អត្ថបទពាណិជ្ជកម្ម
អស្ចារ្យ! បុរី ប៊ុនលី ចំការដូង ប្រកាសលក់គម្រោងថ្មីដោយផ្ដល់ជូនការបញ្ចុះតម្លៃ 10,000$ ភ្លាមៗ ជាមួយកាដូលើកទឹកចិត្តជាច្រើនទៀត
× ភ្នំពេញ: បុរី ប៊ុនលី ចំការដូង ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេសដោយបញ្ចុះតម្លៃ 10,000$ ភ្លាមៗ សម្រាប់ការកក់ផ្ទះអាជីវកម្ម (Shop-House, Town House) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែធ្នូ។ មិនត្រឹមតែប៉ុណ្ណោះ នៅមានការផ្តល់រង្វាន់ជាការដូលើកទឹកចិត្តជាច្រើនបន្ថែមទៀត ក្នុងឱកាសនៃការដាក់បង្ហាញស្តង់ ថ្ងៃទី២៥ ធ្នូ ដែលជាថ្ងៃបុណ្យណូអែល នៅផ្សារធំថ្មីរាជធានីភ្នំពេញ ។
ជាមួយនឹងដំណើរការយ៉ាងសកម្ម ទៅលើការសាងសង់ដែលអនុវត្តទៅតាមគម្រោង ពេលនេះ បុរី ប៊ុនលី ដែលជាសំណង់លំនៅដ្ឋានបែបទាន់សម័យ និងទំនើប ប្រកបដោយភាពស៊ីវិល័យ បានលក់អស់ប្រមាណជាង៣0%ហើយ ខណៈដែលចំនួនទាំងនេះបានបង្ហាញពីភាពវិជ្ជមានលើសពីការរំពឹងទុក។
បុរី ប៊ុនលី គឺជាគម្រោងសំណង់លំនៅដ្ឋានទំនើបមួយដែលកំពុងសាងសង់នៅលើផ្ទៃដី ៣ ហិកតា នៅកណ្តាលរាជធានីភ្នំពេញ នឹងជាតំបន់ដែលប្រមូលផ្តុំដោយ អាជីវកម្ម សាលារៀន សហគ្រាស សំណង់លំនៅស្ថាន នឹងសំណង់ បុរីធំៗជាច្រើន ដូចជា បុរី ប៉េង ហួត,បុរី ជីព ម៉ុង ជាដើម ។មិនត្រឹមតែប៉ុណ្ណោះវាជាតំបន់ដែលមានសរសៃឈាមសេដ្ឋកិច្ច កៀកនឹងផ្លូវធំ ២១៧ (ចំការដូង) ផ្លូវ៣៧១ ផ្លូវ សម្តេច តេជោ ហ៊ុនសែន (ផ្លូវ ៦០ម៉ែតត្រ) ដែលជាផ្លូវតភ្ជាប់ពីរាជធាន្នីភ្នំពេញ ទៅតំបន់សេដ្ឋកិច្ចនៃខេត្តកំពត។ គម្រោង បុរី ប៊ុនលី បានផ្ដល់ជូនលោកអ្នកនូវទំនើបភាពនៃគេហដ្ឋាន មានភាពងាយស្រួលប្រកបអាជីវកម្ម និង រស់នៅ។
គួរបញ្ជាក់ផងដែរថា បុរី ប៊ុនលី នឹងផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងការសាងសង់អគារលំនៅស្ថានតាមស្តង់ដា បច្ចេកទេសច្បាស់លាស់ ដែលមានការរចនាម៉ូតបែបខ្មែរ និង អឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជនរស់នៅក្នុងលំនៅស្ថានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខ ដែលមានទីតាំងនៅផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាទីតាំងភូមិសាស្ត្រអំណោយផលសម្រាប់ការប្រកបអាជីវកម្ម។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/068/077 22 77 89 ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com