វៀតណាម​ស្នើ​បង្កើត​តំបន់​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​រួមគ្នា​នៅ​ច្រក​បាវិត​
ជាតិ
សេដ្ឋកិច្ច
វៀតណាម​ស្នើ​បង្កើត​តំបន់​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​រួមគ្នា​នៅ​ច្រក​បាវិត​
19, Dec 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​របស់​កម្ពុជា និង​រដ្ឋមន្ត្រី​ដឹកជញ្ជូន​របស់​វៀតណាម បានចាប់ផ្ដើម​ពិនិត្យ​ដោះស្រាយ​បញ្ហា​កកស្ទះ​ការដឹកជញ្ជូន ឆ្លងកាត់​ច្រកព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដែល​បានចាប់ផ្ដើម​នៅ​ថ្ងៃទី​១៩​ខែធ្នូ​នេះ​។  លោក ស៊ុន ចាន់ថុល ឲ្យ​ដឹងថា ភាគី​ទាំងពីរ​នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ជា​បន្តបន្ទាប់ ក្រោយ​ការចុះពិនិត្យ​ជា​ស្ដែង​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ដឹកជញ្ជូន​ឆ្លង​ព្រំដែន​នេះ​។ ជាមួយគ្នានេះ បើតាម​លោក ស៊ុន ចាន់ថុល ភាគី​វៀតណាម​បាន​ត្រៀម​ដី​ប្រមាណ​៥០​ហិកតា​ក្នុង​ទឹកដី​របស់ខ្លួន ដើម្បី​ឲ្យ​ភាគី​ទាំងពីរ​សិក្សា​បង្កើតជា​តំបន់​ត្រួតពិនិត្យ​រួមគ្នា​។


 
​សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៖
 


 
​បើតាម​លោក ស៊ុន ចាន់ថុល ការបង្កើត​ឲ្យ​មាន​ច្រក​ត្រួតពិនិត្យ​រួមគ្នា គឺ​ស្រប​នឹង​គោលបំណង​របស់​មហា​អនុតំបន់​មេគង្គ និង​អាស៊ាន ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​។​
 
​គួរបញ្ជាក់​ច្រក​បាវិត គឺ​ច្រក​ដ៏​សំខាន់​មួយ ខណៈដែល​រដ្ឋាភិបាល​មាន​ផែនការ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅកាន់​ច្រក​មួយ​នេះ​។ សព្វថ្ងៃ​តំបន់​បាវិត​មាន​សកម្ម​សេដ្ឋកិច្ច​យ៉ាង​មមាញឹក ហើយ​ច្រកព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម នៅ​តំបន់​នេះ​កំពុងមាន​បញ្ហា​កកស្ទះ​រថយន្ត​ដឹកជញ្ជូន ពិសេស​រថយន្ត​ដឹក​កុង​តេ​ន័​រ ឆ្លងកាត់​ច្រក​នេះ​៕

Tag:
 ស៊ុន ចាន់ថុល​
  បាវិត
© រក្សាសិទ្ធិដោយ thmeythmey.com