តែ​ទឹកដោះគោ​បែប​ថៃ Nobicha បើកសម្ពោធ​ហាង​ថ្មី និង​ផ្ដល់​សិទ្ធិ​លក់រាយ ឬ​ហ្វ្រែ​ន​ឆាយ​ទូទាំងប្រទេស​កម្ពុជា​
អត្ថបទពាណិជ្ជកម្ម
តែ​ទឹកដោះគោ​បែប​ថៃ Nobicha បើកសម្ពោធ​ហាង​ថ្មី និង​ផ្ដល់​សិទ្ធិ​លក់រាយ ឬ​ហ្វ្រែ​ន​ឆាយ​ទូទាំងប្រទេស​កម្ពុជា​
14, Dec 2019 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩៖ ដំណឹង​រីករាយ​សម្រាប់​ការបិទ​បញ្ចប់​ឆ្នាំ 2019 គឺ​វត្ត​មានតែ​ទឹកដោះគោ Nobicha មកដល់​ប្រទេស​កម្ពុជា តាមរយៈ​ក្រុមហ៊ុន TeamToGo​។ ក្រុមហ៊ុន TeamToGo បានសម្រេច​នូវ​កិច្ចព្រមព្រៀង នាំ​ផលិតផល​តែ​ទឹកដោះគោ​បែប​ថៃ Nobicha មក​ជូន​អតិថិជន​កម្ពុជា​ទូទាំងប្រទេស និង​ចែកចាយ​សិទ្ធិ​លក់រាយ ឬ​លក់​ហ្វ្រែ​ន​ឆាយ (Franchise) ទូទាំងប្រទេស​ផងដែរ​។
 
​តែ​ទឹកដោះគោ Nobicha នេះ​គឺជា​គំនិត​ច្នៃប្រឌិត​ថ្មី បង្កើតឡើង​ដើម្បី​ផ្តល់ជូន​យុវវ័យ នូវ​ជម្រើស​ភេសជ្ជៈ​ឈ្ងុយឆ្ងាញ់ ទាន់សម័យ និង​ផ្តល់នូវ​សុខភាព​ល្អ និង​ចៀសវាង​បានការ​ទទួលទាន​ភេសជ្ជៈ​ដែល​ប៉ះពាល់​ដល់​សុខភាព​ដែលមាន​ដាក់លក់​លើ​ទីផ្សារ​រាល់ថ្ងៃ​។ សម្រាប់​មិត្ត​នារី តែ​នេះ​អាច​ផ្តល់នូវ​ស្បែក​ភ្លឺរលោង សម្រក​ទម្ងន់ និង​ផ្តល់ជូន​អ្នក​នូវ​រូបរាង​ដ៏​ល្អ​ស្អាត​សមសួន​ផងដែរ​។ តែ​ទឹកដោះគោ Nobicha នេះ​អាច​ពិសា​បាន​គ្រប់ពេល គ្រប់​ទីកន្លែង​។ អាច​ពិសា​ជំនួស​អាហារ​ពេលព្រឹក អាចជា​អាហារសម្រន់​ពេល​រសៀល ជា​ភេសជ្ជៈ​សម្រាប់​កំដរ​ការជជែក​កម្សាន្ត អាច​ពិសា​បាន​ពេលយប់​ផងដែរ ដើម្បី​ដំណេក​លង់លក់​ស្រួល​។ 
 
 
 
​លោក ខាន់ ទិ​ត្យ​ឧ​ត្ត​ម ប្រធាន​ផ្នែក​គ្រប់គ្រង TeamToGo ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា​៖«​ភេសជ្ជៈ​នេះ មាន​ជាង ៣០ រសជាតិ តម្រូវ​ទៅតាម​ចំណង់​ចំណូលចិត្ត​ខុសៗ​គ្នា របស់​យុវវ័យ​។ ភេសជ្ជៈ Nobicha ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៨ ហើយ​រយៈពេល​តែ​១​ឆ្នាំ​ប៉ុណ្ណោះ បាន​បង្កើត​ហាង​លក់​សរុប​ចំនួន ៧២៩ ហាង​ទូទាំងប្រទេស​ថៃ ដែល​ក្នុងនោះ​មាន ៣៣៦ ហាង នៅ​ទីក្រុង​បាងកក ។ សម្រាប់​ឆ្នាំ ២០១៩ នេះ Nobicha បាន​ពង្រីក​វត្ត​មាននៅ​ប្រទេស​កម្ពុជា និង​ឡាវ ហើយនឹង​បន្ត​ពង្រីក​នៅ​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហ​បុរី នៅ​ឆ្នាំ​២០២០ ខាងមុខនេះ​ផងដែរ​»​។​
 
 
 
​លោក​បន្ថែមទៀតថា​៖ «​សម្រាប់​ប្រទេស​កម្ពុជា​វិញ ក្នុងឱកាស​បើកសម្ពោធ​ផលិតផល Nobicha នេះ TeamToGo បានសម្រេច​បើកហាង​លក់រាយ​ចំនួន ២ រួចរាល់ ដែលមាន​ទីតាំង​មួយ​នៅ​ប៉ោយប៉ែត ក្នុង​ផ្សារ Big C និង​មួយទៀត ដែលជា​ទីស្នាក់ការ​កណ្ដា​ល គឺ​នៅ​រាជធានី​ភ្នំពេញ​។ TeamToGo កំពុង​សស្រាក់សស្រាំ​ក្នុងការ​ពង្រាយ​ទីតាំង​បន្ថែម តាមរយៈ     ការវិនិយោគ​របស់ TeamToGo ខ្លួនឯង និង​ការលក់​សិទ្ធិ​លក់រាយ សម្រាប់​ការ​ជាវ​សិទ្ធិ​លក់រាយ ឬ​ការលក់​ហ្វ្រែ​ន​ឆាយ (Franchise) អតិថិជន​មាន​ជម្រើស ៣ ប្រភេទ គឺ​ខ្នាតតូច ខ្នាត​មធ្យម និង​ខ្នាត​ធំ​»​។  
 
 
 
​ជាមួយគ្នានេះដែរ លោកអ្នក​អាច​រក​ទិញ​តែ​ទឹកដោះគោ​បែប​ថៃ Nobicha ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ព្រមទាំង​ទទួលបាន​សុខភាព​ល្អ នឹងមាន​ស្តង់ដារ​មកពី​ប្រទេស​ថៃ​បាន ផ្ទះ​លេខ 268D ផ្លូវជាតិ​លេខ 6A សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ  ចម្ងាយ​ប្រហែល ៤០០ ម៉ែត្រ​ប៉ុណ្ណោះ​ពី​រង្វង់​មូល​ជ្រោយ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦​អា​។ 
 
​អតិថិជន​ដែល​ចង់​ជាវ​សិទ្ធិ​លក់រាយ អាច​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០១០ ៨០១ ២៥១ ឬ​អ៊ី​ម៉ែ​ល ទំនាក់ទំនង​ទិញ​ហ្វ្រែ​ន​ឆាយ​៖ ០១៥ ៥៥៧ ៧៨៩, ០៩៦ ៥៧ ៧១ ៤៦៩៕
 










 
‬ (​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com