ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងការពារជាតិ​ក​ម្ពុ​ជា​-​វៀតណាម នឹង​ចុះហត្ថលេខា​ស្តីពី​កិច្ចសហការ​២០២០
17, Dec 2019 , 7:19 pm        
រូបភាព
រូបពីក្រសួងការពារជាតិ
រូបពីក្រសួងការពារជាតិ
ដោយ: ថ្មីៗ
​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩​។


 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា ដែល​ចេញ​នៅ​ថ្ងៃទី​១៦ ខែធ្នូ បាន​ឲ្យ​ដឹងថា សម្តេច​រដ្ឋមន្ត្រី រួមទាំង​គណៈប្រតិភូ នឹងចូលរួម​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក ង៉ូ ស៊ុន​លិច រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម ហើយ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​ឆ្នាំ​២០២០-២០២៤ និង ផែនការ​នៃ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០២០ រវាង​ក្រសួងការពារជាតិ​កម្ពុ​ជា​-​វៀតណាម​។ 
 
​កម្មវិធី​បន្ទាប់ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​កម្ពុជា​-​វៀតណាម​-​ឡាវ និង​ចូលរួម​ក្នុង​ពិធី​រម្លឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៥​នៃ​ការបង្កើត​កងទ័ព​វៀតណាម​៕   

Tag:
 ទៀ បាញ់​
  កម្ពុជា​-​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com