ជាតិ
សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ទទួលបាន​អនុគ្រោះ​ពន្ធ​៤​ឆ្នាំ​បន្តទៀត ពី​រដ្ឋាភិបាល​
19, Dec 2019 , 7:19 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី នាជំនួបប្រចាំឆ្នាំជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សា
សម្តេចនាយករដ្ឋមន្រ្តី នាជំនួបប្រចាំឆ្នាំជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សា
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យល់ព្រម​តាម​សំណើ​របស់​បណ្ឌិត ហេង វ៉ាន់ដា នាយក​វិទ្យាស្ថាន​វ៉ាន់ដា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ក្នុងការ​អនុគ្រោះ​ពន្ធ​ដល់​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រយៈពេល​៤​ឆ្នាំ​បន្តទៀត គឺ​ចាប់ពី​ឆ្នាំ​២0២0 ដល់​ឆ្នាំ​២0២៣​។ ជំនួប​ប្រចាំឆ្នាំ​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី និង​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ប្រព្រឹត្តទៅ​នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២0១៩​។

 
​លោក ហេង វ៉ាន់ដា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ថា រាល់​គ្រឹះស្ថាន​អប់រំ​ឯកជន​ទាំងអស់ ដែលជា​សមាជិក​របស់​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា គឺ​ទទួលបាន​អនុគ្រោះ​ពន្ធ​នេះ​។ លោក បញ្ជាក់ថា បច្ចុប្បន្ន មាន​គ្រឹះស្ថាន​អប់រំ​ឯកជន​ចំនួន​១១0 ជា​សមាជិក​របស់​សមា​គម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដោយ​ក្នុងនោះ ចាប់ពី​ថ្នាក់​មតេយ្យ​ដល់​ថ្នាក់​ទី​១២ មាន​៦៧ និង​កម្រិត​ឧ​ត្ត​មសិ​ក្សា មាន​៤៣​។ 
 
​លោក ហេង វ៉ាន់ដា ក៏បាន​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ជួយ​ពង្រីក​វិសាលភាព​គរុកោសល្យ​ផងដែរ​។ ប្រមុខ​រដ្ឋាភិបាល ឆ្លើយតប​ថា ចំពោះ​ការពង្រីក​វិសាលភាព​លើ​ការបណ្ដុះបណ្ដាល​គរុកោសល្យ ត្រូវ​ធ្វើតាម​វិទ្យាស្ថាន​ជាតិ​អប់រំ ដែលមាន​ស្រាប់​៕ 

Tag:
 ហ៊ុន សែន​
  ហេង វ៉ាន់ដា​
  សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​
  អនុគ្រោះ​ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com