កីឡាអន្តរជាតិ
អន្តរជាតិ
EFL៖ ម្ចាស់​ការពារ​ជើងឯក Man City ត្រូវ​ប៉ះ Man Utd វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
19, Dec 2019 , 10:28 am        
រូបភាព
​ក្រុម​ម្ចាស់​ជើងឯក Manchester City នឹងត្រូវ​តតាំង​ជាមួយ​ក្រុម​ក្នុង​ក្រុង​តែមួយ Manchester United ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពានរង្វាន់ EFL Cup ឬ Leageu Cup បន្ទាប់ពី​ក្រុម​ទាំងពីរ​ទទួលបាន​ជ័យជម្នះ​រៀងខ្លួន​នា​ជំនួប​វគ្គ​៨​ក្រុម​ចុងក្រោយ​។​


 
​ក្នុងការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​រាត្រី​ថ្ងៃទី​១៨ ខែធ្នូ Man City បាន​យកឈ្នះ​ម្ចាស់ផ្ទះ Oxford United ៣-១ ខណៈ Man Utd ស៊ី Colchester United ៣-០ នៅឯ​កីឡដ្ឋាន Old Trafford​។​
 
​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក លោក Pep Guardiola ក្រុម​មេឃ​ខៀវ​បាន​គ្រង​ពាន EFL Cup ២​រដូវ​កាល​ជាប់​គ្នា​ចុងក្រោយ ក្នុងចំណោម​ការ​ឈ្នះ​ពាន​នេះ​ទាំង​៦​លើក​។ ឯ​ក្រុម​បិសាច​ក្រហម​ធ្លាប់​លើក​ពាន​នេះ​៥​លើក​ផងដែរ ក្នុងនោះ​ឈ្នះ​ចុងក្រោយ​នា​រដូវ​កាល ២០១៦-១៧ ដោយ​ផ្តួល Man City នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​
​កាលពី​ឆ្នាំ​២០១០ នៅក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ​ដូចគ្នានេះ Man Utd បាន​ទម្លាក់ Man City ដោយ​លទ្ធផល ៤-៣​។​
 
​ដោយឡែក​ក្រុម Leicester City ក៏​នឹងត្រូវ​ជួប​ក្រុម Aston Villa ក្នុងការ​ប្រកួត​វគ្គ​៤ ក្រុម​ចុងក្រោយ​ផងដែរ​។ Aston ដែល​ធ្លាប់​លើក​ពាន​នេះ​៥​លើក​រួចមកហើយ​នោះ បាន​យកឈ្នះ​ក្រុមយុវជន​របស់ Liverpool នៅ​វគ្គ​៨​ក្រុម​ដោយ​លទ្ធផល ៥-០​។ 
 
Leicester ឈាន​មកដល់​វគ្គ​នេះ​តាមរយៈ​ការ​ឈ្នះ Everton ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ៤-២ បន្ទាប់ពី​ក្រុម​ទាំងពីរ​បញ្ចប់​ការប្រកួត​ក្នុង​ម៉ោង​ផ្លូវការ​៩០​នាទី​ក្នុង​លទ្ធផល​ស្មើគ្នា ២-២ នៅឯ​ទីលាន Goodison Park​។ Leicester ធ្លាប់​លើក​ពាន​លំដាប់​ទី​៣​នៅ​អង់គ្លេស​នេះ​ចំនួន​៣​លើក​ផងដែរ​៕


 

Tag:
 EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com