អត្ថបទពាណិជ្ជកម្ម
នាយក​ប្រតិបត្តិ​របស់ Vietjet ជា​ស្ត្រី​វៀតណាម​តែ​ម្នាក់​ដែលជា​ប់​ក្នុង​បញ្ជី​ឈ្មោះ​«​ស្ត្រី​ដ៏​មានអំណាច​បំផុត​ក្នុង​ពិភពលោក​ប្រចាំឆ្នាំ​២០១៩»
16, Dec 2019 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ហូជីមិញ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩៖ ក្រោយពី​បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​ស្ត្រី​ដ៏​មានអំណាច​បំផុត​ប្រចាំ​ទ្វីបអាស៊ី ទស្សនា​វ​ដ្តី Forbes បានប្រកាស​បញ្ជី​ឈ្មោះ​ស្ត្រី​ដ៏​មានអំណាច​បំផុត​ទាំង​១០០ របស់​ពិភពលោក ខណៈដែល​លោកស្រី Nguyen Thi Phuong Thao ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet គឺជា​មនុស្ស​តែ​ម្នាក់ ដែល​តំណាង​ឲ្យ​ប្រទេស​វៀតណាម សម្រាប់​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​។
 
​បើ​យោងទៅតាម​ទស្សនា​វ​ដ្តី Forbes គិត​ត្រឹម​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ ទ្រព្យសម្បត្តិ​សរុប​របស់​សេដ្ឋីនី​រូបនេះ មាន​ប្រមាណ​ជា ២.៧ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នាំ​ឲ្យ​លោកស្រី ក្លាយជា​ស្ត្រី​វៀតណាម​តែ​ម្នាក់ ដែល​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​របស់​ទស្សនា​វ​ដ្តី Forbes​។ លោកស្រី ក៏​ជា​ប្រធាន​ក្រុមហ៊ុន​ពហុ​សាជីវកម្ម Sovico Group ធនាគារ HDBank និង​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​ផ្សេងទៀត ដែរ​។ 


 
Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​ក្នុងប្រទេស​វៀតណាម និង​កំពុងតែ​សម្លឹង​រក​ការបង្កើន​ការរីកចម្រើន នៃ​អាជីវកម្ម​របស់ខ្លួន​ប​ន្ថែ​ម​ទៀត​នៅក្រៅ​ប្រទេស តាមរយៈ​ការពង្រីក​បណ្តាញ​ហោះហើរ​អន្តរជាតិ​របស់ខ្លួន ពី​ប្រទេស​វៀតណាម ទៅកាន់​កម្ពុជា ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន សិង្ហ​បុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា ហុងកុង និង​តៃវ៉ាន់​។ 
 
​បញ្ជី​ឈ្មោះ​ស្ត្រី​ដ៏​មានអំណាច​បំផុត​ក្នុង​ពិភពលោក ដែល​ត្រូវបាន​ប្រកាស​ដោយ​ទស្សនា​វ​ដ្តី Forbes រួមមាន ស្ត្រី​ក្នុង​អាជីវកម្ម​ហិរញ្ញវត្ថុ បណ្តាញសារព័ត៌មាន នយោបាយ សប្បុរសធម៌ អង្គការ​នានា និង​បច្ចេកវិទ្យា​ផងដែរ​។ ការកំណត់​ចំណាត់ថ្នាក់​ប្រចាំ​ឆ្នាំនេះ ត្រូវបាន​ផ្អែកទៅលើ​ចំណុច​វិនិច្ឆ័យ​ជាច្រើន​ដូចជា ទំហំ​ទ្រព្យសម្បត្តិ ការបង្ហាញ​មុខ​លើ​បណ្តាញសារព័ត៌មាន ការចូលរួមចំណែក និង​ឥទ្ធិពល​អន្តរជាតិ​។ ចំណាត់ថ្នាក់​លេខ​១ នៅលើ​បញ្ជី​របស់​ទស្សនា​វ​ដ្តី Forbes ធ្លាក់​ទៅលើ​អធិប​កា​រប​តី​អាល្លឺម៉ង់​គឺ​លោកស្រី Angela Merkel តាម​ពីក្រោយ​ដោយ លោកស្រី Christine Lagarde នាយក​គ្រប់គ្រង​អង្គការ​មូលនិធិ​អន្តរជាតិ (IMF) លោកស្រី Nancy Pelosi ប្រធាន​សហ​ភា​សហរដ្ឋអាមេរិក និង​ស្ត្រី​ជា​អ្នកដឹកនាំ​ជាច្រើន​ផ្សេងទៀត​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com