អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូនត្រកូល V ជំនាន់ចុងក្រោយ នឹងមកបង្ហាញខ្លួនចុងឆ្នាំ២០១៩ ដើមឆ្នាំ ២០២០
× គិតៗទៅគឺរយៈពេល ២ ឆ្នាំជាងមកហើយ ដែលក្រុមហ៊ុន vivo បានឈានជើងចូលប្រឡូក និងប្រកួតប្រជែង ក្នុងវិស័យទូរស័ព្ទដៃស្មាតហ្វូន នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ទូរស័ព្ទដៃស្មាតហ្វូន vivo គឺជាទូរស័ព្ទដៃ ដែលមានបច្ចេកវិទ្យាដ៏សម្បូរបែប ទោះមិនមែនស្ថិតនៅក្នុងលំដាប់កំពូលក៏ដោយ ប៉ុន្តែក្រុមហ៊ុន vivo ក៏កំពុងតែខិតខំប្រឹងប្រែងខ្លាំង នៅក្នុងវិស័យស្មាតហ្វូនរបស់ខ្លួន ឲ្យកាន់តែមានឈ្មោះបោះសំឡេង នៅក្នុងទីផ្សារអាស៊ីផងដែរ។
វាគឺជារឿងមួយ ដែលគួរឲ្យកោតសរសើរខ្លាំងណាស់។ ចំពោះការរចនាម៉ូដម៉ូឌែលស្មាតហ្វូននីមួយៗវិញ គឺសុទ្ធសឹងតែមានការច្នៃប្រឌិតខ្ពស់ និងមានលក្ខណៈទាក់ទាញចិត្ត សម្រាប់មនុស្សគ្រប់វ័យ។ ដោយស្មាតហ្វូននីមួយៗ ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប មិនចាញ់ការច្នៃប្រឌិត របស់ស្មាតហ្វូនដទៃឡើយ។ យើងអាចនិយាយបានថា គឺជាស្មាតហ្វូនដែលកំពុងមានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នផងដែរ។
នៅចុងឆ្នាំនេះដែរ ក្រុមហ៊ុន vivo នឹងមានកាដូពិសេសមួយ ជូនទៅកាន់អ្នកទាំងអស់គ្នា ដោយបានត្រៀមបញ្ចេញសែស្រលាយត្រកូល v មួយទៀត ដែលជាម៉ូឌែលចុងឆ្នាំ២០១៩ និងដើមឆ្នាំ ២០២០។ បើតាមការប៉ានស្មាននេះ ស្មាតហ្វូនដែលជាបងប្អូនសែស្រលាយត្រកូល V នេះ នឹងមានវត្តមាននៅក្នុងប្រទសកម្ពុជា នាពេលឆាប់ៗនេះហើយ។
ចង់ដឹងឲ្យកាន់តែច្បាស់ ចំពោះវត្តមានស្មាតហ្វូនជំនាន់ចុងក្រោយ នៃត្រកូល v នេះ នឹងមកដល់នៅពេលណានោះ សូមអ្នកទាំងអស់គ្នាតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ vivo Kh ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com