អត្ថបទពាណិជ្ជកម្ម
ការ​ស្រមៃ​ឡើងវិញ​លើ​ការអប់រំ​បច្ចេកវិទ្យា​សម្រាប់​សតវត្សរ៍​ទី​២១ ជាមួយ​កម្មវិធី​ថ្មី Tiny Coding Cats
16, Dec 2019 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩៖ សិស្សានុសិស្ស​វ័យក្មេងរ​បស់​កម្ពុជា និង​មាតា​-​បិតា​របស់​ក្រុមសិស្ស​ទាំងនោះ បានមក​ជួបជុំគ្នា​នៅថ្ងៃនេះ នៅ​អគារ Raintree ដើម្បី​ចូលរួម​ក្នុង​ពិធី​បញ្ចប់​វគ្គ​សិក្សា​ជា​ផ្លូវការ​របស់​ពួកគេ និង​ដើម្បី​បង្ហាញ​ពី​គម្រោង​បច្ចេកវិទ្យា​របស់ខ្លួន ក្នុង​កម្មវិធី​អបអរ​នូវ​ការបញ្ចប់​យ៉ាង​ជោគជ័យ​ទៅលើ​កម្មវិធីសិក្សា​របៀប​បង្កើត​កូដ ហៅថា Tiny Coding Cats​។​
 
Raintree ដែលជា​ការិយាល័យ​អភិវឌ្ឍ​អ្នកបង្កើត​គំនិត​ច្នៃប្រឌិត​ដំបូង​គេ​របស់​កម្ពុជា ដែលមាន​បំណង​ក្លាយជា​កន្លែង​បណ្តុះបណ្តាល​មួយ សម្រាប់​ការកសាង​សមត្ថភាព​លើ​វិស័យ​អប់រំ និង​បច្ចេកវិទ្យា​នោះ បាន​ចាប់​ដៃគូ​ជាមួយនឹង Saturday Kids (​សិង្ហ​បុរី​) លើ​ការបង្កើត​កម្មវិធី​សាកល្បង​ជាច្រើន ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល​លើ​ជំនាញ​ឌីជីថល សម្រាប់​សិស្សានុសិស្ស​កម្ពុជា​។ កម្មវិធី​នេះ ត្រូវបាន​ឧបត្ថម្ភ​គាំទ្រ​ដោយ​ក្រុមហ៊ុន Smart Axiata ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​នេះ ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រទេស​កម្ពុជា តាមរយៈ​ការអប់រំ​ប្រព័ន្ធ​ឌីជីថល​។ 
 
​ក្រោយពី​បានចាប់ផ្តើម​ដំណើរការ កាលពី​ខែតុលា ឆ្នាំ​២០១៩ កម្មវិធី Tiny Coding Cats គឺជា​កម្មវិធី​បង្រៀន​ពី​ជំនាញ​បង្កើត​កូដ រយៈពេល​៦​សប្តាហ៍​មួយ ដែល​ត្រូវបាន​បង្កើតឡើង សម្រាប់​សិស្សានុសិស្ស​វ័យក្មេង​រប​ស់​កម្ពុជា ដែលមាន​អាយុ​ចន្លោះ​ពី ៨ ទៅ​១២​ឆ្នាំ ដើម្បី​ក្លាយជា​អ្នកសិក្សា​ដែល​ចង់​ចេះ​ចង់ដឹង មាន​ភាព​ឆ្លាត​វៃ និង​មានការ​លើកទឹកចិត្ត​ខ្លួនឯង​។ កម្មវិធីសិក្សា​មួយ​នេះ រាប់បញ្ចូល​ទាំង មូលដ្ឋានគ្រឹះ​នៃ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ជា​មូលដ្ឋាន​ផងដែរ ដូចជា Loops (​កម្មវិធី​សារ​ឡើងវិញ​), Cloning (​ការចម្លង​កម្មវិធី​), Broadcast (​ការបញ្ជូន​សំណុំ​ឯកសារ​) និង Sensing (​កម្មវិធី​ដឹង​ដោយ​ស្វ័យប្រវត្តិ​)​។ ក្នុងពេល​បញ្ចប់​មេរៀន​នីមួយៗ​សិស្សានុសិស្ស​ទាំងអស់ បានឃើញ​ពី​របៀប​ដែល​គម្រោង​របស់​ពួកគេ​អាច​កើតឡើង តាមរយៈ​ការអនុវត្ត​កម្មវិធី​កូដ​របស់​ពួកគេ​។ សិស្សានុសិស្ស​ទាំងអស់ អាចបង្កើត​រឿងរ៉ាវ​ផ្សេងៗ​របស់ខ្លួន​ជា​គំនូ​ជី​វច​ល និង​ហ្គេម​ផ្សេងៗ​ដោយ​ខ្លួនឯង ហើយ​បន្ទាប់មក​ស្នាដៃ​របស់​ពួកគេ អាច​នឹងត្រូវ​ចែករំលែក​ជាមួយ​សិស្ស​ផ្សេងទៀត ដើម្បី​សហការគ្នា​ទៅលើ​គម្រោង​តែមួយ​។ 


 
​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ភាសា Scratch កម្មវិធី​នេះ ត្រូវបាន​បង្កើត​ឡើងជា​ពិសេស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា ក្នុងការ​ប្រើប្រាស់​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ជា​មធ្យោបាយ​មួយ​ក្នុងការ​បង្រៀន ដែល​នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ ក្នុងការ​ជំរុញ​លើ​ជំនាញ​ដោះស្រាយ​បញ្ហា និង​ជំនាញ​លើ​ការវិភាគ សម្រាប់​សតវត្សរ៍​ទី​២១​។ 
​ទាក់ទង​នឹង​មូល​ហេតុដែល​កម្មវិធី​កូដ បង្កើត​ឲ្យ​មាន​ផ្លាត​ហ្វ​ម​ដ៏​ល្អឥតខ្ចោះ​មួយ​ក្នុ ង​ការបណ្តុះ​ជំនាញ​ទាំងនេះ កញ្ញា Nora Viblanc ដែលជា​គ្រូបង្រៀន​ម្នាក់​ក្នុង​កម្មវិធី​នេះ បាន​មាន​ថ្លែងថា​៖ «​ជារួម កម្មវិធី​នេះ​ផ្តោតលើ​ការធ្វើ​ឲ្យ​មាន​ភាពច្បាស់លាស់ លើ​ការពិចារណា និង​ការគិត​ប្រកបដោយ​ភាពត្រឹមត្រូវ​។ ដំណើរការ​នៃ​កម្មវិធីសិក្សា​ពី​កូដ​នេះ តម្រូវ​ឲ្យ​យើង​ដោះស្រាយ​បញ្ហា​ផ្សេងៗ តាមរយៈ​ការ​បំបែក​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ​ទាំងនោះ ឲ្យ​ទៅជា​បញ្ហា​តូចៗ ដែល​អាច​គ្រប់គ្រង​បាន បន្ទាប់មក​ចាប់ផ្តើម​លុបចោល​បញ្ហា​ទាំងនោះ​ជា​ជំហានៗ តាមរបៀប​ជា​យុទ្ធសាស្ត្រ ហេតុនេះ​សិស្សានុសិស្ស​ទាំងអស់ នឹងធ្វើ​ឲ្យ​ជំនាញ​វិភាគ​របស់​ពួកគេ កាន់តែ​ល្អប្រសើរ​ឡើង​»​។ 
 
​អ្នកស្រី Urvi Doshi នាយក​ផ្នែក​យុទ្ធសាស្ត្រ​នៅ Saturday Kids បាន​ឲ្យ​ដឹងថា​៖«​ក្នុង​កម្មវិធី Tiny Coding Cats យើង​មិន​វាស់វែង​លើ​ភាពជោគជ័យ តាមរយៈ​ការរាប់​ចំនួន​អ្នក​ដែល​ចេះ​បង្កើត​កម្មវិធី ដែល​យើង​បណ្តុះបណ្តាល​បានឡើយ ប៉ុន្តែ​យើង​ផ្អែកទៅលើ​ចំនួន​សិស្ស ដែលមាន​ការរំភើប ចង់​ចេះ​ចង់ដឹង និង​មានការ​លើកទឹកចិត្ត​ជា​ង​មុន លើ​ការសិក្សា​រៀនសូត្រ បន្ទាប់ពី​ទទួលបាន​បទពិសោធ​ពី​ថ្នាក់​សិក្សា​របស់​យើង​»​។ 
 
​កញ្ញា​បាន​បន្ថែមទៀតថា​៖ «​យើង​ឲ្យ​តម្លៃ​ទៅលើ​ដំណើរការ នៃ​ការសិក្សា​រៀនសូត្រ ជាង​ផលិតផល​ចុងក្រោយ​។ ការបរាជ័យ ត្រូវបាន​ចាត់ទុកថា ជាការ​រៀបចំខ្លួន​ជាថ្មី​។ វា​ហាក់ដូចជា​ជីវិត​ពិត​អញ្ចឹង ខណៈដែល​យើងទាំងអស់គ្នា កំពុងតែ​ធ្វើ​រឿង​ជាច្រើន​ដោយ​ខ្លួនឯង កំពុងតែ​បរាជ័យ កំពុងតែ​ដោះស្រាយ​បញ្ហា​ដែល​បាន​ដំណើរ​ការខុស និង​កំពុងតែ​ព្យាយាម​ម្តងទៀត​។ យើង​លើកទឹកចិត្ត​ឲ្យ​កុមារា​-​កុមារី ជម្នះ​ឧ​ប​ស័គ្គ​ផ្សេងៗ​ដោយ​ខ្លួនឯង ទទួលយក​បទពិសោធ​ផ្សេងៗ និង​មាន​ភាពក្លាហាន​ក្នុង​ការទទួល​បរាជ័យ ក្នុង​ចន្លោះ​សុវត្ថិភាព​មួយ ជាង​ការ​បង្កើត​គម្រោង​ដ៏​ល្អឥតខ្ចោះ​ជាច្រើន​។ វា​គឺជា​មេរៀន​ដែល​ត្រូវបាន​សិក្សា តាមរយៈ​បទពិសោធ​បែបនេះ ដែល​នឹង​ជួយ​ដុសខាត់​ពួកគេ ឲ្យ​ទៅជា​អ្នកសិក្សា​ដ៏​រឹងមាំ​ក្នុង​ជីវិត​»​។ 


 
​កម្មវិធី​នេះ បាន​ស្វាគមន៍​សិស្សានុសិស្ស ដែលមាន​ប្រវត្តិរូប​ផ្សេងៗ​គ្នា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ ក្នុងការ​ផ្តល់ឱកាស​ផ្សេងៗ សម្រាប់​រាល់​ក្រុមគ្រួសារ​ទាំងអស់ ក៏ដូចជា​យល់ច្បាស់ ពី​សារសំខាន់​នៃ​មុខវិជ្ជា​ឌីជីថល​អន្តរជាតិ ដែល​យកទៅ​បង្រៀន​ដល់​សិស្សានុសិស្ស​ខ្មែរ​។ 
 
​លោក Andrey Kuzin ប្រធាន​ផ្នែក​បច្ចេកទេស​នៅ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​យើង​មើលឃើញ​ពី​សារសំខាន់ នៃ​ការបណ្តុះបណ្តាល​សិស្សានុសិស្ស​វ័យក្មេង​រប​ស់​កម្ពុជា ក្នុង​វ័យ​កុមារភាព លើ​មុខវិជ្ជា​បង្កើត​កូដ និង​បង្កើត​កម្មវិធី​។ យើង​ជឿជាក់ថា មុខវិជ្ជា​នេះ អាចជួយ​បង្កើន​ការចង់​ចេះ​ចង់ដឹង និង​ការ​ស្រមៃ​គិត​របស់​ពួកគេ ដើម្បី​អភិវឌ្ឍ​ការចាប់អារម្មណ៍​របស់​ពួកគេ​បន្ថែមទៀត លើ​ការសិក្សា​រយៈពេល​ដ៏​វែង​ក្នុង​ជីវិត ក៏ដូចជា​លើកទឹកចិត្ត​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់រំ​។ យើង​សង្ឃឹមថា កុមារា​-​កុមារី​ទាំងនេះ នឹង​បន្ត​អភិវឌ្ឍ​លើ​មុខវិជ្ជា​ដែល​ពួកគេ​បាន​សិក្សា​រៀនសូត្រ អំឡុងពេល​នៃ​កម្មវិធី​នេះ និង​អភិវឌ្ឍ​បន្ថែមទៀត លើ​ទេពកោសល្យ​ឌីជីថល ក៏ដូចជា​ការបង្កើត​កូដ​ដោយ​ខ្លួនឯង នៅពេលដែល​ពួកគេ​មាន​វ័យ​កាន់តែច្រើន​»​។ 


 
​ស្រប​ពេលដែល​សេដ្ឋកិច្ច​កំពុងតែ​អភិវឌ្ឍ​ឥតឈប់ឈរ និង​ភាពមិន​ច្បាស់​ជុំវិញ​អនាគត​នៃ​វិស័យ​ការងារ កម្ពុជា កំពុងតែ​ត្រូវការ​ធនធានមនុស្ស​ជា​លំដាប់​។ កញ្ញា Urvi បាន​បន្ថែមទៀតថា​៖ «​អ្វីដែល​យើង​អាច​ធានាបាន​គឺថា ការចង់​ចេះ​ចង់ដឹង និង​ការ​មាន​ពោរពេញ​ដោយ​ចំណេះដឹង នឹង​តែងតែ​ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​សម្រាប់​កុមារ និង​យុវជន ដែល​ត្រូវតែ​ប្រកាន់​ភ្ជាប់ ពីព្រោះ​ទេពកោសល្យ​ទាំងនេះ  នឹង​ជួយ​ឲ្យ​ពួកគេ​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​សិក្សា​លើ​មុខវិជ្ជា​ដែល​ពួកគេ​នឹង​ត្រូវតែ​សិក្សា​»​។ 
 
​នេះ​គឺជា​ចំណុច​ដែល​ធ្វើ​ឲ្យ​កម្មវិធី​នេះ មាន​សារសំខាន់​ជាពិសេស ស្របពេល​ក្នុង​កម្មវិធី Tiny Coding Cats សិស្សានុសិស្ស​ទាំងអស់ មិន​ត្រឹមតែ​រៀន​ពី​ការ​កម្មវិធី​កូដ​ឡើយ ប៉ុន្តែ ពួកគេ​ក៏​បង្កើត​កូដ​ដើម្បី​រៀន ដើម្បី​ចង់​ចេះ​ចង់ដឹង និង​មាន​ភាព​ឆ្លាត​វៃ និង​ដើម្បី​ត្រៀមខ្លួន​រួចរាល់​សម្រាប់​បញ្ហា​ប្រឈម​ក្នុង​ជីវិត សម្រាប់​សតវត្សរ៍​ទី​២១៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com