អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​សម្ភារ​សំណង់ និង​គ្រឿង​សង្ហា​រឹម «​ផ្លូវ​១ ក្រវាត់​១» លើក​ទី​២ នៅ​កម្ពុជា​
20, Dec 2019 , 2:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩៖ សមាគម​សម្ព័ន្ធ​សម្ភារ​សំណង់ និង​គ្រឿង​សង្ហា​រឹម​កម្ពុជា នឹង​បើក​ពិធី​ពិព័រណ៍​នៃ​សម្ភារ​សំណង់ និង​គ្រឿង​ស​ងា្ហ​រឹម «​ផ្លូវ​១ ក្រវាត់​១» ដែលមាន​ទីតាំង​ពិព័រណ៍​នៅ ស​ណ្ឋ​គារ កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ​។ ដើម្បី​បន្ត​ការជោគជ័យ​នៃ​ការតភ្ជាប់​ពាណិជ្ជកម្ម​ក្នុង​ពិធី​លើក​ទី​១ និង​បញ្ចូល​ឈាម​សេដ្ឋកិច្ច​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ក្នុង​ពិធី​ពិព័រណ៍​លើក​នេះ សមាគម​សម្ព័ន្ធ​បាន​បង្កើត វេទិកា​អន្តរជាតិ​សម្រាប់​ក្រុមហ៊ុន​ផលិត​សម្ភារៈ​សំណង់​នៅ​អាស៊ាន និង​វិនិយោគិន​លើ​វិស័យ​អចលនទ្រព្យ ដើម្បី​ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក និង​ការពិភាក្សា​អំពី​ឱកាស​អាជីវកម្ម​។​
 
​ពិធី​ពិព័រណ៍​នេះ​បាន​អញ្ជើញ​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​សម្ភារៈ​សំណង់ និង​គ្រឿង​សង្ហា​រឹម​កម្ពុជា​ទាំងអស់​មក​ចូលរួម ដែលជា​ក្រុមហ៊ុន​ពាក់ព័ន្ធ​និង​ការ​រចនា​បឋម លទ្ធកម្ម ការត្រួតពិនិត្យ​ផលិតកម្ម វិស្វកម្ម និង​សម្ភារៈ​សំណង់​។ បន្ថែម​ពីនេះ សមាគម​សម្ព័ន្ធ​បាន​សហការ​ជាមួយនិង​វេទិកា​ធនធាន​ផ្សេងៗ​ទៀត តាមរយៈ​ការចែករំលែក​ព័ត៌មាន ការតភ្ជាប់​តម្រូវការ និង​ផ្គត់ផ្គង់​ដ៏​ច្រើន និង​មាន​គុណភាព​ខ្ពស់ ដើម្បី​ផ្ដល់​សេវាកម្ម​ក្នុងការ​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ដល់​វិនិយោគិន​លើ​វិស័យ​អចលនទ្រព្យ និង​ផ្ដល់​បណ្ដាញ​ទីផ្សារ​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​។​


 
​ពិធី​នេះ​បានធ្វើ​ឡើង​ដោយ សមាគម​សម្ព័ន្ធ​សម្ភារ​សំណង់ និង​គ្រឿង​សង្ហា​រឹម​កម្ពុជា ដោយ​ផ្អែកលើ​គោលបំណង​បង្កើន​ការកត់សម្គាល់​ឈ្មោះ​ក្រុមហ៊ុន​ដែល​ចូលរួម បង្កើត​ឱកាស​មួយ​ដ៏​ល្អ​ក្នុង​ការផ្សាយ​គម្រោង និង​ផលិតផល​របស់​សមាជិក​ផងដែរ​។ ពិធី​នេះ ក៏បាន​រៀបចំ​កន្លែង​តាំង​ពិ​ពរណ៍​បង្ហាញ​នូវ​ផលិតផល​ដ៏​ល្អ​ប្រណិត ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ទំនាក់ទំនង​និង​គ្នា​រវាង​ក្រុមហ៊ុន​ចូលរួម និង​វិនិយោគិន​លើ​វិស័យ​អចលនទ្រព្យ​។​
 
​បន្ទាប់ពី​ការស្រាវជ្រាវ​ទីផ្សារ​ស៊ីជម្រៅ អ្នករៀបចំ​កម្មវិធី​បានជ្រើសរើស​វិនិយោគិន​លើ​វិស័យ​អចលនទ្រព្យ​ល្បីៗ នៅ​កម្ពុជា ត​ភ្ចា​ប់​និង​ក្រុមហ៊ុន​ចូលរួម​តាំង​ពិ​ពរណ៍​ល្បីៗ ដោយមាន​ប្រសិទ្ធភាព​និង​វិជ្ជាជីវៈ ជំរុញ​វេទិការ​មួយ​ដ៏​សំខាន់​សម្រាប់​វិស័យ​សម្ភារៈ​សំណង់​ក្នុងប្រទេស និង​ជា​សេវាកម្ម​មួយ​ដែលមាន​ភាព​ច្នៃប្រឌិត និង​មានគុណ​ភាពល្អ​។ ហើយក៏​ជា​បណ្ដាញ​ភា្ជ​ប់​ដ៏​សំខាន់​ក្នុងការ​ពង្រឹង​ការទំនាក់ទំនង​គោលនយោបាយ​និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ក្នុង​វិស័យ​សេវាកម្ម​វិស្វកម្ម​នៅក្នុង​ប្រទេស​ផ្សេងៗ​ផងដែរ​។ វេទិការ​នេះ នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កម្រិត​នៃ​ភាវូបនីយកម្ម ភាព​ជំនាញ និង​កម្រិត​ទីផ្សារ នឹង​ព្យាយាម​ក្លាយជា​សមាគម​សម្ព័ន្ធ​ផ្សព្វផ្សាយ​មួយ ដែលមាន​គុណភាព​ខ្ពស់ មាន​ឥទ្ធិពល​សម្រាប់​វិស័យ​សម្ភារៈ​សំណង់ និង​គ្រឿង​សង្ហា​រឹម និង​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ 


























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com