ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! មូលហេតុ​ដែល​មិនគួរ​គេង​បែរ​ស្ដាំ ឬ​ផ្កាប់មុខ​
30, Sep 2021 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់​ដឹង​ទេ​ថា​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​មួយចំនួន​ដូចជា​ក្រហាយ​ទ្រូង និង​ឈឺ​ខ្នង​អាច​បណ្ដាលមកពី​ការ​គេង​ខុស​ទីតាំង​។ ថា​តើ​គួរ​គេង​បែរ​ទៅខាង​ណា​ទើប​ប្រសើរ​?



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​មិនគួរ​គេង​ខាងស្ដាំ ឬ​ផ្កាប់មុខ ៖
 
១. វា​បង្កបញ្ហា​ក្រហាយ​ទ្រូង ឬ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​

​ការ​គេង​រាបស្មើ​បែរ​ទៅខាង​ស្ដាំ ឬ​ការ​គេង​ផ្ងារ​ងាយ​នឹង​បណ្ដាលឱ្យ​កើតមាន​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ណាស់​។ ហើយ​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​នោះ អ្នក​គួរ​គេង​ផ្អៀង​ទៅខាង​ឆ្វេង​ទើប​ប្រសើរ​។ នៅពេល​អ្នក​គេង​ក្នុង​ទីតាំង​បែបនេះ ក្រពះ គឺ​នឹង​ស្ថិតនៅក្រោម​បំពង់​អាហារ​។ ដូច្នេះ​ទឹក​អាស៊ីត​ក្រពះ​មិនអាច​ច្រាល​ត្រឡប់​ចូលទៅក្នុង​បំពង់​អាហារ​វិញ​បានឡើយ​។​
 
២. វា​មិនល្អ​ចំពោះ​ឆ្អឹង​កង​ខ្នង​និង​ខ្នង​របស់​អ្នក​ឡើយ​

​យោងតាម​អ្នកជំនាញ​ជាច្រើន​បានឱ្យដឹងថា​ការ​គេង​បែរ​ខាងស្ដាំ គឺមាន​ទំនាក់ទំនង​ផ្សារភ្ជាប់​ទៅនឹង​ការឈឺ​ខ្នង​រ៉ាំរ៉ៃ​។ នេះ​ក៏​ព្រោះតែ​ការ​គេង​ក្នុង​ទីតាំង​នេះ​ដាក់​សម្ពាធ​លើ​ខ្នង​និង​ឆ្អឹង​កង​ខ្នង​ដោយ​ទំងន់​មួយ​ភាគ​ធំ​ត្រូវ​ស្ថិតក្នុង​ផ្នែក​នៃ​រាងកាយ​ទាំងនោះ​។ ហើយ​នៅពេល​ឆ្អឹង​កង​ខ្នង​មិន​ស្ថិតក្នុង​ទីតាំង​ធម្មជាតិ​វា​នឹង​បង្ក​អាកា​រៈ​ស្ពឹក ឬ​ត្រូវការ​សន្ធឹង​នៅពេល​អ្នក​ផ្លាស់ប្ដូរ​ទីតាំង​។ ខណៈដែល​ការ​គេង​បែរ​ទៅខាង​ឆ្វេង គឺ​ប្រសើរ​បំផុត​ចំពោះ​អ្នកមាន​បញ្ហា​ឈឺ​ខ្នង​។ អ្នក​ដែលមាន​បញ្ហា​ឈឺ​ខ្នង​រ៉ាំរ៉ៃ​អាច​ទទួលបាន​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ពី​ការ​គេង​ផ្អៀង​ទៅខាង​ឆ្វេង​។ នោះ​ក៏​ព្រោះតែ​ការ​គេង​ផ្អៀង​អាច​បំបាត់​សម្ពាធ​ដែល​សង្កត់​លើ​ឆ្អឹងខ្នង​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​គេង​លក់បាន​ស្រួល ចូរ​ព្យាយាម​គេង​ផ្អៀង​ទៅខាង​ឆ្វេង​។​
 
៣. វា​អាច​បង្កបញ្ហា​ឈឺ​កញ្ចឹងក​រ៉ាំរ៉ៃ​

​អ្នក​មិនអាច​ដកដង្ហើម​បាន​ស្រួល​និង​ត្រឹមត្រូវ​ឡើយ​នៅពេល​គេង​ផ្កាប់មុខ ប្រសិនបើ​មិន​បែ​រក​ទៅ​ម្ខាង​។ ហើយ​ការ​គេង​ក្នុង​ទីតាំង​បែបនេះ​យូរ​ទៅនឹង​បង្កបញ្ហា​ឈឺ​កញ្ចឹងក​ជាមិនខាន​។​
 
៤. វា​អាចដាក់​សម្ពាធ​បន្ថែម​លើ​ទារក​ក្នុង​ផ្ទៃ​

​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​គេង​ផ្កាប់មុខ​ឡើយ​! ការ​គេង​បែបនេះ​នឹង​បន្ថែម​ទម្ងន់​ទៅ​ផ្នែក​កណ្ដាល​នៃ​រាងកាយ ហើយ​បង្កើន​សម្ពាធ​លើ​ឆ្អឹង​កង​ខ្នង​។ លើសពីនេះទៅទៀត​ការ​គេង​ផ្កាប់មុខ​អាច​សង្កត់​ទារក​ជាប់​មិនអាច​កម្រើក​បាន​ដោយ​សេរី​ឡើយ​។ ចំពោះ​ការ​គេង​បែរ​ទៅ​ស្ដាំ​វិញ គឺ​គ្មានអ្វី​ខុស​ទេ​ប្រសិនបើ​អ្នកសម្រេចចិត្ត​គេង​បែរ​ទៅខាង​ស្ដាំ​កំឡុងពេល​មាន​ផ្ទៃពោះ​នោះ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​គេង​បែរ​ទៅខាង​ឆ្វេង អ្នក​អាច​ទទួលបាន​អត្ថប្រយោជន៍​មួយចំនួន​បន្ថែម ជាពិសេស​កំឡុង​ត្រីមាស​ចុងក្រោយ​។ អត្ថប្រយោជន៍​នោះ គឺ​វា​អាចជួយ​ធ្វើ​ឲ្យ​ចរន្តឈាម​រត់​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ឡើង និង​សង្គ្រោះ​ថ្លើម​ពី​ទម្ងន់​ដែល​លើស ដោយ​ការអនុញ្ញាត​ឲ្យ​ថ្លើម​ដំណើរការ​មុខងារ​ផ្សេងទៀត​របស់​វា​។ នោះ​ហើយ​ជា​មូល​ហេតុដែល​វេជ្ជបណ្ឌិត​ជាច្រើន​ណែ​នាំអោយ​ស្ត្រី​មាន​ផ្ទៃពោះ​គេង​ផ្អៀង​ទៅខាង​ឆ្វេង​។ បើទោះជា​អ្នក​គ្មាន​ផ្ទៃពោះ ប៉ុន្តែ​ការ​គេង​ផ្អៀង​ទៅ​ឆ្វេង​ក៏​ជួយ​កាត់បន្ថយ​សម្ពាធ​ចេញពី​បេះដូង​គួរ​ឲ្យ​កត់សម្គាល់​។​
 
៥. វា​អាច​បណ្ដាលឱ្យ​មុខ​ឡើង​ស្នាម​ជ្រីវជ្រួញ​

​នោះ​ក៏​ព្រោះតែ​ការ​គេង​ផ្អៀង ឬ​ផ្កាប់មុខ​ដាក់​សម្ពាធ​លើ​ស្បែ​កមុខ​ដោយ​ត្រូវ​ផ្អឹប​ជាប់​នឹង​ខ្នើយ​ដែល​អាច​បណ្ដាលឱ្យមាន​ស្នាម​ជ្រីវជ្រួញ​នៅពេល​យូរ​ទៅ​។​
 
៦. វា​បន្ថែម​សម្ពាធ​ទ្រូង និង​សុដន់​

​សម្ពាធ​បន្ថែម​ពី​ការ​គេង​ផ្អៀង ឬ​ផ្កាប់មុខ​ងាយ​នឹង​បណ្ដាលឱ្យ​ឈឺទ្រូង​ណាស់​! លើសពីនេះទៅទៀត​ការ​គេង​ផ្អៀង​យូរ​ទៅ​ក៏​អាច​បណ្ដាលឱ្យ​សុដន់​ធ្លាក់​យារ​ផងដែរ​ព្រោះ​ទំនាញ​ធម្មជាតិ​ទាញ​សុដន់​ឱ្យ​ធ្លាក់​ចុះក្រោម​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​គេង​ផ្ងារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com