កីឡាជាតិ
ជាតិ
BTV Cup៖ U18 កម្ពុជា​នៅ​ឱកាស​ប្រជែង​យក​លេខ​៣ ក្រោយ​ចាញ់​វៀតណាម​
16, Dec 2019 , 3:20 pm        
រូបភាព
សកម្មភាពប្រកួតរវាង U18 កម្ពុជា(អាវស)ជាមួយ U20 វៀតណាម
សកម្មភាពប្រកួតរវាង U18 កម្ពុជា(អាវស)ជាមួយ U20 វៀតណាម
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម ១៨​ឆ្នាំ (U18)​កម្ពុជា នៅ​ឱកាស​ប្រជែង​ដណ្តើមយក​លេខ​៣ ក្នុង​ពានរង្វាន់ BTV Cup បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់ U20 វៀតណាម ៣-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​។ U20 វៀតណាម ត្រូវ​ប្រជែង​ដណ្តើម​ជើងឯក ជាមួយ Becamex Binh Duong ដែល​ទម្លាក់ U20 មី​យ៉ាន់​ម៉ា ដោយ​បាល់​ប៉េ​ណា​ល់​ទី ៥-៤​។​

 
​ក្រុម U18 កម្ពុជា​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់​មិត្តភាព​អន្តរជាតិ BTV Cup 2019 បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់​ក្រុម U2០ វៀតណាម ក្នុង​លទ្ធផល ៣-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ តែ​យ៉ាងណា ក្រុម​គោព្រៃ​ជំទង់​កម្ពុជា នៅ​ឱកាស​ប្រជែង​ដណ្តើមយក​លេខ​៣ ជាមួយ U20 មី​យ៉ាន់​ម៉ា ដែល​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Becamex Binh Duong ដោយ​បាល់​ប៉េ​ណា​ល់​ទី ៥-៤ ក្រោយ​ពួកគេ​រក្សា​លទ្ធផល​ស្មើ ៣-៣ ក្នុងការ​ប្រកួត​៩០​នាទី​។ 
 
​ការប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣ រវាង U18 កម្ពុជា​ជាមួយ U20 មី​យ៉ាន់​ម៉ា ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​៦​ល្ងាច ខណៈ​ការប្រកួត​ដណ្តើម​ជើងឯក រវាង U20 វៀតណាម​ជាមួយ Becamex Binh Doung ប្រព្រឹត្តទៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​៦​ល្ងាច​ដូចគ្នា​។ 
 
​ពានរង្វាន់​មិត្តភាព BTV Cup 2019 ដែល​រៀបចំ​នៅ​ខេត្ត Binh Doung ប្រទេស​វៀតណាម មាន​ក្រុម​ចូលរួម​ចំនួន​៤ រួមមាន Becamex Binh Doung, U18 កម្ពុជា​, U20 វៀតណាម និង U20 មី​យ៉ាន់​ម៉ា​៕ 
 

Tag:
 បាល់ទាត់​
  U18 កម្ពុជា​
  BTV Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com