អត្ថបទពាណិជ្ជកម្ម
Vietjet ផ្តល់​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​ដោយ​ផ្តល់​សំបុត្រ​ឥតគិតថ្លៃ​៥​លាន​សន្លឹក សម្រាប់​ការធ្វើដំណើរ​ទូទាំង​វៀតណាម និង​អាស៊ី ដើម្បី​អបអរ​រដូវ​វិស្សមកាល​
16, Dec 2019 , 11:49 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩៖ ដើម្បី​អបអរ​ដល់​បុណ្យ​ណូអែល និង​បុណ្យចូលឆ្នាំថ្មី​ទូទាំង​ពិភពលោក ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នឹង​ផ្តល់​កាដូ​ដ៏​អស្ចារ្យ ពោលគឺ​ផ្តល់​សំបុត្រ​ហោះហើរ​បែប​សន្សំសំចៃ​បំផុត ដែលមាន​តម្លៃ​ចាប់ពី ០ (​សូន្យ​) ដុល្លារ​អាមេរិក ចំនួន​៥​លាន​សន្លឹក​។
 
​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ នឹងត្រូវ​ផ្តល់ជូន​រយៈពេល​១​សប្តាហ៍​ពេញ ចាប់ពី​ថ្ងៃទី​១៦ ដល់ទី​២២ ខែធ្នូ ឆ្នាំ​២០១៩​។ សំបុត្រ​ក្នុង​ប្រូ​ម៉ូ​សិន​ទាំងអស់ នឹងត្រូវ​ដាក់​ឲ្យ​ដណ្តើមយក​ដោយ​គ្មាន​ពេល​កំណត់ អំឡុងពេល​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ នៅលើ​គេហទំព័រ www.vietjetair.com​។ សំបុត្រ​មាន​សុពលភាព​លើ​រាល់​បណ្តាញ​ហោះហើរ​ទាំងអស់ របស់ Vietjet រាប់បញ្ចូល​ទាំង​ផ្លូវ​ហោះហើរ​ក្នុងប្រទេស​វៀតណាម និង​ផ្លូវ​ហោះហើរ​ដែល​ភ្ជាប់​ប្រទេស​វៀតណាម ជាមួយ​គោ​ដៅ​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជាច្រើន​ទូទាំង​អាស៊ី រួមមាន​ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ សិង្ហ​បុរី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​កម្ពុជា និង​រាប់បញ្ចូល​ទាំង​ផ្លូវ​ហោះហើរ រវាង​ក្រុង​ហាណូយ​-​សៀមរាប​ផងដែរ​។ 


 
​ពេលវេលា​នៃ​ការហោះហើរ​សម្រាប់​សំបុត្រ​ក្នុង​ប្រូ​ម៉ូ​សិន​នេះ គឺ​ចាប់ពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ដល់ទី​៣១ ខែមិថុនា ឆ្នាំ​២០២០​។ សំបុត្រ​ក្នុង​ប្រូ​ម៉ូ​សិន​ទាំងអស់ អា​ចរក​ជាវ​បាន តាមរយៈ     បណ្តាញ​ទាំងអស់​របស់ Vietjet គឺ​លើ​គេហទំព័រ www.vietjetair.com កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ «Vietjet Air» និង​នៅលើ Facebook តាមរយៈ www.facebook.com/VietjetCambodia/ (​ដោយ​គ្រាន់តែ​ចុច​លើ​ប្រអប់ «Booking»)​។ ក្រៅពីនេះ​អតិថិជន​ក៏​អាច​កក់​សំបុត្រ​ហោះហើរ តាមរយៈ​ទូរ​សព្ទ​+8419001886 និង​តាមរយៈ​ភ្នាក់ងារ​ផ្លូវការ​/​ការិយាល័យ​លក់​សំបុត្រ​ទាំងអស់ របស់ Vietjet ។ 
 
​ជាមួយនឹង​កម្មវិធី​នេះ អ្នក​អាចធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​គោលដៅ​ដ៏​ល្បីល្បាញ​ជាច្រើន ជាមួយនឹង​សកម្មភាព​ដ៏​រស់​រវើក​ទូទាំង​វៀតណាម ដូចជា​ការធ្វើដំណើរ​តាម​ទូក​នៅ​ទន្លេ Mekong Delta ក្នុង​ទីក្រុង​Can Tho ទស្សនា​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត​នៅលើ​កោះ Phu Quoc ក៏ដូចជា​ចូលរួម​ក្នុង​ពិធីជប់លៀង​រាប់​ថយក្រោយ​នានា នៅ​ទីក្រុង​ហូជីមិញ ហាណូយ និង​Da Nang​។ 
 
​ស្របពេល Vietjet ពង្រីក​បណ្តាញ​ហោះហើរ​ឥតឈប់ឈរ អ្នកដំណើរ​ទាំងអស់ ក៏​អាច​អបអរ​ថ្ងៃ​ចូលឆ្នាំថ្មី​ដ៏​រីករាយ​ផងដែរ នៅលើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ឬ​នៅ​កោះ​ប៉ា​តា​យ៉ា​។ 
 
​លោក Thanh Son អ្នក​ប្រធាន​ក្រុមហ៊ុន Vietjet មានប្រសាសន៍ថា​៖«​រដូវ​បុណ្យ​ណូអែល និង​ចូលឆ្នាំថ្មី គឺជា​ឱកាស​បង្ហាញ​ពី​ក្តី​ស្រឡាញ់ ការចែករំលែក និង​ជួបជុំ​ក្រុមគ្រួសារ ក៏ដូចជា​មិត្តភក្តិ​។ ជាមួយនឹង​ការផ្តល់ជូន​សំបុត្រ​ហោះហើរ​ក្នុង​ប្រូ​ម៉ូ​សិន​ច្រើនជាង​៥​លាន​សន្លឹក Vietjet នឹង​នាំយក​ឱកាស​ហោះហើរ​រាប់លាន ដល់​អតិថិជន​ក្នុងស្រុក និង​បរទេស ដើម្បី​បង្កើត​ពេលវេលា​នៃ​ការជួប​ជុំគ្នា ជាមួយនឹង​បទពិសោធ​នៃ​ការធ្វើដំណើរ​កាន់តែ​រំភើប​។ យើង​ពិតជា​រីករាយ​ណាស់ ក្នុង​ការទទួល​បានកា​រ​ជឿទុកចិត្ត ពី​អ្នកដំណើរ​ជិត ១០០​លាន​នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​យើង​នឹង​ខិតខំ​បន្ថែមទៀត ដើម្បី​ពង្រីក​បណ្តាញ​ហោះហើរ និង​ភ្ជាប់​គោលដៅ​ហោះហើរ​ថ្មីៗ​បន្ថែមទៀត សម្រាប់​ការផ្សារភ្ជាប់​ក្តី​ស្រឡាញ់ និង​ធ្វើ​ឲ្យ​សុបិន​របស់​គ្រប់គ្នា ក្លាយជា​ការពិត​»​។ 
 
​អ្នកដំណើរ ដែល​ទិញ​សំបុត្រ​ចាប់ពីពេលនោះ រហូតដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ក៏​នឹង​មានឱកាស ក្នុងការ​ចូលរួម​កម្ម​វិធី​ចាប់ឆ្នោត​ផ្សងសំណាង​ដ៏​អស្ចារ្យ ដែលមាន​ឈ្មោះថា «​ការហោះហើរ​ទូទាំង​អាស៊ី និង​ស្វែង​យក​យន្តហោះ​ធ្វើ​ពី​មាស​សុទ្ធ ទម្ងន់​១​គីឡូក្រាម​» ក៏ដូចជា​ការ​ឈ្នះ​រង្វាន់​ប្រចាំថ្ងៃ និង​ប្រចាំ​សប្តាហ៍ នៅលើ​គេហទំព័រ https://flyforlove.vietjetair.com/ ផងដែរ​។ តម្លៃ​នៃ​រង្វាន់​ទាំងអស់ ស្មើនឹង​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ​អាមេរិក​។ 
 
​ជាមួយនឹង​ស្មារតី​នៃ​ការ​ផ្តោតលើ «​សុវត្ថិភាព សុភមង្គល តម្លៃ​ទាប​សមរម្យ និង​ទៀងទាត់​ពេលវេលា​» ដែលជា​តម្លៃ​ស្នូល​របស់ខ្លួន និង​ក្រោម​កម្មវិធី​ផ្តល់​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​នេះ ដើម្បី​ស្វាគមន៍​អ្នកដំណើរ ប្រមាណ​១០០​លាន​នាក់ ក្នុង​រដូវ​កាល​បុណ្យទាន​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នឹង​នាំយក​ស្នាមញញឹម ភាព​រីករាយ និង​ផាសុកភាព សម្រាប់​អ្នកដំណើរ​ក្នុង​កម្រិត​ហោះហើរ​កម្ពស់​១​ម៉ឺន​ម៉ែត្រ ក៏ដូចជា​ការបង្កើត​ប​ទ​ពិសោធ​ហោះហើរ​ដ៏​រំភើប នៅលើ​យន្តហោះ​ថ្មីៗ ដែលមាន​កៅអីអង្គុយ​ប្រកបដោយ​ផាសុកភាព ជម្រើស​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង​ក្តៅៗ​ចំនួន​៩​មុខ ដែល​ត្រូវបាន​បម្រើ​ដោយ​បុគ្គលិក​ដ៏​រួសរាយ​រាក់ទាក់ កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន ការកម្សាន្ត​ផ្សេងៗ និង​សេវា​បន្ថែម​ដ៏​ទំនើប​ជាច្រើន​ទៀត តាមរយៈ​ផ្លាត​ហ្វ​ម​ពាណិជ្ជ​អេឡិចត្រូនិក​របស់ខ្លួន​។ 

(*) មិន​រាប់បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេងៗ​!
(**) មិន​រាប់បញ្ចូល​ថ្ងៃ​សម្រាក​បុណ្យជាតិ​!




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com