អត្ថបទពាណិជ្ជកម្ម
ឱសថ​ខ្មែរ «​គី​ណា​ល់​» បង្កើត​ដំបូង​គេ​នៅ​កម្ពុជា ប្រារព្ធ​ខួប​៦០​ឆ្នាំ​
18, Dec 2019 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ២០១៩​នេះ  សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម បាន​ប្រារព្ធ​ខួប​លើក​ទី ៦០ នៃ​ការបង្កើត​ឱសថ​បំបាត់​ការឈឺ​ចុកចាប់ «​គី​ណា​ល់​»  ដែល​បាន​បង្កើតឡើង​ដំបូង​គេ នៅ​ប្រទេស​កម្ពុជា  ដោយ​លោក​ឱសថ​បណ្ឌិត កុក សុខ​គីម​។  វត្តមាន​របស់​ឱសថ​គី​ណា​ល់ បានបញ្ជាក់​ពី​អាយុកាល​នៃ​ការចាប់​កំណើត​របស់​ឧស្សាហកម្ម​ឱសថ​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​៦០​ឆ្នាំមុន​។​
 
​ខួប​៦០​ឆ្នាំ នៃ​ការបង្កើត​ឱសថ «​គី​ណា​ល់​» នេះ មាន​អញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​, លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន​ខន​ហ្វី​រេល  រួមទាំង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​។ 
 
​លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ប្រធាន​អគ្គនាយក សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង ក្រុមហ៊ុន​ខន​ហ្វី​រេល​បាន លើកឡើងថា កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ លោក​បាន​រួបរួមគ្នា​ជាមួយ​ឱសថការី  ដែល​បាន​រស់រានមានជីវិត​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដើម្បី​រួមគ្នា​បង្កើត​ឧស្សាហកម្ម​ឱសថ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ  តាមរយៈ​ការបង្កើត​សហគ្រាស​ផលិត​ឱសថ​ប៉េ​ប៉េអឹម ហើយ​បានចាប់ផ្ដើម​ផលិត​ឱសថ​គី​ណា​ល់​ឡើងវិញ  ដោយ​បោះជំហាន​តាម​លំនាំ​ស្ថាបនិក  និង​សហគ្រិន​ជំនាន់​មុន​របស់​សហគ្រាស​។​


 
​លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង បាន​បញ្ជាក់ថា​៖ «​កាលពី​ឆ្នាំ ១៩៩២ ខណៈពេលដែល​ខ្ញុំ​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា ដើម្បី​ចូលរួមចំណែក​កសាង ប្រទេសជាតិ​ឡើងវិញ  ក្នុង​វិស័យ​ឱសថ​សាស្ត្រ ដែលជា​ជំនាញ​របស់ខ្ញុំ ខ្ញុំ​មានគំនិត​រួចជាស្រេច​ទៅហើយ​ថា​នឹងធ្វើ​ឲ្យ​ឧស្សាហកម្ម​មួយ​នេះ​រស់​ឡើងវិញ​។ ចាប់តាំងពី​ទសវត្ស​ន៍​ឆ្នាំ ១៩៦០  រហូតមកដល់​មុន សម័យ​ខ្មែរក្រហម វិស័យនេះ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​ដែល​អាចឆ្លើយតប ទៅនឹង​តម្រូវការ​ផ្នែក​ឱសថ​មួយផ្នែកធំ​នៅ​ទូទាំងប្រទេស​កម្ពុជា​យើង​»​។​
 
​លោក​ឱសថ​បណ្ឌិត បាន បន្ថែមថា ឱសថ​គី​ណា​ល់ គឺជា​និមិត្តរូប​នៃ​ការ​រស់​ឡើងវិញ​នៃ​វិស័យ​ឧស្សាហកម្ម​ឱសថ​នៅ​កម្ពុជា ព្រោះថា​គី​ណា​ល់ គឺជា​ថ្នាំពេទ្យ ដែល​ផលិត​នៅ​ប្រទេស​ខ្មែរ​លើកដំបូង​បង្អស់​។ លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង អះអាងថា​៖ «​ការជ្រើសរើស​នេះ​មិនមែនជា​រឿង​មនោសញ្ចេតនា​នោះទេ គឺ​កើតចេញពី​ឆន្ទៈ និង​ជំនឿ​យ៉ាង​មុតមាំ​ក្នុងការ​ចូលរួមចំណែក​កសាង​ប្រទេសជាតិ​ឡើងវិញ​ក្នុងនាម​ជា​សហគ្រិន​មួយរូប ព្រោះ​ខ្ញុំ​មើលឃើញថា ការអភិវឌ្ឍន៍​ជាតិ​ឡើងវិញ​ត្រូវតែមាន​ឫស​ទើប​មាន​ផ្លែ ហើយ គី​ណា​ល់ នេះហើយ​! គឺជា​ឫស និង​ជា​អត្តសញ្ញាណ​នៃ​វិស័យ​ឧស្សាហកម្ម​ឱសថ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​»​។​
 
​សូមបញ្ជាក់ថា ចាប់តាំងពី​ពេលនោះ​មក ផលិតផល ឱសថ​ទាំង អស់ សហគ្រាស ផលិត ឱសថ  ប៉េ​ប៉េអឹម  ទទួល បាន ការគាំទ្រ​យ៉ាងខ្លាំង​ពី​ទីផ្សារ​ជាតិ និង​ទីផ្សារ​អន្តរជាតិ ហើយ​ឱសថ​គី​ណា​ល់ គឺជា​ឱសថ​ដែល​លក់ដាច់​ជាងគេ​ក្នុងចំណោម​ផលិតផល​នាំចេញ​ជាពិសេស​នៅ​ទ្វីបអាហ្វ្រិក​៕





































Tag:
 គី​ណា​ល់​
  ថ្នាំ​
  Confirel
© រក្សាសិទ្ធិដោយ thmeythmey.com