កីឡាជាតិ
ជាតិ
AFC Cup៖ ស្វាយរៀង​ត្រូវ​ប្រជែង​ដណ្តើម​កៅអី​វគ្គ Group Stage ជាមួយ Master 7 របស់​ឡាវ
14, Dec 2019 , 12:59 pm        
រូបភាព
ក្រុមព្រះខ័នរាជស្វាយរៀងពេលលើកពានលីគកំពូលឆ្នាំ២០១៩, រូបភាពពីក្លិបព្រះខ័នរាជស្វាយរៀង
ក្រុមព្រះខ័នរាជស្វាយរៀងពេលលើកពានលីគកំពូលឆ្នាំ២០១៩, រូបភាពពីក្លិបព្រះខ័នរាជស្វាយរៀង
ដោយ:
​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រជែង​ជាមួយ​ក្រុម Master 7 របស់​ឡាវ នៅ​វគ្គ Playoff ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ចែក​ពូ​ល​(Group Stage)​នៃ​ពានរង្វាន់ AFC Cup 2020​។ បើ​ព្រះខ័ន​រាជ​ស្វាយរៀង​អាច​យកឈ្នះ​ក្រុម​របស់​ឡាវ​មួយ​នេះ នោះ​ពួកគេ​នឹង​ស្ថិតនៅក្នុង​ពូ​ល G ជាមួយ​ក្រុម​ចំនួន​៣​ផ្សេងទៀត​។

 
​ការប្រកួត​វគ្គ Playoff រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ Master 7 របស់​ឡាវ​ធ្វើឡើង​ពីរ​ជើង ដោយ​ជើង​ទី​១​រៀបចំ​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ជើង​ទី​២​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ នៅលើ​ទឹកដី​ឡាវ នា​កីឡដ្ឋាន Lao National Stadium​។ 
 
​តាម​លទ្ធផល​ចាប់ឆ្នោត​កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ បើ​ព្រះខ័ន​រាជ​ស្វាយរៀង​អាច​យកឈ្នះ​ក្រុម​ជើងឯក​រង Master 7 របស់​ឡាវ នោះ​ពួកគេ​នឹង​ស្ថិតនៅក្នុង​ពូ​ល G ជាមួយ Ceres Negros របស់​ហ្វីលីពីន​, Than Quang Ninh របស់​វៀតណាម និង​ក្រុម​ឡើង​មកពី​វគ្គ Playoff រវាង​ក្រុម Bali United ឬ​Indonesia Third club របស់​ឥណ្ឌូណេស៊ី​៕  
 

Tag:
 បាល់ទាត់​
  Master 7
  ព្រះខ័ន​រាជ​ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com