ជាតិ
សង្គមជាតិ
យុវជន​ម្នាក់​ធ្វើ​យុទ្ធនា​ការប្រមូល​អាវ​រងា ជួយ​ជន​ទុរគត​នៅ​ខេត្តសៀមរាប និង​ព្រះវិហារ
14, Dec 2019 , 6:59 pm        
រូបភាព
សៀមរាប​៖ លោក ជា សុខន ជា​យុវជន​ម្នាក់​រស់នៅ​ខេត្តសៀមរាប បាននិងកំពុង​ធ្វើ​យុទ្ធនាការ​ប្រមូល​អាវ​រងា ជួយ​ជន​ទុរគត​នៅ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​។ លោក ជា សុខន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​បំណង ដើម្បី​ចែករំលែក​សេចក្ដីស្រឡាញ់ ជួយ​ជន​ទុរគត​ដែល​ខ្វះខាត និង​គ្មាន​ផ្ទះសម្បែង​។

 
​ដោយ​មើលឃើញ​ពី​ភាពលំបាក ការខ្វះខាត​របស់​ជន​ទុរគត​នា​រដូវវស្សា លោក ជា សុខន បានធ្វើ​យុទ្ធនា​ការប្រមូល​អាវ​រងា និង​រៃអង្គាស​ថវិកា ដើម្បី​ទិញ​អាវ​រងា ចែកជូន​ជន​ទុរគត​ដែល​រស់​នៅតាម​ដងផ្លូវ ឬ​គ្មាន​ទី​អាស្រ័យ​ត្រឹមត្រូវ​។ យុទ្ធនាការ​នេះ ធ្វើឡើង​ដើម្បី​ចែករំលែក​ក្ដី​ស្រឡាញ់ ដោយ​ជឿថា​គ្រប់​មនុស្ស​ទាំងអស់​មាន​សិទ្ធិ​រស់រានមានជីវិត មាន​សិទ្ធិ​ទទួលបាន​ភាពកក់ក្ដៅ​គ្រប់គ្នា​។ នេះ​បើតាម​លោក ជា សុខន ដែល​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ ដោយ​បន្តទៀតថា លោក​គ្រោង​ប្រមូល​អាវ​រងា​ចំនួន ១,៥០០​អាវ ក្រោម​យុទ្ធនាការ​៣​រាត្រី ចែក​ដល់​ជន​ទុរគត​នៅតាម​តំបន់​មួយចំនួន ក្នុង​ខេត្តសៀមរាប និង​មួយ​រាត្រី​ទៀត នៅ​ខេត្តព្រះវិហារ​។ ខេត្តព្រះវិហារ ត្រូវបាន​ព្យាករណ៍​ថា នឹង​ចុះ​ត្រជាក់​ខ្លាំងជាងគេ នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ 
 
​លោក សុខន ក៏បាន​អំពាវនាវ​ទៅ​សប្បុរសជន​ទាំងអស់ ចូលរួម​តាម​លទ្ធភាព តាមរយៈ​ការផ្តល់​ជា​អាវ​រងា ឬ​ជា​ថវិកា​ដើម្បី​ទិញ​អាវ បានដែរ​៕
 
 

Tag:
 អាវ​រងារ​
  ជន​ទុរគត​
© រក្សាសិទ្ធិដោយ thmeythmey.com