ជាតិ
សង្គមជាតិ
អ្នកកាសែត​កម្ពុជា​៤​រូប ចូលរួម​ទស្សនកិច្ច​ស្វែងយល់​ពី ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មី នៅ​ចិន​
15, Dec 2019 , 3:59 pm        
រូបភាព
ដោយ:
 
​ទីក្រុង​Chengdu ប្រទេស​ចិន​៖ អ្នកកាសែត​កម្ពុជា​៤​រូប និង​បណ្តា​អ្នកកាសែត១០​ប្រទេស​ទៀត រួមមាន ថៃ ឡាវ វៀតណាម ឥណ្ឌូណេស៊ី  មីយ៉ាន់ម៉ា សឹង្ហបុរី  ម៉ាឡេស៊ី ប្រុយណេ ហ្វីលីពីន កូរ៉េ ចិន និងជប៉ុន នឹងចូលរួម​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មី​នៅ​ប្រទេស​ចិន​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-២៣ ខែ​ឆ្នូ ដែល​រៀបចំឡើង​ដោយសារ​ព័ត៌មាន​រដ្ឋ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន People’s Daily​។​


​អ្នកកាសែត​កម្ពុជា​៤​រូប មកពី​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ សារព័ត៌មាន​ដើមអម្ពិល និង​សារព័ត៌មាន​កោះសន្តិភាព រួមទាំង​អ្នកសារព័ត៌មាន​ដែល​មកពី​ប្រទេស​ទាំង​១០ នឹង​ផ្តើម​បេសកម្ម​របស់ខ្លួន​ដោយ​ចូលរួម​វេទិកា​ស្តីពី និន្នាការ​ប្រមូលផ្តុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​នៅក្នុង​ប្រទេស​ចិន និង​ពិភពលោក ការវិវត្ត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន People’s Daily ការអនុវត្ត​ជំនាញ​ព័ត៌មាន​អំពី​ការរាយការណ៍​ព័ត៌មាន​អន្តរជាតិ និង​ការផលិត​ព័ត៌មាន​វីដេអូ និង​មាន​កិច្ចពិភាក្សា​ជាមួយ​អ្នកកាសែត​អាជីព​។ 

  
 
​រយៈពេល​១០​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​ក្នុងប្រទេស​ចិន​នេះ អ្នកកាសែត​ទាំងអស់​នឹង​ទស្សនា​ស្ថាប័ន​ព័ត៌មាន​របស់​People’s Daily បណ្តា​ក្រុមហ៊ុន​ធំៗ​របស់​ចិន និង​ទីតាំង​ប្រវត្តិសាស្ត្រ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​ចិន​។​

  
 
​សារព័ត៌មាន People’s Daily ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៤៨ គឺជា​ស្ថាប័ន​មួយ​នៅក្នុង​ម​ជ្ឍិ​ម​បក្ស​នៃ​បក្ស​កុម្មុយនីស្ត​ចិន​។ People’s Daily គឺជា​សារព័ត៌មាន​ដ៏​មាន​ឥទ្ធិពល​ជាងគេ​នៅក្នុង​ប្រទេស​ចិន ហើយ​ក៏បាន​ពង្រីក​ទម្រ​ង់​ផ្សព្វផ្សាយ​ជាច្រើន និង​មាន​ការិយាល័យ​នៅក្រៅ​ប្រទេស​ទៀតផង​៕






Tag:
 អ្នកសារព័ត៌មាន​
 ​ បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com