កីឡាជាតិ
ជាតិ
BTV Cup៖ U18 កម្ពុជា​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​មី​យ៉ាន់​ម៉ា​ល្ងាច​នេះ​
17, Dec 2019 , 12:29 pm        
រូបភាព
សកម្មភាពប្រកួតពេលកម្ពុជាប៉ះវៀតណាមកន្លងទៅ
សកម្មភាពប្រកួតពេលកម្ពុជាប៉ះវៀតណាមកន្លងទៅ
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​ត្រូវ​ប្រជែង​ជាមួយ​ក្រុម U20 មី​យ៉ាន់​ម៉ា ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពានរង្វាន់​មិត្តភាព​អន្តរជាតិ BTV Cup 2019 វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៧ ខែធ្នូ នា​កីឡដ្ឋាន Binh Duong ប្រទេស​វៀតណាម​។​

 
​មុន​ប៉ះគ្នា​នៅ​វគ្គ​នេះ ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម U20 វៀតណាម​ក្នុង​លទ្ធផល ៣-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម U20 មី​យ៉ាន់​ម៉ា​ចាញ់​ក្រុម Becamex Binh Duong ដោយ​បាល់​ប៉េ​ណា​ល់​ទី ៥-៤ ក្រោយ​រក្សា​លទ្ធផល​ស្មើ ៣-៣ ក្នុងការ​ប្រកួត​៩០​នាទី​។ 
 
​ទោះបី​វា​ជាការ​ប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣ តែ​ជាការ​ប្រកួត​ដ៏​ស្វិតស្វាញ និង​ទាក់ទាញ​បំផុត​។ ដ្បិត​វា​ជា​ជំនួប​ដែល​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ទន្ទឹង​រង់ចាំ​មើល​។ ព្រោះ​នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន ដែល​បាន​បញ្ចប់ទៅ​កាលពីពេល​ថ្មីៗ ក្រុម U22 កម្ពុជា ក៏​ប៉ះ​ជាមួយ​មី​យ៉ាន់​ម៉ា នៅ​វគ្គ​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣​ផងដែរ​។ កាលណោះ​កម្ពុជា​ចាញ់​មី​យ៉ាន់​ម៉ា​ដោយ​បាល់​ប៉េ​ណា​ល់​ទី ៥-៤ ក្រោយ​បញ្ចប់​លទ្ធផល​ស្មើ ២-២ ក្នុងការ​ប្រកួត​៩០​នាទី​៕  
 
 

Tag:
 បាល់ទាត់​
  BTV Cup 2019
  U18 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com