ជាតិ
សង្គមជាតិ
ថ្ងៃទី១ នៃពិព័រណ៍សៀវភៅ មានមនុស្សចូលរួមមិនតិចនោះទេ ស្ដង់សៀវភៅក៏មានច្រើនដែរ!
×
ភ្នំពេញ៖ ពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ រៀបចំឡើងក្រោមប្រធានបទ «ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ»។ នៅថ្ងៃទី១ នៃពិព័រណ៍សៀវភៅមានមនុស្សចូលរួមច្រើនកុះករ ខណៈចំនួនស្ដង់មានដល់ជិត ២០០ស្ដង់។ ពិព័រណ៍សៀវភៅឆ្នាំនេះ គេរំពឹងទុកថា នឹងមានអ្នកចូលរួមប្រមាណ១០ម៉ឺននាក់។
សូមអញ្ជើញទស្សនាទិដ្ឋភាពថ្ងៃទី១ នៃពិព័រណ៍សៀវភៅ នាបណ្ដាល័យជាតិ ជាមួយកញ្ញា សាម ស្រីណុច អ្នកសារព័ត៌មាន ThmeyThmey.com ដូចតទៅ៖
សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅឆ្នាំនេះ មានស្តង់លក់សៀវភៅចំនួន១៩៣តូប។ នៅឆ្នាំនេះដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឧបត្ថម្ភសៀវភៅស្រីហិតោបទេសភាគ១ និងភាគ២ ចំនួន២ម៉ឺនក្បាល ដើម្បីចែកជូនដោយឥតគិតថ្លៃសម្រាប់ឲ្យអ្នកចូលរួមតាំងពិព័រណ៍សៀវភៅផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com