ដែលជា​សម្ព័ន្ធ​ធនាគារ​ធំជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​៕
 










 
(​អត្ថបទ​ពាណិជ្ជកម្ម​)





© រក្សាសិទ្ធិដោយ thmeythmey.com