ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ចង់​ទប់​ទល់នឹង​ស្ត្រេ​ស កុំ​រំលង​ភេសជ្ជៈ​ទាំងនេះ​
19, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រឈមមុខ​នឹង​បញ្ហា​ស្ត្រេ​ស គឺ​មិនល្អ​សោះឡើយ​សម្រាប់​មនុស្ស​គ្រប់រូប​។​ក្រៅពី​ប៉ះពាល់​ដល់​អារម្មណ៍ ស្ត្រេ​ស​រ៉ាំរ៉ៃ​ក៏​ជះឥទ្ធិពល​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​ផងដែរ​។ វី​ធី​ដ៏​ល្អ​បំផុត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​តានតឹង​ក្នុង​អារម្មណ៍ គឺ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​។ ទោះជា​យ៉ាងណា ក៏​នៅមាន​អារម្មណ៍​មួយចំនួន​ដែល​អាច​កាត់បន្ថយ​បំបាត់​ស្ត្រេ​សបាន​យ៉ាង​ប្រសើរ​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ជួយ​បំបាត់​ស្ត្រេ​ស​ឆាប់រហ័ស​?


 
​កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ទប់ទល់​នឹង​ភាព​តានតឹង​ក្នុង​អារម្មណ៍ ៖
 
១. តែ​បៃតង​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ប្រយុទ្ធប្រឆាំង​ជំងឺ​អារម្មណ៍​។ វា​មាន​ឥទ្ធិពល​លើផ្លូវ​ចិត្ត និង​រាងកាយ ដោយ​ការ​ទទួលទាន​តែ​បៃតង​ជាប្រចាំ គឺអាច​ផ្ដល់នូវ​សុខភាព​ល្អ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​តែ​បៃតង អ្នក​អាច​ទទួលទាន​តែ​ខ្មៅ​ជំនួស​វិញ ដោយ​វា​មាន​ឥទ្ធិពល​ល្អ​ដូចគ្នា​។ តែ​បៃតង​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ប្រសើរ​បំផុត​សម្រាប់​អ្នក​ជក់បារី និង​ទទួលទាន​គ្រឿង​ស្រវឹង​។​
 
២. តែ​រុក្ខជាតិ​

​មានតែ​រុក្ខជាតិ​ច្រើន​ប្រភេទ​ណាស់​ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ហើយក៏​អាច​ទប់ស្កាត់​ផលប៉ះពាល់​ផ្សេងៗ​ដែល​អាច​កើតមាន​លើ​សុខភាព​ផ្លូវចិត្ត​និង​រាងកាយ​ផងដែរ​។ ឧទាហរណ៍​តែ​ខ្ញី​និង​តែ​រមៀត​ជួយ​កាត់បន្ថយ​ការ​រលាក​ដែល​បង្កឡើង​ដោយសារ​ស្ត្រេ​ស​។​
 
៣. ទឹកក្រូច​ស្រស់​

​ក្រូច​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលមាន​ប្រសិទ្ធភាព​ជួយ​បំបាត់​ស្ត្រេ​ស​។ បរិមាណ​នៃ​វីតាមីន C ក្នុង​ផ្លែក្រូច​អាច​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ទប់ស្កាត់​ការទទួល​រង​ឥទ្ធិពល​ពី​ភាព​ស្ត្រេ​ស​ចំពោះ​រាងកាយ​។ វីតាមីន C ក៏​ប្រយុទ្ធប្រឆាំង​រ៉ាឌីកាល់​សេរី​ដែល​បង្ក​គ្រោះថ្នាក់ ហើយ​ត្រូវបាន​បញ្ចេញ​នៅពេល​អ្នក​តានតឹង​ក្នុង​អារម្មណ៍​។​
 
៤. ទឹកដោះគោ​

​អ្នក​ដែល​ទទួលទាន​ទឹកដោះគោ​ទៀងទាត់ គឺ​មិន​ងាយ​នឹង​ប្រឈមមុខ​ជាមួយ​បញ្ហា​ស្ត្រេ​ស​ឡើយ​។ ទឹកដោះគោ​ត្រឹមតែ ១​កែវ​មាន​ផ្ទុក​បរិមាណ​ខ្ពស់​នៃ​វីតាមីន ជាតិ​រ៉ែ ប្រូតេអ៊ីន កាល់ស្យូម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ហើយ​សារធាតុ​ទាំងអស់នេះ​មាន​ប្រសិទ្ធភាព​កម្ចាត់​រាល់​រ៉ាឌីកាល់​សេរី​ដែល​បញ្ចេញ​ដោយ​ភាព​តានតឹង​ក្នុង​រាងកាយ​។​
 
៥. ទឹក​

​ចូរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ជាប្រចាំ​ដើម្បី​ទប់ទល់ ក៏ដូចជា​ទប់ស្កាត់​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍​! នោះ​ក៏​ព្រោះតែ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​បង្កើន​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស cortisol៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com