កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​៖ ម្ចាស់​ជើងឯក Liverpool ប៉ះ AT-Madrid ឯ Man City ជួប Real
17, Dec 2019 , 5:38 pm        
រូបភាព
​ការចាប់​ឆ្នោត​រើស​ក្រុម វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែធ្នូ នា​ក្រុង Nyon ប្រទេស​ស្វ៊ី​ស បានបញ្ចប់​រួចរាល់​ហើយ​។ ម្ចាស់​ការពារ​តំណែង​ជើងឯក Liverpool ត្រូវ​ត្រឡប់​ទៅកាន់​ទឹកដី​ម៉ា​ឌ្រី​ដដែល​ពួកគេ​ឈ្នះ​ពាន​កាលពី​រដូវ​កាល​មុន​ដោយ​ត្រូវ​ជួប AT-Madrid​។


 
​មិន​ត្រូវតែ Liverpool ទេ​ដែល​ត្រូវ​ជួប​ក្រុម​ខ្លាំង​ពី​លី​គ​កំពូល​អេ​ស្ប៉ា​ញ Manchester City ឯណោះ​វិញ​ក៏ត្រូវ​ប៉ះ​គីឡូ​យក្ស​និង​ជាស​ត្រូវ​ចាស់ Real Madrid នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​សម្រាប់រ​ដូ​វ​កាល​២០១៩-២០​នេះដែរ​។​
 
​ក្រុម​ពី​ក្របខណ្ឌ Premier League ចំនួន​ពីរ​ទៀត​ដូចជា Tottenham Hotspur ដែលជា​ក្រុម​រងជើង​ឯក​រដូវ​កាល​មុន បាន​ចាប់ឆ្នោត​ប៉ះ​ក្រុម​កំពុង​ឡើង​ជើង​របស់​អាល្លឺម៉ង់ RB Leipzig ខណៈដែល Chelsea ក៏ត្រូវ​ជួប​ជាមួយ​ក្រុម​ដ៏​រឹងមាំ Bayern Munich ផងដែរ​។​
 
Napoli ត្រូវ​តទល់​ជាមួយ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona ហើយ​ក្រុម​ពី​អ៊ីតាលី Atalanta ប៉ះ Valencia​។ Juventus ត្រូវ​ប្រជែង​ជាមួយ​ក្រុម​បារាំង Lyon ខណៈ Borussia Dortmund ចាប់ឆ្នោត​ជួប​ក្រុម​យក្ស​បារាំង Paris Saint-Germain​។​
 
​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​២០១៩-២០ ត្រូវ​សម្រាក​រយៈពេល​២​ខែ​គិត​ចាប់​ពីថ្ងៃ​ចាប់ឆ្នោត​រើស​ក្រុម​។ ការប្រកួត​ជើង​ទី​១​នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ តទៅ​៕



Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com