អត្ថបទពាណិជ្ជកម្ម
ទីបំផុត​! realme X2 Pro បានមក​ដល់ទី​ផ្សា​រក​ម្ពុ​ជា​ហើយ​
17, Dec 2019 , 4:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន realme ប្រចាំ​ប្រទេស​កម្ពុជា បានប្រកាស​ជា​ផ្លូវការ​ថា ម៉ូ​ឌែ​ល X2 Pro នឹង​មកដល់​ក្នុងប្រទេស​កម្ពុជា​ឆាប់ៗ​នេះ​។ realme X2 Pro ស្ថិតនៅក្នុង​លំដាប់​ប្រៀ​ធៀប​ជាមួយ​ទូរស័ព្ទ​កំពូលៗ  iPhone 11 Pro នឹង OnePlus 7T Pro ជាដើម​។ រាល់ spec សំខាន់ៗ​របស់ realme X2 Pro គឺ​សុទ្ធតែជា spec លំដាប់​ខ្ពស់ នៅក្នុង​ប្រទេស​កម្ពុជា​។​
 
realme គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ត​ដែល​មកដល់​ទីផ្សារ​ប្រទេស​កម្ពុជា​កាលពី​ខែ តុលា កន្លងទៅនេះ​។ ប៉ុន្តែ​ប្រជាជន​កម្ពុជា​ភាគច្រើន បាន​ស្គាល់​ស្មាន​ហ្វូ​ន realme នេះ​រួចទៅហើយ ដោយសារតែ​ម៉ូ​ឌែ​ល realme X2 Pro ដែលជា​ម៉ូ​ឌែ​ល​កម្រិត​កំពូល​។​
 
កាលពី​សប្ដាហ៍​មុន ពួកយើង​ពិតជា​មាន​ភាព​ភ្ញាក់ផ្អើល​មែនទែន ដែល​បានឃើញ ការ​ផុស​បង្ហោះ​រូបភាព របស់​ស្មា​ត​ហ្វូ​ន X2 Pro នៅលើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់ realme ដែល​នេះ​យើង​អាច​សន្មត​បាន​ថា ម៉ូ​ឌែ​ល X2 Pro និង​ប្រាកដ​ជាមាន​វត្ត​មាននៅ​ក្នុងប្រទេស​កម្ពុជា​ឆាប់ៗ​មិន​ខាន​។​
 

​រូបភាព​ដកស្រង់​ពី​ទីផ្សារ​ប្រទេស​អេស្បាញ​
 
​កំពូល​ស្មា​ត​ហ្វូ​ត​ដែល​អាច​ប្រកួតប្រជែង​ជាមួយ iPhone 11 Pro នឹង OnePlus 7T Pro

​បើ​យើង​មើលទៅ​ទីផ្សារ​បរទេស realme X2 Pro នេះ​គឺ​ទទួលបាន​ការ​កោត​ស​សើរ​យ៉ាង​ក្រាស់ក្រែល​។ អ្វីដែល​កាន់តែ​ពិសេស​គឺ ត្រូវបាន​សារព័ត៌មាន នៅ​ប្រទេស​អេស្បាញ ផ្តល់​ពានរង្វាន់​ថា​ជា​«Best Smartphone of The Year 2019» ដែល​ពានរង្វាន់​នេះ មាន​នៅលើ​ស្មា​ត​ហ្វូ​ន iPhone 11 និង OnePlus 7T Pro​។ 
 

​រូបភាព​ដកស្រង់​ពី​ទីផ្សារ​ប្រទេស​អេស្បាញ​
 
​កំពូល​ទូ​ស័ព្ទ​ដែលមាន​លក្ខណពិសេស​ដ៏​អស្ចារ្យ​
 
​វា​គួរឱ្យភ្ញាក់ផ្អើល​ណាស់ ដែល​ម៉ាក​ទូរស័ព្ទ​ទើបតែ​បង្កើតឡើង​នេះ អាច​ប្រៀបធៀប​ទៅនឹង iPhone 11 Pro​។ ប៉ុន្តែ​បន្ទាប់ពី​បានឃើញ​អំពី​លក្ខណៈពិសេស របស់ realme X2 Pro អ្នកនឹង​យល់​លែង​ឆ្ងល់​ទៀតហើយ​ថា មកពី​ហេតុអ្វី​។ ម្យ៉ាងទៀត realme X2 Pro គឺជា​ជម្រើស​ដ៏​ស័​ក្ត​សម​មួយទៀត ជំនួស OnePlus 7T Pro ។ វា​ដំណើរការ​នៅលើ​បន្ទះ​ឈី​ប Snapdragon 855+ ដូចគ្នា​នឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន OnePlus ហើយ​ក៏មាន​កញ្ចក់​អេក្រង់​ច្បាស់​ខ្លាំង រហូតដល់ 90Hz​។ លោកអ្នក​ក៏​ទទួល​កាមេរ៉ា 4 គ្រាប់​ដែល​គួរឱ្យ​ចាប់អារម្មណ៍ ជាមួយនឹង​ទំហំ 64MP កាមេរ៉ា​ក្រោយ និង​ជាមួយ​បច្ចេកវិទ្យា 50W SuperVOOC Flash Charge ។ វា​ច្បាស់​ណាស់​ថា​លក្ខណៈពិសេស​ល្អ​បំផុត ស្ទើរតែ​ទាំងអស់ ត្រូវបាន​បំពាក់​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន realme X2 Pro​។ យើង​អាច​និយាយបានថា វា​ជា​គំរូ​ទូរស័ព្ទ​ដ៏​ពិ​សេសមួយ នៅក្នុង​ទីផ្សារ​របស់​យើង​។​
 
​បច្ចុប្បន្ន គេ​មិនទាន់​បានដឹង​អំពី​តម្លៃ​របស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន realme X2 Pro នៅ​កម្ពុជា​នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅនឹង​ដៃគូ​ប្រកួតប្រជែង​សំខាន់ៗ​ពីរ របស់ realme X2 Pro យើង​ប្រហែលជា​អាច​ប៉ាន់ស្មាន​តម្លៃ​ប្រហាក់ប្រហែល​បាន ដោយ​ផ្អែកលើ spec ដែល​បានដឹង​កន្លងមក​។ iPhone 11 Pro 4G RAM មានតម្លៃ​ប្រហែល ១,២៤៨ ដុល្លារ ហើយ OnePlus 7T Pro 8G + 256G លក់​ក្នុងតម្លៃ​ប្រហែល ៧៦៩ ដុល្លារ​។ ប្រៀបធៀប​ទៅនឹង​កាមេរ៉ា​ចម្បង​ទំហំ ៤៨ មេ​ហ្គា​ភិ​ច​សែ​ល របស់ OnePlus 7T Pro  ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន realme X2Pro បំពាក់​ដោយ​កាមេរ៉ា​ទំហំ ៦៤ មេ​ហ្គា​ភិ​ច​សែ​ល ដែលមាន​កាមេរ៉ា ៤ គ្រាប់​។​
 
​សូម្បីតែ​យើង​មិនទាន់​ដឹង​អំពី​តម្លៃ​វា​នៅឡើយ ប៉ុន្តែ realme X2 Pro អាចមាន​តម្លៃ​ប្រហែល​ពី​ចន្លោះ ៧០០ ដុល្លារ ទៅ ៧៥០ ដុល្លារ​។ ក្រៅពីនេះ​យើង​អាច​ទាយ​បាន​ថា ថ្ងៃ​ដែល​ចេញលក់​ក៏​មិនយូរ លើស​អាទិត្យ​ក្រោយ​នេះដែរ​។ ឥឡូវ តាមដាន​មើល​ជាមួយគ្នា ថា​ម៉ូ​ឌែ​ល​នេះ មាន spec ផ្សេងៗ​អ្វីខ្លះ ហើយ​តម្លៃ និង​ថ្ងៃ​លក់​យ៉ាងណាដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com