ពីនេះ ពីនោះ
តៀមកាហ្វេថ្មីៗ៖ ចុះអ្ហែងធ្វើអ្វីខ្លះឲ្យជាតិ?
×
អាសុធីរ និងអាសំណាង គឺជាសម្លាញ់នឹងគ្នា។ អាសុធីរជាបុគ្គលិកនៅក្រុមហ៊ុនឯកជនមួយ។ វាមានជីវភាពសមរម្យ រីឯអាសំណាង វាគឺជាមន្ត្រីរាជការផង ជាអ្នកជំនួញផង អ្នករត់ការផង ហើយមានទ្រព្យសម្បត្តិច្រើនអនេក។ មិត្តភក្តិទាំងពីរ តែងតែឈ្លោះទាស់សម្តីគ្នានៅពេលដែលនិយាយអំពីរឿងបម្រើជាតិ។ ប៉ុន្តែពួកគេមិនយកមិត្តភាពទៅពាក់ព័ន្ធនឹងជម្លោះពាក្យសម្តីនោះឡើយ។ ព្រឹកមួយ នាតុកាហ្វេ សម្លាញ់ទាំងពីរជួបគ្នា ព្រោកប្រាជ្ញគ្រប់រឿងហើយ អាសំណាងហៅម្ចាស់ហាង គិតលុយ។ ពេលគេកំពុងគិតលុយ អាសំណាង ទាញប៊ិចពីហោប៉ៅអាវ ដាក់លើតុ ហើយបង្វិលប៊ិច។
អាសុធីរ៖ អ្ហែងធ្វើអី?
អាសំណាង៖ ព្រឹកនេះមិនដឹងទៅខាងណាទេអ្ហា! ក្រសួងផង! ក្រុមហ៊ុនផង! គេណាត់ផង!
អាសុធីរ៖ អញឃើញ អ្ហែងដូចមិនសូវនៅក្រសួងទេ។ ទាន់មានឱកាស ហើយមានលុយទៀត ធ្វើការងារកសាងស្នាដៃទុកឲ្យក្រសួង ទុកឲ្យជាតិខ្លះផងទៅ!
អាសំណាង៖ អ្ហែងថាឲ្យអញ ចុះអ្ហែងធ្វើអ្វីខ្លះឲ្យជាតិ?
អាសុធីរ៖ អញមិនបានធ្វើអ្វីឲ្យជាតិផ្ទាល់ទេ តែលុយពន្ធរបស់អញ រដ្ឋយកទៅបើកឲ្យមន្ត្រីដូចអ្ហែង ដើម្បីឲ្យអ្ហែងធ្វើការឲ្យជាតិ។
អាសំណាង៖ អញទៅហើយ។ ប៊ិចចង្អុលឲ្យទៅជួបភ្ញៀវ។ គេពឹងអញរត់ការជួលដីឲ្យចិន។ ពេលអញបានលុយ អញហៅផឹកកាហ្វេទៀត។
Tag:
សុធីរ
សំណាង
កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com