ក្រុមហ៊ុន ISUZU បានកំពុងបន្តភាពជាអ្នកនាំមុខគេ និងដឹកនាំ«ឆ្ពោះទៅមុខប្រកបដោយឧត្តមភាព» ហើយបានប្រកាសជាផ្លូវការ ទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ISUZU ដែលលោកនឹងតំណាងឲ្យរថយន្ត Isuzu D-Max Blue Powe ដែលជាប្រភេទរថយន្ត ភីកអាប់ មានការច្នៃប្រឌិតថ្មីលំដាប់ថ្នាក់ពិភពលោក។ នៅឯពិធីជប់លៀង«ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ្យ៊ុ» កាលពីរាត្រីថ្ងៃទី១៣ ធ្នូ កន្លងទៅនេះ អ្នកចូលរួមក៏កាន់តែបានយល់ដឹងបន្ថែមទៀត ពីម៉ាកយីហោនេះទៀតផង។
លោក Shuichiro Mori ប្រធានក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd ដែលជាអ្នកតំណាងចែកចាយរថយន្ត Pickup និង SUV នៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនបានចូលមកកាន់ទីផ្សារកម្ពុជាជាផ្លូវការ ក្នុងឆ្នាំ២០១៦ ហើយក៏ចាប់ផ្ដើមទទួលបានការច្រើនឡើងៗជាបន្តបន្ទាប់ ពីសំណាក់អតិថិជនកម្ពុជា។ ចាប់តាំងពីពេលនោះមក ការលក់រថយន្តអ៊ីស៊ូហ្ស៊ុប្រភេទភីកអាប់ បានកើនឡើងជាបន្តបន្ទាប់ ដោយសារតែអតិថិជនមានទំនុកចិត្ត លើដំណើរការរបស់រថយន្ត ភាពរឹងមាំនៃសាកស៊ីរថយន្ត សមត្ថភាពទប់លំនឹងនៅលើដងផ្លួវ សន្សំសំចៃប្រេងខ្ពស់ រួមនឹងមជ្ឈមណ្ឌលផ្តល់សេវាកម្មក្រោយលក់ប្រកបដោយស្តង់ដារខ្ពស់ផងដែរ។ លោក Shuichiro Mori បន្តថា៖«ដើម្បីពង្រឹងគ្រួសារ អ៊ីស៊ូហ្ស៊ុ យើង បានកំពុងអនុវត្តនូវសកម្មភាពទាំងឡាយ ទាំង Off line និង Online។ ឥឡូវនេះយើងគិតថា វាជាពេលវេលាដ៏សាកសម ដើម្បីមានទូតសុឆន្ទៈម្នាក់ ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់យើង គឺ អ៊ីស៊ូហ្ស៊ុឆ្ពោះទៅមុខប្រកបដោយឧត្តមភាព» ។
ប្រធានក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd បានពន្យល់ថា មូលហេតុដែលក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ បានជ្រើសរើសកំពូលតារាចម្រៀង សិល្បៈករដ៏ឆ្នើមប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ដោយសារតែលោកមាន Lifestyle ត្រូវជាមួយរថយន្ត «Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់។ លោក Shuichiro Mori បន្ត៖« យើងជឿជាក់យ៉ាងមុតមាំថា លោក ព្រាប សុវត្ថិ នឹងក្លាយជាអ្នកតំណាងរបស់យើង ក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសារ អតិថិជន ISUZU របស់យើង។ យើងពិតជាមានកិត្តិយសខ្លាំងបំផុត ដែលបានលោកធ្វើជាទូតសុឆន្ទៈ ដើម្បីឆ្លុះបញ្ចាំងពីរូបភាពល្អឥតខ្ចោះ នៃប្រេន ISUZU របស់យើង និងបង្កើនចំណេះដឹងអំពីផលិតផល ឲ្យកាន់តែល្អបន្ថែមទៀតថា ISUZU មិនត្រឹមតែកំលាំងម៉ាស៊ីនខ្លាំងតែប៉ុណ្ណោះទេ ប៉ុន្តែក៏ទាន់សម័យផងដែរ។ អត្តចរិតល្អឥតខ្ចោះ និងស្ទីលប្លែកៗរបស់លោក ពិតជាសាកសមទៅនឹងរថយន្ត Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់។ ក្រៅពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ លោក ព្រាប សុវត្ថិ ក៏នឹងចូលរួមសកម្មភាពជាច្រើន ជាមួយក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ នៅឆ្នាំក្រោយៗផងដែរ»។
លោក ព្រាប សុវត្ថិ ដែលជាទូតសុឆន្ទៈរបស់រថយន្ត Isuzu D-Max Blue Power បានឲ្យដឹងថា៖«ខ្ញុំបានបើកបររថយន្ត Isuzu D-Max Blue Power ដែលជាសេរីថ្មីចុងក្រោយបំផុត ជិត២ខែហើយ មុនពេលក្លាយជាអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ជាផ្លូវការនេះ។ អ្វីដែលខ្ញុំចូលចិត្តបំផុតនោះ គឺប្រសិទ្ធភាពប្រេងឥន្ធនៈ (4-5L/100km) និងផាសុកភាពក្នុងពេលបើកបរ មិនថាកាលៈទេសៈផ្លូវបែបណានោះទេ។ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានធ្វើការជាមួយក្រុមហ៊ុន ISUZU ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយ នៅលើពិភពលោកដែលបានចែករំលែកទាំងតម្លៃ និងស្ទីលរបស់ខ្ញុំ។ បរិយាកាសធ្វើការក្នុងកំឡុងពេលថតវីដេអូពាណិជ្ជកម្ម ពិតជាមានភាពរីករាយ និងប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ណាស់។ ខ្ញុំបានបើកបររថយន្ត Isuzu D-Max Blue Power នៅតាមផ្លូវឡើងភ្នំ។ ផ្លូវនេះពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែខ្ញុំនៅតែសប្បាយរីករាយ និងមានអារម្មណ៍ថា មានសុវត្ថិភាពខ្ពស់ជានិច្ច នៅពេលដែលខ្ញុំកំពុងបើកបររថយន្ត Isuzu D-Max Blue Power ដូចលោកអ្នកបានដឹងស្រាប់មកហើយថា ប្រព័ន្ធម៉ាស៊ីននេះ ពិតជាល្បីល្បាញ និងមានថាមពលខ្លាំងប្លែកពីគេ»។
លោកបានបន្ថែមទៀតថា៖«បើនិយាយពីលក្ខណៈផ្ទាល់ខ្លួនវិញ ខ្ញុំត្រូវធ្វើដំណើរគ្រប់ពេលវេលា ទាំងការងារនៅក្នុងក្រុង និងតាមខេត្ត និងទាំងដំណើរកម្សាន្ត។ ដូច្នេះរថយន្តអ៊ីស៊ូហ្ស៊ុ បានឆ្លើយតបរាល់ទិដ្ឋភាពផ្ទាល់ខ្លួន និងតម្រូវការរបស់ខ្ញុំទាំងអស់។ ខ្ញុំមានទំនុកចិត្តថារថយន្ត Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់ ពិតជានឹងធ្វើឲ្យលោកអ្នក ចាប់អារម្មណ៍»។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានព័ត៌មានរបស់អ៊ីស៊ូហ្ស៊ុ ហើយចូលរួមសកម្មភាពសប្បាយរីករាយ ជាមួយនឹងការចាប់រង្វាន់ផ្សងសំណាង តាមរយៈបណ្តាញអ៊ីនធឺណិត ដូចជាគេហទំព័រ៖ www.isuzucambodia-tis.com។ ហ្វេសប៊ុក៖ Isuzu Cambodia និង YouTube: Isuzucambodia។ ឬអគារតាំងលក់រថយន្ត អ៊ីស៊ូហ្ស៊ុ របស់ក្រុមហ៊ុន K (Cambodia) Co., Ltd ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិក្បាលដំរី មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទំនាក់ទំនងទូរស័ព្ទលេខ៖ 023 950 084។
ការិយាល័យទំនាក់ទំនងសាធារណៈ
ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា ឯ.ក
ទូរស័ព្ទលេខ៖ 023 900 798/096 2009 237
ណូច ទីមួយឡា (Nouch Timouyla) ៕
(អត្ថបទពាណិជ្ជកម្ម)