អត្ថបទពាណិជ្ជកម្ម
តោះ​អ្នក​កំពង់ស្ពឺ​! ពេជ្រ សោភា ដឹក​ដៃ នី រតនា ដោយ​ទាំង រ៉េត ស៊ូ​ហ្សា​ណា ទៅ​សម្តែង​លើ​ឆាក​តន្ត្រី Cambodia Brew the Beat របស់​ស្រា​បៀរ​កម្ពុ​ជានា​ចុង​សប្តាហ៍​នេះ​
20, Dec 2019 , 10:27 am        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តកំពង់ស្ពឺ​នឹង​ក្លាយជា​គោលដៅ​ទី​៣​ហើយ ដែល​តន្ត្រី​ទេសចរ Cambodia Brew the Beat របស់​ស្រា​បៀរ​កម្ពុជា ត្រូវ​ទៅដល់​នា​ចុង​សប្តាហ៍​ថ្ងៃទី ២១ និង ២២ ខែ ធ្នូ​នេះ នៅ​បរិវេណ​ទីធ្លា​ដីឡូត៍​ឧក​ញ្ញ៉ា ឈួន គីម​សាន តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ប្រមាណ ៣០០​ម៉ែត្រ ពី​ផ្សារ​កំពង់ស្ពឺ​។​
 
​ការសម្តែង​ជូន​ពលរដ្ឋ​កម្ពុជា​នៅ​ខេត្តកំពង់ស្ពឺ​នេះ​នឹងត្រូវ​ដឹកនាំ​ដោយ​កំពូល​តារា ចម្រៀង​អ្នកនាង ពេជ្រ សោភា ចូលរួម​ផ្តល់​ភាពសប្បាយ​រីករាយ​បន្ថែម​ដោយ​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា លោក ហ្សូ​ណូ លោក នី រតនា អ្នកនាង សុគន្ធ នីសា និង តារាចម្រៀង​ហង្ស​មាស​ផ្សេងទៀត​ផងដែរ​។​


 
​ការជូនដំណឹង​នេះ​ចាត់ទុកថា​ជាការ​អញ្ជើញ​ដល់​បងប្អូន​អ្នក​ខេត្តកំពង់ស្ពឺ ដើម្បី​ចូលរួម​រាំលេង​កម្សាន្ត​ជាមួយ​ការប្រគំ​តន្ត្រី​ដ៏​សប្បាយរីករាយ​មួយ​នេះ ដែល​អនុញ្ញាតឱ្យ​ចូលរួម​ដោយ​សេរី​ចាប់ពី​ម៉ោង ៦​ល្ងាច រហូតដល់​ពាក់កណ្តាល​អា​ធ្រា​ត្រ​។ ហើយ​ការប្រគំ​តន្ត្រី​នេះ​ទៀតសោត​ក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស​ចាប់ពី​ម៉ោង​៨​ល្ងាច​តទៅ​ផងដែរ​។​
 
​នៅក្នុង​កម្មវិធី​នេះ​នឹងមាន​ការលក់ដូរ​ភេសជ្ជៈ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រួមមាន ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​ស្តោ​ត បាលី​ប្លេ​ក (Barrely Black) ទឹកក្រូច​អាយ​ស៍​(IZE )​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) និង ទឹកបរិសុទ្ធ​កម្ពុ​ជារួម​ជាមួយនឹង​ម្ហូបអាហារ​ឆ្ងាញ់ៗ​ប្រកបដោយ​អនាម័យ​ពី​ចុងភៅ​ជំនាញៗ​ផងដែរ​។​
 
​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​!










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com