ជាតិ
សង្គមជាតិ
អ្នកស្រី គឹម ញឹ​ប ឡើងជា​អភិបាល​ខណ្ឌដង្កោ ជំនួស​លោក នុត ពុធ​ដា​រ៉ា​
17, Dec 2019 , 8:19 am        
រូបភាព
អ្នកស្រី គឹម ញឹប និង លោក នុត ពុធដារ៉ា
អ្នកស្រី គឹម ញឹប និង លោក នុត ពុធដារ៉ា
​ភ្នំពេញ​៖ អ្នកស្រី គឹម ញឹ​ប ត្រូវបានតែងតាំង​ជា​អភិបាល​ខណ្ឌដង្កោ ជំនួស​លោក នុត ពុធ​ដា​រ៉ា​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ​តែងតាំង​អ្នកស្រី កាលពី​ថ្ងៃទី​៩ ខែធ្នូ​ឆ្នាំ​២0១៩​។​



​ពីមុន​អ្នកស្រី គឹម ញឹ​ប ជា​អភិបាលរង​ខណ្ឌដង្កោ​។ ជាមួយគ្នានេះ  សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចេញប្រកាស​តែងតាំង​លោក ទុយ ច័ន្ទ ជា​អភិបាលរង​ខណ្ឌដង្កោ ជំនួយ​អ្នកស្រី​។  
 
​ពិធី​ប្រកាស​តំណែង​របស់​អ្នកស្រី គឹម ញឹ​ប និង លោក ទុយ ច័ន្ទ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែធ្នូ​នេះ ក្រោម​អធិបតីភាព​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​៕ 

Tag:
 អភិបាលខណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com