រង្វាន់រថយន្តដ៏ទំនើប និង ឡូយទាន់សម័យ Porsche Macan 2020 ត្រូវបានក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ប្រកាសជាផ្លូវការ ក្នុងការទិញដាក់ជារង្វាន់ក្រវិលកំប៉ុងផលិតផលរបស់ខ្លួនសម្រាប់ផ្តល់ជូនអតិថិជនដែលមានសំណាង។
ទាំងនេះជាហេតុផលដែលក្រុមហ៊ុនជ្រើសរើសយករថយន្តអាឡឺម៉ង់ដ៏ទំនើបហើយថ្លៃកប់ពពកសម្រាប់អតិថិជនរបស់ខ្លួន៖
• ជាប្រភេទរថយន្ត SUV ខ្នាតតូចអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលត្រឹមតែ ៦,៧ វិនាទី និង ឈានដល់ល្បឿនលឿនបំផុតគឺ ២២៧គីឡូម៉ែត្រក្នុងមួយម៉ោង។
• ស៊ីសាំង ប្រហែល ៨,១ លីត្រក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រ។
• រចនាឡើងប្រកបដោយផាសុខភាព បូករួមផ្នែកភ្ជាប់បណ្តាញ និង ស្ថេរភាពនៃការបើកបរ រួមបញ្ចូលទាំង ស្តុបក្រោយ LED ដែលមានទម្រង់ជា 3D និង ប្រព័ន្ធតភ្ជាប់បណ្តាញដែលហៅថា Porsche Communication Management System( PSM) ដែលមានអេក្រង់ Touchscreen ទំហំ ១០.៩ អ៊ីញនៅក្នុងរថយន្តស្រាប់។
• ផលិតឡើងនៅរោងចក្រប្រទេសអាឡឺម៉ង់ ។
សម្រាប់ក្រុមហ៊ុនស្រាបៀរកម្ពុជា រថយន្ត Porsche នេះពិតជាសក្តិសមជាមួយនឹងរូបរាងដ៏ប្រណីតរបស់ស្រាបៀរកម្ពុជាកំប៉ុងថ្មីដែលផ្តល់ជូនទាំងគុណភាព និង សោភ័ណភាព។
គួរជម្រាបថា អតិថិជនស្រាបៀរកម្ពុជាទាំងអស់ដែលមានសំណាងឈ្នះរង្វាន់រថយន្តខាងលើអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាតាមរយៈលេខទូរស័ព្ទ061/067/069 902 902។ ក្រៅពីរថយន្តដ៏ទំនើប ក្រុមហ៊ុនក៏នឹងផ្តល់ជូនរង្វាន់ទឹកប្រាក់ដូចជា ៥០ លានរៀល ៤០លានរៀល ៥លានរៀល និង៤លានរៀលផងដែរ។
សូមពិសាដោយការទទួលខុសត្រូវ !
(អត្ថបទពាណិជ្ជកម្ម)