ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ម្តាយ​ខ្លាំង ឳ​ពុក​ខ្សោយ កូន​នឹងមាន​ចរិត​បែបណា​?
20, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ


​នៅក្នុង​គ្រួសារ​នីមួយៗ​ឋានៈ​នៃ​ប្តី និង​ប្រពន្ធ​គឺ​មិន​ដូចគ្នា​ទេ ដោយ​ក្នុង​គ្រួសារ​ខ្លះ​ប្រពន្ធ​ខ្សោយ ឯ​ប្តី​ខ្លាំង មានគ្រួសារ​ខ្លះទៀត​ប្រពន្ធ​ខ្លាំង ប្តី​ខ្សោយ​។ ឆ្លង​តាមរយៈ​ឋានៈ​ទាំងអស់នេះ​ក៏​អាច​ជះឥទ្ធិពល​ដល់​កូន​ដែរ​។ ដូចនេះ​នៅក្នុង​គ្រួសារ​ដែលមាន​អ្នក​ម្តាយ​ខ្លាំង ហើយ​លោកឳពុក​ខ្សោយ កូន​អ្នកនឹង​អាច​ក្លាយជា​មនុស្ស​ដែលមាន​ចរិត​បែបណា​ទៅ​? 
 
​នៅពេលដែល​កូន​រីកលូតលាស់​ធំធាត់​ក្នុង​គ្រួសារ​បែបនេះ បើ​កូនប្រុស​គេ​នឹងមាន​ចរិត​កំសាក ហើយ​ខ្សោយ​។ ដោយសារតែ​ឳ​ពុក​ខ្សោយ​ជាង​ម្តាយ ដូចនេះ​កូនប្រុស​អាច​នឹង​រៀន​តាម​លោកឳពុក​ដែលមាន​ភេទ​ដូចគ្នា​ជាមួយ​គេ ដែល​អាច​នាំ​ឲ្យ​គេ​មិន​ហ៊ាន​ប្រឈមមុខ​ជាមួយ​អ្នកដទៃ​ឡើយ ហើយ​តែងតែ​បន្ទាប​ខ្លួនឯង​ជានិច្ច ដោយ​គិតថា​ខ្លួនឯង​មិនអាច​ស្មើ​ជាមួយ​អ្នកដទៃ ប៉ុន្តែ​បើ​ចំពោះ​កូនស្រី​វិញ គេ​នឹងមាន​ចរិត​ដូចជា​ម្តាយ​អញ្ចឹង គឺ​ខ្លាំង និង​ក្លាហាន ដោយសារតែ​គេ​រៀន​តាម​ម្តាយ​ដែលមាន​ភេទ​ដូចគ្នា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com