ជាតិ
២៥ខេត្ត/រាជធានី
ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៨ ទទួលបាន​អ្នកចូលរួម​ប្រហែល​១៨​ម៉ឺន​នាក់​
16, Dec 2019 , 9:19 am        
រូបភាព
ភ្នំពេញ​៖ ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៨ ដែល​រៀបចំ​នៅ​ទីតាំង​បណ្ណាល័យ​ជាតិ មាន​អ្នកចូលរួម​ប្រហែល​១៨​ម៉ឺន​នាក់ កើនឡើង​ប្រមាណ​៥​ម៉ឺន​នាក់ បើ​ធៀប​នឹង​ពិព័រណ៍​លើក​ទី​៧​។ លោក កាំ​ង សេងហួរ សមាជិក​ក្រុម​ទំនាក់ទំនង​សាធារណៈ​នៃ​កម្មវិធី​ពិព័រណ៍​សៀវភៅ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​។​

 
​បើតាម​លោក កាំ​ង សេងហួរ អ្នកស្ម័គ្រចិត្ត​ក្នុង​កម្មវិធី​ពិព័រណ៍​សៀវភៅ ពិត​ជាមាន​សេចក្ដី​រីករាយ​យ៉ាង​ក្រៃលែង នៅពេលដែល​ដឹង​ពី​ចំនួន​អ្នកចូលរួម​ច្រើន​កុះករ ហើយក៏​សង្ឃឹមថា​ពិព័រណ៍​សៀវភៅ​នៅ​ឆ្នាំក្រោយ នឹងមាន​អ្នកចូលរួម​ច្រើន​ដូច​ឆ្នាំ​នេះដែរ​។ សមាជិក​ក្រុម​ទំនាក់ទំនង​សាធារណៈ​រូបនេះ ក៏​នៅតែ​អំពាវនាវ​ដល់​សាធារណជន ចូលរួម​លើកស្ទួយ​វិស័យ​តែង​និពន្ធ និង​អំ​ណាន​ឲ្យ​បាន​ច្រើន​ផងដែរ​។ ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៨ បាន​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ​១៣-១៥​ខែធ្នូ ក្រោម​ប្រធានបទ​«​ផ្ដើម​ក្ដី​ស្រមៃ ដៃ​កាន់​សៀវភៅ​»៕
 
 
 

Tag:
 ពិព័រណ៍​សៀវភៅ​
 អប់រំ​
 អាន
© រក្សាសិទ្ធិដោយ thmeythmey.com