ជាតិ
NGO Forum សង្ឃឹមថា រដ្ឋាភិបាលនិងNGO រួមគ្នាលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចដូចហ្វីលីពីន តំណាង NGO Forum ជូនវត្ថុអនុស្សាវរីយ៍ដល់ដំណាងសហគមន៍ជនជាតិដើមភាគតិចនៅហ្វីលីពីន
× ហ្វីលីពីន៖ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum on Cambodia) រំពឹងថា រដ្ឋាភិបាលកម្ពុជា និងសហការជាមួយអង្គការសង្គមស៊ីវិលឱ្យបានល្អ ដើម្បីរួមគ្នាលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចឱ្យបានដូចប្រទេសហ្វីលីពីន។ NGO Forumនិងតំណាងរដ្ឋាភិបាលជាច្រើនរូប រួមទាំងតំណាងអង្គការសង្គស៊ីវិលមួយចំនួនបានទៅទស្សនកិច្ចនៅតំបន់ជនជាតិដើមភាគតិច នៃប្រទេសហ្វីលីពីន រយៈពេល៥ថ្ងៃកន្លងមក គឺចាប់ពីថ្ងៃទី៩ ដល់១៣ ធ្នូ។
តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum on Cambodia) មានក្ដីរំពឹងចំនួន៣រួមមាន ទី១ គណៈប្រតិភូពីកម្ពុជា នឹងទទួលបានចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងការជួយអភិវឌ្ឍន៍ដល់ជនជាតិដើមភាគតិច តាមរយៈការជួយអភិរក្ស អភិវឌ្ឍន៍ និងការពារធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ចំណុចទី២ NGO Forum រំពឹងថា គណៈប្រតិភូកម្ពុជា នឹងបានសិក្សាអំពីយន្តការក្នុងការជួយដល់បណ្ដាញជនជាតិដើមភាគតិច ក៏ដូចជាសហគមន៍ជនជាតិដើមភាគតិច ក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពពួកគេ រួមទាំងការការពារបរិស្ថាននិងព្រៃឈើ ដូចនឹងសកម្មភាពរដ្ឋាភិបាលហ្វីលីពីន បានអនុវត្តកន្លងមក។
តំណាងក្រសួងក្នុងជួររដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល កំពុងស្ដាប់ការធ្វើបទបង្ហាញពីការការពារធនធានធម្មជាតិ និងសិទ្ធិជនជាតិដើមភាគតិច ពីតំណាងអង្គការនិង
ហើយចំណុចទី៣ NGO Forum សង្ឃឹមថាក្រោយពីដំណើរទស្សនកិច្ចនៅហ្វីលីពីន ក្រសួងពាក់ព័ន្ធនានាក្នុងជួររដ្ឋាភិបាល នឹងសហការគ្នាជាមួយអង្គការសង្គមស៊ីវិលយ៉ាងស្អិតល្មួត ក្នុងការចងក្រងជាផែនការសកម្មភាពរួម ដើម្បីលើកកម្ពស់ការអភិវឌ្ឍជនជាតិដើមភាគតិច និងសហគមន៍ជនជាតិដើមភាគតិច រួមទាំងការការពារព្រៃឈើនិងបរិស្ថាន។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
ក្រសួងពាក់ព័ន្ធនានា និងអង្គការក្រៅរដ្ឋាភិបាល ដែលក្នុងនោះរួមមានតំណាងក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារី ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តជាដើម រួមទាំងអង្គការក្រៅរដ្ឋាភិបាលរួមមាន សមាជិកបណ្ដាញព្រៃឈើ និងបណ្ដាញជនជាតិដើមភាគតិច ហៅកាត់ថា(IPFN) រួមទាំងបណ្ដាញសិទ្ធិដីធ្លីនិងលំនៅស្ថាន ហៅកាត់ថា (LAHRIN) បានទៅទស្សនកិច្ចនៅប្រទេសហ្វីលីពីន តាមការរៀបចំរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum on Cambodia) ។ ការរៀបចំដើម្បីទស្សនកិច្ចនេះ ក្នុងគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រសួង និងអង្គការសង្គមស៊ីវិល លើការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចនៅកម្ពុជា៕
Tag:
ហ្វីលីពីន
ជនជាតិដើមភាគតិច
NGO Forum
សិទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com