អត្ថបទពាណិជ្ជកម្ម
ដំបូល​អគារសិក្សា​«D»​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ត្រូវបាន​ជួសជុល​រួចរាល់ ក្រោម​ការឧបត្ថម្ភ​រប​ស់​ក្រុមហ៊ុន ជីប ម៉ុង​
17, Dec 2019 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដំបូល​អគារសិក្សា «D» នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែលមាន​អាយុកាល​ប្រមាណ​មួយ​សតវត្ស បានបញ្ចប់​ការជួសជុល​រួចរាល់ និង​ប្រក់​ក្បឿង​ថ្មី ដោយ​រក្សា​នូវ​រចនាបថ​ដើម បន្ទាប់ពី​ចំណាយពេល​ជាង​២​ខែ ក្នុងការ​កែលម្អ​ជួសជុល​។ ក្រុមហ៊ុន ជីប ម៉ុង គឺជា​អ្នករ៉ាប់រង​ផ្នែក​ហិរញ្ញវត្ថុ​ទាំងស្រុង លើ​ការកែលម្អ​ដំបូល​អគារសិក្សា​«D»​នេះ​។​
 
​ពិធី​ប្រគល់ និង​ទទួល​ជា​ផ្លូវការ​ដំបូល​អគារសិក្សា «D» នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ក្រោម​ការ​ឧ​ត្ថ​ម្ភ​របស់​ក្រុមហ៊ុន ជីប ម៉ុង ត្រូវបាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​១៧ ធ្នូ ឆ្នាំ​២០១៩ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្ទាល់​។ 
 
​អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​សាធារណៈ របស់​ក្រុមហ៊ុន ជីប ម៉ុង លោក បូរី ស៊ី​លីវ​ណ្ណ បញ្ជាក់ថា​៖«​ក្រុមហ៊ុន ជីប ម៉ុង តែងតែ​ចូលរួម​យ៉ាងសកម្ម ក្នុងការ​បរិច្ចាគ​ទៅ​សង្គម​វិញ​។ ការជួយ​ជួសជុល​ដំបូល​អគារសិក្សា «D» នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នេះ នឹង​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​និស្សិត ឲ្យ​កាន់តែ​ប្រសើរ បញ្ចៀស​បញ្ហា​លិច​ទឹក ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សម្ភារ​សិក្សា​»​។ 


 
​លោក បូរី ស៊ី​លីវ​ណ្ណ បន្ថែមថា ការចូលរួម​របស់​ក្រុមហ៊ុន ជីប ម៉ុង ក្នុងការ​ជួសជុល​ដំបូល​អគារ​នេះ មិន​ត្រឹមតែ​ជួយ​លើកស្ទួយ​វិស័យ​អប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ជួយ​អភិរក្ស និង​អភិវឌ្ឍ​បេតិកភណ្ឌ​ជាតិ​ផងដែរ ពីព្រោះ​ការជួសជុល​ដំបូល​អគារ​នេះ ធ្វើឡើង​ដោយ​រក្សា​រចនាបថ​ដើម ឲ្យ​នៅ​ដដែល​។​
 
​សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ លោក ជី​ង សោម​មុនី មាន​ក្ដី​សោមនស្ស​រីករាយ ចំពោះ​ក្រុមហ៊ុន ជីប ម៉ុង ដែល​បានរួម​ចំណែក​ក្នុង​វិស័យ​អប់រំ និង​វប្បធម៌ ដោយ​ជួយ​អភិរក្ស និង​អភិវឌ្ឍ​ស​ម្ប​តិ្ត​បេតិកភណ្ឌ​ជាតិ​មួយ​នេះ ព្រមទាំង​កិច្ចសហប្រតិបត្តិការ នាពេល​កន្លងមក ព្រមទាំង​អនាគត​៕

















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com