កីឡាអន្តរជាតិ
អន្តរជាតិ
Club World Cup ៖ Flamengo ឈ្នះ Al Hilal ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ត្រូវ​ប៉ះ Liverpool ឬ Monterrey
18, Dec 2019 , 11:45 am        
រូបភាព
Flamengo ក្លិប​របស់​ប្រេ​ស៊ី​ល​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ FIFA Club World Cup ឆ្នាំ​២០១៩ ក្រោយ​វាយបក​យកឈ្នះ​ក្រុម​ពី​អា​រ៉ា​ប៊ី​សា​អូឌីត Al Hilal ដោយ​លទ្ធផល ៣-១​។ Flamengo ត្រូវ​រង់ចាំ​ការប្រកួត​រវាង Liverpool និង Monterrey ដែល​ត្រូវ​ប៉ះគ្នា​នៅ​យប់​ថ្ងៃទី​១៨ ខែធ្នូ ម៉ោង ១២:៣០ នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។​


 
​កីឡាករ Salem Al Dawsari បាន​ជួយ Al Hilal នាំមុខ​មុន​នៅ​នាទី​១៨ ហើយ​លទ្ធផល ១-០ នេះ​នៅ​រក្សា​រហូត​ចប់​វគ្គ​ទី​១​។ ចូលដល់​វគ្គ​ទី​២ ក្រុម Flamengo អាច​វាយបក​វិញ​បាន​ដល់​ទៅ​៣​គ្រាប់ ដែល​សម្រេចបាន​ដោយ​កីឡាករ Giorgian de Arrascaeta (​នាទី​៤៩) Bruno Henrique (៧៨) និង Ali Albulayhi (៨២)​។​


 
​លទ្ធផល ៣-១ នេះ​គ្រប់គ្រាន់​ដើម្បី​ជួយ Flamengo ម្ចាស់​ជើងឯក​ពាន​ប្រចាំ​លី​គ​តំបន់​អាមេរិក​ខាងត្បូង Copa Libertadores ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​
​សម្រាប់​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយគូ​ទៀត គឺ Liverpool ម្ចាស់​ជើងឯក Champions League ត្រូវ​ប្រជែង​ជាមួយ Monterrey ក្រុម​ពី​ម៉ិ​ក​ស៊ិ​ក​ដើម្បី​រក​មួយក្រុម​ទៅ​ជួប Flamengo ដណ្តើមពាន Club World Cup ឆ្នាំ​២០១៩​។​
 
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Club World Cup នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២១ ខែធ្នូ នា​ក្រុង​ដូ​ហា ប្រទេស​កាតា​៕



Tag:
 Club World Cup
  Flamengo
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com