ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុនៃការជ្រុះ ឬបាត់បង់សក់
× បណ្ឌិតសភារោគសើស្បែកអាមេរិចបាននិយាយថា ការជ្រុះ ឬបាត់បង់សក់ប្រចាំថ្ងៃ វាគឺជាធម្មតា។ ប៉ុន្តែ ប្រសិនបើអ្នកសម្គាល់ឃើញថា មានទំពែក ឬសក់តិចជាងមុន អ្នកអាចនឹងស្ថិតក្នុងដំណើរឆ្ពោះទៅរកការជ្រុះសក់ធ្ងន់ធ្ងរជាងនេះទៀត។
មូលហេតុនៃការជ្រុះ ឬបាត់បង់សក់
ក្រុមគ្រូពេទ្យជំនាញបានបង្ហើបប្រាប់អំពីមូលហេតុទូទៅនៃការបាត់បង់សក់រួមមាន ៖
• ជំងឺសក់
• ថ្នាំ ឬការព្យាបាលជាក់លាក់ណាមួយ
• កើតស្រែង
• ស្ថានភាពជំងឺ
• បញ្ហាអ័រម៉ូន
• ស្ត្រេស
• អាហារូបត្ថម្ភខ្សោយ
• ការថែរក្សាសក់មិនត្រឹមត្រូវ។
បណ្ឌិតសភារោគសើស្បែកអាមេរិចបានបន្ថែមថា គ្រូពេទ្យជំនាញខាងសើរស្បែកអាចជួយបញ្ជាក់ពីមូលហេតុនៃការបាត់បង់សក់របស់អ្នកនិងអាចជួយអ្នកស្វែងរកជម្រើសនៃការព្យាបាលដែលមានសក្តានុពល៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com