ជាតិ
សង្គមជាតិ
សុខភាព
ក្រៅពី​មនុស្ស​វ័យ​៥០​ឆ្នាំ​ឡើង​«​ជំងឺភ្នែកឡើងបាយ​»​ក៏​កើត​លើ​កុមារ និង​អ្នកជំងឺ​ទឹកនោមផ្អែម​ដែរ​
16, Dec 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ «​ជំងឺភ្នែកឡើងបាយ​» ភាគច្រើន​កើត​នៅលើ​មនុស្ស​ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើងទៅ ព្រោះ​កោសិកា​ភ្នែក​មួយចំនួន​ខូច ហើយ​កែវភ្នែក​ដែល​ថ្លា​ចាប់ផ្ដើម​ល្អក់ ដោយសារ​ការប្រើប្រាស់​កែវភ្នែក​យូរ​ឆ្នាំ​។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត ហ៊ិ​ន ដន ស្ថាបនិក​គ្លីនិក​ភ្នែក​ប្រាយ​សាយ​។ បើតាម​វេជ្ជបណ្ឌិត ហ៊ិ​ន ដន ក្រៅពី​មនុស្ស​វ័យ​៥០​ឆ្នាំ​ឡើង កុមារ និង​អ្នកជំងឺ​ទឹកនោមផ្អែម ក៏​អាច​កើត​«​ជំងឺភ្នែកឡើងបាយ​»​នេះដែរ ដោយសារ​មាន​មេរោគ​,​ការកើតមាន​ពី​កំណើត​,​ការ​ត្រូវ​របួសស្នាម និង​រលាក​ភ្នែក​ជាដើម​។ ជំងឺភ្នែកឡើងបាយ អាច​ព្យាបាល​បាន​ដោយ​កា​របក​បាយ​ភ្នែក​ចេញ តាមរយៈ​ការវះកាត់​ប្តូរ​កែវភ្នែក​ថ្មី​។​

 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​ចក្ខុ​បណ្ឌិត ហ៊ិ​ន ដន ស្ថាបនិក​គ្លីនិក​ភ្នែក​ប្រាយ​សាយ ដូចតទៅ​៖

 
 
 
 

 

Tag:
 សុខភាព​
 ​ ភ្នែក​ឡើងបាយ​
  ​មនុស្ស​ចាស់​
© រក្សាសិទ្ធិដោយ thmeythmey.com