អត្ថបទពាណិជ្ជកម្ម
ខេត្ត​ត្បូងឃ្មុំ ជា​គោលដៅ​ទី​១២ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩
15, Dec 2019 , 2:02 pm        
រូបភាព
ដោយ: ថ្មីៗ
​នា​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​រៀបចំឡើង​ក្រោម​ប្រធានបទ «​អ្វី​ជាការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​៖ ការត្រៀមខ្លួន ការវិនិយោគ និង​ការយល់ដឹង​ពាក់ព័ន្ធ​?»​។ ការចូលរួម​លើក​នេះ គឺជា​លើក​ទី​១២​ក្នុង​ឆ្នាំ​២០១៩ និង​ជា​លើក​ទី​១៧ បើ​គិត​ចាប់ពី​ការកើតឡើង នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ក្នុង​ឆ្នាំ​២០១៨​មក​។​

 
 
​គោលបំណង​សំខាន់​នៃ​ការចូលរួម​ក្នុង​សិក្ខាសាលា​នេះ របស់​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល​នេះ គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជា​គន្លឹះ​ល្អៗ​សម្រាប់​ការវិនិយោគ ដល់​សាធារណជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ 
 
​លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូល​ប​ត្រ នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានផ្ដល់​មតិ​ស្វាគមន៍​ក្នុង​សិក្ខាសាលា​នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ ហើយ​បានបង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​គោលជំហរ របស់គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្នុងការ​ពង្រីក​ការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​បន្ថែមទៀត​។ លោក បុល្លិកា ក៏បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន បង្កើន​ចំណេះដឹង និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការវិនិយោគ លើ​ឧបករណ៍​និ​ស្ស​ន្ទ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។  
 
 
 
​បន្ទាប់មក លោក ចេង ប៊ុណ្ណា​រ៉ា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បានផ្ដល់​កិត្តិយស ប្រកាស​បើក​កម្មវិធី​សិក្ខាសាលា​ជា​ផ្លូវការ និង​បានលើកឡើង​ពី​សក្ដានុពល​នៃ​ខេត្ត​របស់លោក និង​ការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​គ្រប់​វិស័យ ជាពិសេស​វិស័យសេដ្ឋកិច្ច ដែល​ស្ដែង​ឱ្យឃើញ​តាមរយៈ ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច ដែល​ជួយ​ឱ្យ​កម្ពុជា បាន និង​កំពុងមាន​កំណើនសេដ្ឋកិច្ច នៅក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំ​។ តាមរយៈ​សិក្ខាសាលា​នេះ លោក ចេង ប៊ុណ្ណា​រ៉ា ក៏​រំពឹងថា សិក្ខាកាម នឹង​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម ជាពិសេស លើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​។  
 
​ក្នុងនាម​ជា​វាគ្មិន​កិត្តិយស លោក ឡុង សំណាង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បានធ្វើ​បទ​បង្ហាញ ដើម្បីឱ្យ​សិក្ខាកាម​ងាយ​យល់​និង​ទទួលបាន​ចំណេះដឹង អំពី​ការវិនិយោគ​លើ​ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ ការទប់ស្កាត់ និង​ការកាត់បន្ថយ​ហានិភ័យ ពី​ការវិនិយោគ និង​យុទ្ធសាស្ត្រ​ល្អៗ ដើម្បី​ទាញយក​ផល​គាប់ប្រសើរ​ពី​ការវិនិយោគ​។ ក្រោម​ការដឹកនាំ​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា លោក សំណាង ក៏បាន​បង្ហាញ​ពី​ការប្ដេជ្ញា​របស់​ក្រុមហ៊ុន ក្នុងការ​បន្ត​រួម​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ឱ្យ​ល្អប្រសើរ ដូច​ប្រទេស​រីកចម្រើន​ផ្សេងទៀត​ផងដែរ​។ 
 
 
 
​ចាប់តាំងពី​ឆ្នាំ​២០១៨​មក ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត នៅ​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង​រួចមកហើយ ហើយ​ក្រុមហ៊ុន នឹង​បន្តដំណើរ​និង​ចែករំលែក​ចំណេះ ជំនាញ វិនិយោគ​ដល់​សាធារណជន នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ 
 
*​ប្រសិនបើ​លោកអ្នក​ចង់ដឹង​ព័ត៌មាន​បន្ថែម ឬ​ចុះឈ្មោះ​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​យើងខ្ញុំ តាមរយៈ​គេហទំព័រ www.goldenfxlink.com ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Golden FX Link Capital Co., Ltd. ឬ​ទូរស័ព្ទ​មក​លេខ 023 22 6666៕

 
 








(​អត្ថបទ​ពាណិជ្ជកម្ម​)




© រក្សាសិទ្ធិដោយ thmeythmey.com