អាជ្ញាធរ​សិក្សា​សង់ស្ពាន​ឆ្លងទន្លេ ព្រែកប្រា​-​ចាក់អង្រែលើ ខណៈ​ចរាចរណ៍​នៅ​ច្បារអំពៅ​កកស្ទះ​
ជាតិ
អាជ្ញាធរ​សិក្សា​សង់ស្ពាន​ឆ្លងទន្លេ ព្រែកប្រា​-​ចាក់អង្រែលើ ខណៈ​ចរាចរណ៍​នៅ​ច្បារអំពៅ​កកស្ទះ​
19, Dec 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ សម្រេច​បង្កើត​ក្រុមការងារ​មួយ ដើម្បី​សិក្សា​គម្រោង​ស្ថាបនា​ស្ពាន​ឆ្លងទន្លេ​បាសាក់ ដែល​ត​ភ្ជាប់​ពី​ព្រែកប្រា ក្នុង​ខណ្ឌ​ច្បារអំពៅ មក​ចាក់អង្រែលើ​ក្នុង​ខណ្ឌមានជ័យ​។ នេះ​បើតាម​សេចក្ដីសម្រេច​របស់​សាលា​រាជធានី ចុះ​នៅ​ថ្ងៃទី​១៣​ខែធ្នូ​។​


 
​ក្រុមការងារ​សិក្សា​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក់ ព្រែកប្រា​-​ចាក់អង្រែលើ នេះ ត្រូវ​ដឹកនាំ​ដោយ​ប្រធាន​គឺ​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ និង​មាន​អភិបាលខណ្ឌ​ច្បារ​អំ​ពោ និង​អភិបាល​ខណ្ឌមានជ័យ ជា​អនុប្រធាន និង​សរុប​ទាំង​សមាជិក គឺមាន​សមាសភាព​សរុប ២១​រូប​។ 
 
​ក្រុមការងារ​នេះ​មាន​ភារកិច្ច​ចុះ​សិក្សា​ទីតាំង ដើម្បី​លើក​គម្រោង​ប្លង់​សង់ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ដែល​ត​ភ្ជាប់​ពី​ភូមិសាស្ត្រ​សង្កាត់​ព្រែកប្រា មក​សង្កាត់​ចាក់អង្រែលើ​។ ហើយ​ក្រុមការងារ ត្រូវធ្វើ​របាយការណ៍​ដាក់ជូន​អភិបាល​រាជធានី​។​
 
​គួរ​បញ្ជាក់ថា ការលើក​គម្រោង​សិក្សា​សង់ស្ពាន​ឆ្លងទន្លេ​បាសាក់​មួយទៀត​នេះ ទំនង​ជាមាន​គោលដៅ​ចង់​សម្រួល​ដល់​ការធ្វើដំណើរ​នៅ​ចំណុច​ក្បាលថ្នល់ និង​ច្បារអំពៅ ដែលមាន​ចរាចរណ៍​មមាញឹក​ខ្លាំង និង​តែងតែ​កកស្ទះ​៕
 

Tag:
 ចរាចរណ៍​
  ស្ពាន​ឆ្លងទន្លេ​បាសាក់​
  ចាក់អង្រែលើ​
  ច្បារអំពៅ​
  ព្រែកប្រា​
© រក្សាសិទ្ធិដោយ thmeythmey.com