ពីនេះ ពីនោះ
ករណីយកិច្ច កាតព្វកិច្ច និង ភារកិច្ច ខុសគ្នាដូចម្តេច?
×
ករណីយកិច្ច និង កាតព្វកិច្ច មានន័យដូចគ្នាថា ជាកិច្ចការដែលគួរតែធ្វើ ឬការងារដែលមនុស្សម្នាក់ៗត្រូវតែធ្វើ។ ប៉ុន្តែ កាតព្វកិច្ច មានន័យសង្កត់ធ្ងន់ខ្លាំងជាងករណីយកិច្ច។ ចំណែក ភារកិច្ច មានន័យថា កិច្ចជាភារៈ កិច្ចជាទម្ងន់ កិច្ចជាបន្ទុក ឬ កិច្ចការធ្ងន់។
ករណីយកិច្ច និង កាតព្វកិច្ច គឺសំដៅលើកិច្ចការ ដែលត្រូវតែធ្វើជាចាំបាច់ ដោយមិនអាចរំលងបានឡើយ។ ឧទាហរណ៍៖ កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ត្រូវតែបង់ពន្ធជូនរដ្ឋកុំបីខាន។ រីឯពាក្យភារកិច្ច ជាកិច្ចការ ដែលចាំចាច់ធ្វើក៏បាន ឬមិនធ្វើក៏បាន។ ឧទាហរណ៍៖ ហាមចូល បើគ្មានភារកិច្ច៕
ដកស្រង់ចេញពីសៀវភៅសទ្ទានុក្រមសទិសន័យ ដែលរៀបរៀងដោយលោក ជៀប គន្ធា
Tag:
ពន្យល់ពាក្យ
ករណីយកិច្ច
កាតព្វកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com