កីឡាជាតិ
ជាតិ
បុណ្យសមុទ្រ៖ រដ្ឋបាលខេត្តកំពត ផ្អាកចរាចរណ៍រថយន្តដឹកដីធំៗចូលក្នុងក្រុង
× ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នឹងការផ្អាកបណ្តោះអាសន្នរថយន្តរថយន្តដឹកដីធំៗគ្រប់គ្រភេទនៅក្នុងខេត្ត និងហាមធ្វើសកម្មភាពបំផ្ទុះថ្ម នៅតាមការដ្ឋាន។ ការផ្អាកនេះ គឺដើម្បីដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ នៅអំឡុងពេលបុណ្យសមុទ្រ ដែលនឹងរៀបចំឡើងពី ថ្ងៃទី២០ដល់២២ ខែធ្នូ នៅខេត្តកំពត។ នេះបើតាមបានចេញសេចក្តីជូនដំណឹងពីរដោយឡែកពីគ្នា របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៣ ធ្នូ។
បើតាមសេចក្តីជូនដំណឹងទាំង២ រថយន្តដឹកដីធំៗ ត្រូវផ្អាកសកម្មភាពដឹកដីទៅចាក់នៅតាមដីឡូត៍ និងដីលំនៅដ្ឋានផ្សេងៗជាបន្ទាន់ ចាប់ពីថ្ងៃទី១១ ខែធ្នូ រហូតដល់ពិធីបុណ្យសមុទ្រចប់។ អាជ្ញាធរក្រុងកំពត និងស្រុកទឹកឈូ ត្រូវទប់ស្កាត់កុំឲ្យមានការដឹកដីនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងរយៈពេលហាមឃាត់នេះ។ ក្នុងករណីមានរថយន្តដឹកដី នៅក្នុងមូលដ្ឋានរបស់ខ្លួន សមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការតាមច្បាប់។
រដ្ឋបាលខេត្តកំពត ក៏បានហាមសកម្មភាពបំផ្ទុះថ្មនៅតាមការដ្ឋានវាយថ្មសំណង់ និងការដ្ឋានស៊ីម៉ងត៍ ថ្មកំបោរគ្រប់ប្រភេទផងដែរ ចាប់ពីម៉ោង៦ព្រឹកថ្ងៃទី២០ធ្នូ រហូតដល់ម៉ោង ៦ល្ងាច ថ្ងៃទី២២ ធ្នូ។ ចំណែកម្ចាស់រថយន្តធុនធ្ងន់ រថយន្តសណ្តោងកុងតឺន័រ ត្រូវបញ្ចៀសចរាចរណ៍របស់ខ្លួន ចាប់ពីចំណុចផ្លូវបំបែកវាលរេញ ទៅផ្លូវជាតិលេខ៤វិញ ចាប់ពីថ្ងៃទី១៩ធ្នូ ដល់ថ្ងៃទី ២២ធ្នូ៕
Tag:
តកំពត
រថយន្តធំៗ
បុណ្យសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com