អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
Ballantine’s True Music បង្កើត​កម្មវិធី My Artist,My Cover សម្រាប់​អ្នកគាំទ្រ​បទ​ចម្រៀង​មិន​ចម្លង​ពី​គេ​
17, Dec 2019 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
កម្មវិធី Ballantine’s True Music ជា​កម្មវិធី​មួយ ដែល​រៀបចំឡើង​ដើម្បី​លើកស្ទួយ​បទ​ចម្រៀង​ខ្មែរ Original Song​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្មវិធី​នេះ​ផងដែរ តែងតែ​នាំមក​ជូន​អតិថិជន ក៏ដូចជា​អ្នក​ស្រលាញ់​តន្ត្រី​ពិត ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​ខ្ពស់ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​។ កាន់តែ​អស្ចារ្យ​ជាងនេះទៅទៀត Ballantine’s True Music នឹង​នាំមក​ជូន​នូវ​កម្មវិធី​ថ្មី​មួយទៀត​គឺ “My Artist, My cover”​។ “My Artist, My cover” ជា​កម្មវិធី​ដែល​ជួយ​ជំរុញ​លើកទឹកចិត្ត​អ្នក​ដែល​ស្រលាញ់ Original Song ក៏ដូចជា​ស្រលាញ់ Idol គាត់​។
 
​កម្មវិធី​នេះ នឹងមាន​ការចូលរួម​ពី កញ្ញា Adda ដែល​គាត់​នឹង​ចូលខ្លួន​មក​ចែករំលែក​បទពិសោធន៍ ក៏ដូចជា​នៅលើ​ឆាក​តន្ត្រី​ផ្ទាល់​ជាមួយ​អ្នកឈ្នះ​ផងដែរ​។  នេះ​ជា​ឱកាស​ពិសេស​មួយ សំរាប់​អ្នក​ស្រលាញ់​តន្ត្រី ហើយ​សម្រាប់​ការចូលរួម​កម្មវិធី​នេះ អ្នកមាន​ចំណាប់អារម្មណ៍ អាច​ចូលរួមបាន ជាមួយនឹង​លក្ខណ​ងាយៗ​មួយចំនួន​ដូចជា​៖

 
 
​ច្រៀង​ចម្រៀង​ណាមួយ​របស់ កញ្ញា អេ​ដា ជាមួយនឹង​ឧបករណ៍​តន្ត្រី ឬ​ភ្លេង​ដែលមាន​ស្រាប់​
 
​ថត​វីដេអូ​ដោយ​បង្ហាញមុខ រួច​អាប់​ឡូត​ចូលទៅក្នុង Google Drive ហើយ​ផ្ញើ Link មកកាន់​ផេ​ករ​បស់ Ballantine’sCambodia ជា​មូ​យ​នឹង​ឈ្មោះ​ពេញ​របស់​អ្នក និង​លេខ​ទូរស័ព្ទ​។ 
​វីដេអូ​ចំនួន​៥ នឹងត្រូវ​បាន​ផុស​នៅលើ​ផេ​ករ​បស់ Ballantine’sCambodia​។ វីដេអូ​ដែល​ទទួលបាន​ការមើល Like និង Share ច្រើនជាងគេ នឹងត្រូវ​បានជ្រើសរើស សម្រាប់​អ្នក​ដែល​ទទួលបាន​ជ័យលាភី ដែលមាន​ការគាំទ្រ​ច្រើនជាងគេ និង​មានឱកាស​ច្រៀង​ចម្រៀង ផ្ទាល់​ជាមួយ​អាយ​ឌ​ល​របស់ខ្លួន ក្នុង​កម្មវិធី Ballantine’s True Music​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់ Ballantine’sCambodia
 
“My Artist, My Cover’’ គឺ​កម្មវិធី​មួយ​របស់ Ballantine’s True Music ដែល​នាំមក​ជូន​ដោយ​
 
​ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជា​ក្រុមហ៊ុន​នាំចូល​ផ្តាច់មុខ នូវ​ស្រា​ម៉ាក​ល្បីៗ​ជាច្រើន​ដូចជា Royal Salute, Chivas, Martell, Ballantine’s, ស្រាក្រហម Jacob’s Creek, Absolute Vodka និង​ប្រភេទ​ស្រា​ផ្សេងៗ​ទៀត​៕
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com