ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ ជ្រើសរើស​កុមារ​៤​រូប ចូលរួម​កម្មវិធី​«​ការបោះ​ជំរំ​ស្ពាន​រដូវក្តៅ​»​នៅ​ជប៉ុន​
14, Dec 2019 , 4:59 pm        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​ក្រសួង​អប់រំ យុវជន និងកីឡា
រូបភាពពី​ហ្វេសប៊ុក​ក្រសួង​អប់រំ យុវជន និងកីឡា
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន​និង​កីឡា ប្រកាស​ជ្រើសរើស​កុមារ​៤​រូប (​ស្រី​២​រូប ប្រុស​២​រូប​)​ទៅ​ចូលរួម​កម្ម​វី​ធី ការបោះ​ជំរំ​ស្ពាន​រដូវក្តៅ​(Bridge Summer Camp)​នៅ​ប្រទេស​ជប៉ុន​តប​តាម​ការអញ្ជើញ របស់លោក Yutaka Aso ប្រធាន​កម្មវិធី​និ​សន្និសីទ​កុមារ​អាស៊ី​ប៉ាស៊ីហ្វិក ។

 
​កម្មវិធី​«​ការបោះ​ជំរំ​ស្ពាន​រដូវក្តៅ​»​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២៤ កក្កដា ឆ្នាំ​២០២០ ដែល​រាល់​ការចំណាយ ផ្សេងៗ​ជា​បន្ទុក​ភាគី​ជប៉ុន​។ 
 
​ក្រសួង​បញ្ជា​ក់ទៀត បេក្ខជន​និង​បេ​ក្ខ​នារី ដែល​ចូលរួម​ត្រូវ មាន​អាយុ​ចាប់ពី​១១​ឆ្នាំ ចេះ​ភាសា​អង់គ្លេស​ច្បាស់លាស់ មាន​ចំណូលចិត្ត​ខាង​សិល្បៈ គោរព​វិន័យ​ល្អ មាន​បុគ្គលិកលក្ខណៈ​ល្អ ជា​ស្សិស​ឆ្នើម ឬ​មានបទពិសោធន៍​ដឹកនាំ​ក្នុង​សាលា​មានលទ្ធភាព​ទិញ​សម្ភារ​ប្រើប្រាស់ និង​មាន​លិខិតឆ្លងដែន​។ 
 
​គួរ​បញ្ជាក់ថា ការដាក់​ពាក្យសុំ​ចូលរួម​ធ្វើតេស្ត និង​ព័ត៌មាន​ផ្សេងៗ បេក្ខជន​ត្រូវ​ទំនាក់ទំនង​ទៅ​ការិយាល័យ​រដ្ឋបាល​នៃ​នាយកដ្ឋាន​យុវជន ចាប់​ពីថ្ងៃ​ផ្សាយដំណឹង រហូតដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០៕ 
 
 

Tag:
 កុមារ​
 ​ បោះជំរំ​
  ​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com