ជាតិ
សង្គមជាតិ
ថ្ងៃ​ចុងក្រោយ នៃ​ពិព័រណ៍​សៀវភៅ​លើក​ទី​៨
15, Dec 2019 , 2:37 pm        
រូបភាព
 
​ភ្នំពេញ​៖ ថ្ងៃអាទិត្យ​នេះ ជា​ថ្ងៃ​ចុងក្រោយ​ហើយ​នៃ​កម្មវិធី​«​ពិព័រណ៍​សៀវភៅ​»​លើក​ទី​៨ ដែល​រៀបចំឡើង​ក្រោម​ប្រធានបទ​«​ផ្ដើម​ក្ដី​ស្រមៃ ដៃ​កាន់​សៀវភៅ​»​នៅ​បរិវេណ​បណ្ណាល័យ​ជាតិ​។ មនុស្ស​ជាច្រើន​ទាំង​ក្មេង ចាស់ ប្រុស​ស្រី បាន​បន្ត​ចូលរួម​ក្នុង​ពិព័រណ៍​នៅ​ថ្ងៃ​ចុងក្រោយ​នេះ​។  កញ្ញា លី សុច​ន្ថា យុវជន​ស្ម័គ្រចិត្ត​រៀបចំ​កម្មវិធី​ពិព័រណ៍​សៀវភៅ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​ថា នៅ​ព្រឹក​ថ្ងៃទី​៣​នេះ មាន​អ្នកចូលរួម​ច្រើន​លើស​ថ្ងៃទី​២​។​

 
 
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​ទី​១ ពិព័រណ៍​សៀវភៅ​កម្ពុជា ទទួលបាន​អ្នកចូលរួម​ប្រមាណ​តែ​១​ពាន់​នាក់​តែប៉ុណ្ណោះ ប៉ុន្តែ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពិព័រណ៍​សៀវភៅ បាន​ទាក់ទាញ​អ្នកចូលរួម​កាន់តែច្រើន​ឡើងៗ​។ ជាក់ស្តែង ពិព័រណ៍​សៀវភៅ​លើក​ទី​៧ កាលពី​ឆ្នាំ​២០១៨​នោះ ទទួលបាន​អ្នកចូលរួម​ជាង​១៣​ម៉ឺន​នាក់​។ សម្រាប់​ឆ្នាំនេះ ពិព័រណ៍​សៀវភៅ​កម្ពុជា ក៏​រំពឹង​ដែរ​ថា នឹង​ទទួលបាន​អ្នកចូលរួម​ក្នុង​រង្វង់​១០​ម៉ឺន​នាក់​៕
 












Tag:
 ពិព័រណ៍​សៀវភៅ​
© រក្សាសិទ្ធិដោយ thmeythmey.com